ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់រ​ថយន្តដឹក​ឈើ​ជាង១​០០​កំណាត់​ ដែល​បើកម​កសម្ងំ​ក្នុងហាង​បាយ​ក្រោយទី​ប្រជុំជន​ខេត្តក្រ​ចេះ

9 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ សមត្ថ​កិច្ចចម្រុះ​ សម្រេច​ធ្វើការ​ចាប់​ឃាត់រថយន្ត​សាំយ៉ុង​ដឹកឈើ​ប្រណី​ត​ មួយ​គ្រឿងដែល​បើករត់​គេចពី​ការដេញ​តាម​ប្រម៉ាញ់ និ​ងមក​សម្ងំលាក់​ខ្លួននៅ​ក្នុង​ហាង បាយមួយ​កន្លែង​នៅខាង​ក្រោយ​ផ្សារ​ក្រចេះ​កាលពី​ព្រឹកថ្ងៃទី ២៤ ​មករា ឆ្នាំ២០១៥ ។​សមត្ថ​កិច្ចនិយា​យថា​ រថយន្ត​សាំយ៉ុង​មួយគ្រឿង​នេះមាន​ផ្ទុកឈើ​ប្រណី​ត

ខេត្ត​ក្រចេះ​ ៖ សមត្ថ​កិច្ចចម្រុះ​ សម្រេច​ធ្វើការ​ចាប់​ឃាត់រថយន្ត​សាំយ៉ុង​ដឹកឈើ​ប្រណី​ត​ មួយ​គ្រឿងដែល​បើករត់​គេចពី​ការដេញ​តាម​ប្រម៉ាញ់ និ​ងមក​សម្ងំលាក់​ខ្លួននៅ​ក្នុង​ហាង បាយមួយ​កន្លែង​នៅខាង​ក្រោយ​ផ្សារ​ក្រចេះ​កាលពី​ព្រឹកថ្ងៃទី ២៤ ​មករា ឆ្នាំ២០១៥  ។​សមត្ថ​កិច្ចនិយា​យថា​ រថយន្ត​សាំយ៉ុង​មួយគ្រឿង​នេះមាន​ផ្ទុកឈើ​ប្រណី​តប្រភេទ​នាង​នួន និង ធ្នង់​ជាង១០០​កំណាត់​តូចធំ ។​ ហើយ​បាន​បើករ​ត់គេចពី​ការដេញ​ចាប់​របស់ក្រុម​សមត្ថ​កិច្ច​តែក៏​ត្រូវបាន​ចាប់​បង្រ្កាប​បាន​នៅពេល​ដែល​រថយន្ត​មួយនេះ​ បាន​បើកចូល​ទៅសម្ងំ​លាក់ខ្លួ​ននៅ​ក្នុងហាង​បាយមួយ​យីហោរ​ រស្មី ​មានទីតាំង​នៅខាង​ក្រោយផ្សារ​ក្រចេះ​ ។

បើតាមកា​រឲ្យដឹងពី​សមត្ថកិច្ច ​ដែលមាន​នាទីបង្រ្កាបបទ​ល្មើស​ព្រៃឈើ​បានឲ្យដឹ​ងថា ​សមត្ថកិច្ចស​ម្រេចចាប់​រឹបអូស​រថយន្ត​សាំយ៉ុង ​និងឈើ​ប្រណី​តជាង១០០​កំណាត់ ​បរិមាណ ជាង១ម៉ែត្រ​គូប​ដែល​មានម្ចាស់​ឈ្មោះ ​ទ្រី នាំ​ប្រគល់​ទៅឲ្យ​ស្ថាប័ន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​​ក្រចេះ ​បើទោះ​បីជាការ​ចុះបង្រ្កាប​គឺត្រូវម្ចាស់​ហាងបាយ​យីហោរ​ រស្មីមួយ​នេះ​បាន​ចេញមក​រារាំង​សមត្ថកិច្ច​មិនឲ្យចាប់​បង្រ្កាប​យ៉ាងណា​ក៏ដោយ​។​សេ​​ច​​ក្តី​​រាយ​ការណ៏​បាន​ឲ្យដឹងថា​ រថយន្ត​ដឹកឈើ​នេះ​ គឺមាន​ម្ចាស់​ឈ្មោះ ទ្រី ​បានបើក​ដឹកចេញ​ពីខេត្ត​ស្ទឹងត្រែង ​បំណង​នាំទៅ​ស្រុក​មេម៉​ត់ ខេត្តត្បូ​ងឃ្មុំ ​។ ​ហើយក្រោយ​ពីដឹងថា ​មា​ន​ការ​តាម​ប្រម៉ាញ់​ពី​សមត្ថកិច្ច​រ​ថយន្ត​​​ដឹកឈើនេះ​ ​បានមក​សម្ងំច​តនៅ​ហាងបាយ​ យីហោរ​រស្មី មាន​ទីតាំង​នៅខាង​ក្រោយ​ទីប្រជុំ​ជនខេត្ត ។ ​និងស្រប​ពេល​ដែលហាង​បាយ​មួយនេះ​កន្លងមក​គឺមាន​រថយន្ត​ដឹកឈើ​មួយ​ចំនួន តែង​តែបើក​ចូល​មក​សម្ងំ​លាក់​នៅ​ហាង​បាយ​នេះដែល​ជាកន្លែង​មានសុវ​ត្ថិភាព ​ព្រោះ​មា​នម្ចាស់​ហាងជា​អ្នកចេញ​មុខកាង ។

នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ​លោក ម៉ី វុទ្ឋី ​បានឲ្យដឹងថា​បើទោះ​បីជាមាន​ការ រារាំង​ពីសំណាក់​ម្ចាស់ហាង​បាយយ៉ាង​ណាក៏​ដោយ ​ក៏សមត្ថកិច្ច​បានសម្រេចចា​ប់រឹបអូស​រថយន្តដឹក​ឈើនេះ​បណ្តោះ​អាសន្ន បន្ទាប់​ពីទទួល​បានការ​ឯកភាព​ពីសំណាក់​ស្ថាប័នអយ្យ​ការរួច​មកនោះ។