ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកប្រហិត៣តោន​ចេញពីជ្រៃធំទៅ​បាត់ដំបង ​ជាប់ត្រឹមកំពង់ឆ្នាំង

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖ ប្រហិតចំនួន៣តោន ​ដែលគ្មានលិខិត​អនុញ្ញាតពីអាជ្ញាធរ ​បានត្រូវសមត្ថកិច្ច​ខេត្តកំពង់ឆ្នាំងឃាត់ទុក ។

ខេត្តកំពង់ឆ្នាំង​ ៖ ប្រហិតចំនួន៣តោន ​ដែលគ្មានលិខិត​អនុញ្ញាតពីអាជ្ញាធរ ​បានត្រូវសមត្ថកិច្ច​ខេត្តកំពង់ឆ្នាំងឃាត់ទុក ។

ហេតុការណ៍​ឃាត់រថយន្តនីសាន់​ ព៌ណទឹកបា្រក់​ ពាក់ស្លាកលេខភ្នំពេញ​ 2F 9245 ​ផ្ទុកប្រហិតពេញនេះ ​បានកើតឡើង​នៅម៉ោង៣ទៀបភ្លឺឈាន​ចូលថ្ងៃ​ទី២៥ មករា​ ២០១៥ ​តាមបណ្តោយផ្លូវជាតិលេខ៥​ នៅមុខផ្ទះសំណាក់​ “សុខ ថៃសាន”​ ក្នុងភូមិស្រែព្រីង​ សង្កាត់-ក្រុងកំពង់ឆ្នាំង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តីសមត្ថកិច្ចឲ្យដឹងថា​ ក្នុងហេតុការណ៍នេះដែរ ​សមត្ថកិច្ចបានឃាត់អ្នក​បើកបររថយន្តឈ្មោះ ញឹក រ៉ាឌី ភេទប្រុស​ អាយុ២៨ឆ្នាំ ​រស់នៅក្នុងភូមិប៉ពិត្រ ​ឃុំអន្លង់ត្នោត​ ស្រុកក្រគរ​ ខេត្តពោធិសាត់ ​និងថាប្រហិតចំនួន​០៣តោនខាងលើ​ដឹកចេញពីជ្រៃធំ ស្រុក​កោះធំ ​ខេត្តកណ្តាល​ ក្នុងបំណង​យកទៅចែកចាយ​នៅខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍​បានបន្តថា​ នៅព្រឹកថ្ងៃអាទិត្យនេះ ​តំណាងអយ្យការអមសាលាដំបូងខេត្ត ​កំពុងរង់ចំាខាង​មន្រ្តីកំាកុងត្រូល​មកពិនិត្យទៀត ​បើសិន​រក​ឃើញថា​អត់មានគុណភាព​នឹងត្រូវចាត់ការស្រាវជ្រាវរកម្ចាស់​ ដើម្បី​ឃាត់ខ្លួនបញ្ជូន​ទៅសាលាដំបូង​ផ្តន្ទាទោសតាមច្បាប់ ៕