ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកុងតឺន័របើកកៀរម៉ូតូ២គ្រឿង​របួសធ្ងន់២នាក់​ ហើយបើក​រត់គេចបាត់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​២នាក់ ​រងរបួស​ធ្ងន់ធ្ងរ​សន្លប់​​ស្តូក​ស្តឹងនៅ​នឹងក​ន្លែង ខណៈ​ដែល​ជិះម៉ូ​តូ២គ្រឿង​ផ្សេងគ្នា​ ស្រាប់​តែមាន​រថយន្ត​ប្រភេទ​កុងតឺ​ន័រមួយ​គ្រឿង​បើកច្រាស​ទិស ​បើក​ជែងរថយន្ត​ខាង​មុខ ហើយ​ជ្រុល​ទៅ​កៀរ​ម៉ូ​តូ ជន​រងគ្រោះ​មួយគ្រឿង​ហើយ​មួយ​គ្រឿង​ទៀតបន្ត​បន្ទាប់គ្នា​បន្ទាប់មក​​រថយន្ត​បង្កព្យា​យាម​បើក​រត់គេច​បាត់ដោយ​សុវត្តិភាព​ ។

រាជធានី​ភ្នំពេញ ៖ យុវជន​២នាក់ ​រងរបួស​ធ្ងន់ធ្ងរ​សន្លប់​​ស្តូក​ស្តឹងនៅ​នឹងក​ន្លែង ខណៈ​ដែល​ជិះម៉ូ​តូ២គ្រឿង​ផ្សេងគ្នា​ ស្រាប់​តែមាន​រថយន្ត​ប្រភេទ​កុងតឺ​ន័រមួយ​គ្រឿង​បើកច្រាស​ទិស ​បើក​ជែងរថយន្ត​ខាង​មុខ ហើយ​ជ្រុល​ទៅ​កៀរ​ម៉ូ​តូ ជន​រងគ្រោះ​មួយគ្រឿង​ហើយ​មួយ​គ្រឿង​ទៀតបន្ត​បន្ទាប់គ្នា​បន្ទាប់មក​​រថយន្ត​បង្កព្យា​យាម​បើក​រត់គេច​បាត់ដោយ​សុវត្តិភាព​ ។ ហេតុការណ៍​នេះ​កើត​ឡើង​ កាលពី​វេលា​ម៉ោង​៧និង៣៥​នាទី យប់​ថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០១៥ ​ស្ថិតនៅ​លើកំណាត់​ ផ្លូវជាតិ​លេខ៣​ ភូមិព្រៃកី​ខ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ ​រាជធានីភ្នំពេញ ​។

ជន​រងគ្រោះ​​ទាំង២​នាក់ ​ស្ថិតក្នុង​ស្ថានភាព​សន្លប់ឈឹង ​តែត្រូវ​បាន​សមត្ថកិច្ច ​អះអាង​តាមរយះ​អត្តសញ្ញា​ណប័ណ្ណ​នៅជាប់​និងខ្លួន ​ជនរង​គ្រោះទី១​-ឈ្មោះ ​កែវ ពិសិដ្ឋ ​ភេទប្រុស ​អាយុ២២ឆ្នាំ ​ជានិ​ស្សិត សាលា​ន័រតុន​ មាន​ទីលំនៅ​ សង្កាត់​បឹងទំ​ពុន​ ខណ្ឌមា​នជ័យ​ ជិះម៉ូ​តូ ​ម៉ាកហុង​ដា ​សេ១២៥​ ស៊េ​រី២០១២ ​ពណ៌ខ្មៅ ​ពាក់ស្លាក​លេខ​ភ្នំពេញ​1BE-4192 ​។​ ចំណែក​ជនរង​គ្រោះទី២​-ឈ្មោះ ​ជា ឥន្ទរិទ្ធី ​ភេទប្រុស ​អាយុ១៩​ឆ្នាំ ស្នាក់​នៅភូមិ​ព្រៃព្រីង​ត្បូង ​សង្កាត់ចោម​ចៅ ​ខណ្ឌពោធិ៍​សែនជ័យ ​ជិះម៉ូ​តូ ម៉ាក​សេ១២៥ ​ស៊េ​រី២០១៤ ​ពណ៌ខ្មៅ ​ពាក់ស្លាកលេខ​ភ្នំពេញ​1CP-9088 ​។

តាម​ក្រុមកម្មករ​-កម្មការ​នីរោងចក្រ​ ដែលរងចាំ​ជិះរថយន្ត ​ធ្វើដំណើរ​ត្រឡប់​ទៅលំនៅដ្ឋាន​ នៅអង្គុយ​ក្បែរកន្លែង​កើតហេតុ ​បានឲ្យ​​ដឹងថា​មុនកើត​ហេតុ ​គេឃើញ​មានរថយ​ន្តកុងតៃតឺ​ន័រមួយ​គ្រឿង ​មិនចាំ​ម៉ាក មិន​ចាំ​ស្លាក​លេខ​ ធ្វើដំ​ណើរបើក​បោះ​ពួយ​ពីជើង​ទៅត្បូង ​លុះដល់​ចំណុច​កើត​ហេតុខាង​លើ ​បានបើក​វារថយន្ត​មួយគ្រឿង​បើកនៅ​ពីខាងមុខ​ហើយជ្រុល​ទៅ កៀរម៉ូ​តូ របស់​ជនរងគ្រោះ ​មួយគ្រឿង​ហើយ​មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ​ពីត្បូង​ទៅជើង ​ច្រាស​ទិស​ជាមួយ​រថយន្តបង្ក​ បណ្តាល​ឲ្យដួល​ម៉ូ​តូទាំ​ង២គ្រឿងដួលបោលទៅលើថ្នល់​ ​ម​នុស្ស២​នាក់រ​ង​របួសធ្ងន់​ធ្ងរ​ ដេកសន្លប់​នៅនឹង​កន្លែង ម៉ូតូ​​ខ្ទេចមូុយ​កំណាត់​មុខទាំង​២គ្រឿង ចំណែក​រថ​យន្តបង្ក ​ក្រោ​យកើតហេតុ​​ បានព្យាយាម​បើករត់គេច​បាត់ដោយ​សុវត្តិភាព ​។

តាមសមត្ថ​កិច្ចចុះ​ទៅអន្តរាគមន៍​កន្លែងកើត​ហេតុ ​បានឲ្យដឹងថា​ ជនរងគ្រោះ​ត្រូវបាន​រថយន្តសង្រ្គោះ ​របស់អង្គភា​ព៧១១​ ដឹកបញ្ជូន​ទៅមន្ទីរពេទ្យ​ព្រះកុសុមះ​ រីឯ​ម៉ូ​តូ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅប៉ុ​ស្តិ៍ពង​ទឹក​ ខណ្ឌដង្កោ ​ខណៈ​ដែល​រថ​យន្តបង្ក​បើកគេច​ខ្លួនបាត់ ។