ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ស្រី​ជើងឆើត​វះ​ថង់​លួច​ប្រាក់​នៅ​ផ្សារ​សាមគ្គី​ត្រូវ​ចាប់ខ្លួន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ ស្ត្រី​ម្នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ដើរ​វះ​កាបូប​លួច​នៅ​តាម​ផ្សារ​ ត្រូវ​បាន​កម្លាំង​សន្តិសុខ​ផ្សារ​សាមគ្គី​នាំ​គ្នា​ដេញ​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែមករា ឆ្នាំ​២០១៥

រាជធានី​ភ្នំពេញ​ ៖​ ស្ត្រី​ម្នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ដើរ​វះ​កាបូប​លួច​នៅ​តាម​ផ្សារ​ ត្រូវ​បាន​កម្លាំង​សន្តិសុខ​ផ្សារ​សាមគ្គី​នាំ​គ្នា​ដេញ​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែមករា ឆ្នាំ​២០១៥ នៅ​ពេល​ធ្វើ​សកម្មភាព​វះ​ថង់​យក​ប្រាក់​ពី​ស្ត្រី​ម្នាក់​ដែល​ធ្វើ​ដំណើរ​ទៅ​ទិញ​ម្ហូប​យក​អស់​៣០​ម៉ឺន​រៀល​ ។

​ស្ត្រី​សង្ស័យ​ជើងឆើត​នោះ​ឈ្មោះ​សុខ វី អាយុ​២៥​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​០១ ផ្លូវ​រទេះភ្លើង សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ​លី សុខ​គី​ម អាយុ​៥៨​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​២២០ ផ្លូវ​លេខ​១៣៨ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​ ។

​នគ​បាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ ស្ត្រី​​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ទៅ​រក​ទិញ​ម្ហូប​នៅ​ក្នុង​ផ្សារ​សាមគ្គី ក្នុង​សង្កាត់​​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ​ខណៈ​ពេល​ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុងផ្សារស្រាប់តែ​ស្ត្រី​​សង្ស័យ​បាន​ធ្វើ​សកម្មភាព​យក​ឡា​ម​វះ​ថង់​ប្រាក់​យក​ប្រាក់​អស់​ចំនួន​៣០​ម៉ឺន​រៀល​ ។​ ក្រោយមក​ក៏បាន​លូក​យក​ទូរស័ព្ទ​ទៀត​ តែ​ត្រូវ​បាន​ម្ចាស់​​ដឹង​ទាន់​ស្រែក​ចោរ​ៗ​ ហើយ​អ្នកផ្សារ​នាំ​គ្នា​ដេញចាប់​ និង​មានការ​ជួយ​អន្តរាគមន៍​ពី​សន្តិសុខ​ផ្សារ ក៍​​ចាប់​បាន​ស្ត្រីសង្ស័យ​ម្នាក់​ ។​

ទោះបីជា​យ៉ាងណា​ប្រាក់​ដែល​លួច​បាន​ ជន​នោះ​រំដោះ​ឱ្យ​បក្សពួក​គេចខ្លួន​បាត់​ ។

​​ស្ត្រី​​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា នៅ​ពេល​ធ្វើ​សកម្មភាព​លួច​វះ​កាបូប​ គាត់​បាន​ដឹង​ទាន់​ក៏​ចាប់ដៃ​ស្ត្រី​សង្ស័យ​ជាប់​ ហើយ​ស្ត្រី​នោះ​បាន​រើ​បម្រាស់​រត់គេច​ខ្លួន​ ដោយ​មានការ​ជួយ​អន្តរាគមន៍​ពី​សន្តិសុខ​ផ្សារ​ទើប​ចាប់​បាន​ ។

​​ស្ត្រី​សង្ស័យ​បាន​សារភាព​​​ថា ខ្លួន​រួម​ទាំង​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ​ ពេជ្រ បាន​ធ្វើ​សកម្មភាព​វះ​ថង់​លួច​ប្រាក់​នោះ​មែន​ ដោយ​ឈ្មោះ​ពេជ្រ ជា​អ្នក​ឡា​ម​វះ​លួច​យក​ប្រាក់​ ចំណែក​ខ្លួន​ទៅ​តាម​ក្រោយ​លូក​យក​ទូរស័ព្ទ​ដៃ​ ហើយ​ត្រូវ​ម្ចាស់​គេ​ទាន់​ ។ ស្ត្រី​សង្ស័យ​បាន​សារភាព​​ឱ្យ​​ដឹង​ទៀត​ថា កន្លង​មក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ដើរ​លួច​នៅ​តាម​ផ្សារ​នានា​ជា​ច្រើន​លើក​មក​ហើយ​ និង​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​បឹង​កេង​កក​ទី​១​ចាប់​បាន​ម្តង​ ​ហើយ​ដោះ​លែង​វិញ​ និង​លើក​នេះ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ទៀត​ ។

បន្ទាប់​ពី​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ក៏​បាន​អង្វរ​ ហើយ​បានឱ្យ​បងប្អូន​យក​ប្រាក់​មក​ឱ្យ​ម្ចាស់​វិញ​ តែ​ទោះបីជា​យ៉ាង​​ណា​ក៏​ដោយ​ក៏​សមត្ថកិច្ច​បាន​កសាង​សុំ​នុំ​រឿង​ចាត់ការ​តាម​ច្បាប់​ ៕