ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើតា​សេកនិង​ឈើធ្នង់​កំពុងតែមាន​ហាងឆេង​ដឹកចេញ​ទៅប្រទេស​ថៃ

9 ឆ្នាំ មុន

ខេត្ត​ឧត្តរមាន​ជ័យ ​៖​ឈើតា​សេកនឹង​ឈើធ្នង់​កំពុង​តែមាន​ហាងឆេង​ខ្ពស់​ក្រុម​ឈ្មួញខ្មែរ​បានដើរ​ប្រមូល​ទិញ​ពីប្រ​ជាពល​រដ្ឋក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ហើយ​សម្រុក​ដឹក​ជញ្ជូន​តាម​រថយន្ត​យីឌុប​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃយ៉ាង​គគ្រឹក​គគ្រេង​ទាំងយ​ប់ទាំង​ថ្ងៃដោយ​ពួកគេ​បានអះ​អាងថា​មានច្បាប់​(P.C) ក្នុងកា​រដឹក​ជញ្ជូន​គ្រប់គ្រាន់ ។

ខេត្ត​ឧត្តរមាន​ជ័យ ​៖​ឈើតា​សេកនឹង​ឈើធ្នង់​កំពុង​តែមាន​ហាងឆេង​ខ្ពស់​ក្រុម​ឈ្មួញខ្មែរ​បានដើរ​ប្រមូល​ទិញ​ពីប្រ​ជាពល​រដ្ឋក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ហើយ​សម្រុក​ដឹក​ជញ្ជូន​តាម​រថយន្ត​យីឌុប​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃយ៉ាង​គគ្រឹក​គគ្រេង​ទាំងយ​ប់ទាំង​ថ្ងៃដោយ​ពួកគេ​បានអះ​អាងថា​មានច្បាប់​(P.C) ក្នុងកា​រដឹក​ជញ្ជូន​គ្រប់គ្រាន់ ។ ហេតុការ​ណ៍នេះ​បានកើត​ឡើងនៅក្នុង​ភូមិកណ្តែក ​សង្កាត់​សំរោង​ ក្រុងសំ​រោងកាល​ពីវេលា​ម៉ោង​៥​និង៣០​នាទីល្ងាច ថ្ងៃទី២២មករា ២០១៥ កន្លង​ទៅនេះ ។

យោង​តាម​​សម្តីពី​ប្រជា​ពលរដ្ឋ​ឲ្យដឹងថា​សព្វថ្ងៃនេះ​នៅក្នុង​ខេត្តឧត្តរ​មានជ័យ​ឈើតា​សេកឈើ​ធ្នង់នឹងដើម​ឈើ​ក្រំកំ​ពុងតែ​មាន​ហាង​ឆេង១​ម៉ែត្រ​គូប​តម្លៃ​រាប់​ពាន់​ដុល្លារ​​អាមេរិក​ហើយ​ក្រុមឈ្មួញ​បាន​បំផុស​តម្រូវ​ឲ្យប្រ​ជាពល​រដ្ឋក្នុង​ខេត្ត​ធ្វើលក់​ឲ្យពួក​គេបន្ទាប់​ពីបាន​ទទួលការ​បំផុស​រួចមក​គឺ​ប្រជា​ពលរដ្ឋ​បាន​នាំគ្នី​គ្នារុក​រកកាប់​ដើមតា​សេក​ដើមធ្នង់​ដើមឈើ​ក្រំ​យក​មក​លក់​ឲ្យក្រុម​ឈ្មួញ​ទាំង​នេះ​យកលុយ​មក​ចិញ្ចឹមជីវិត​នៅក្នុងក្រុម​គ្រួសារ​ផងដែរ​ ។​ យោង​​តាម​​សម្តីរ​បស់សមត្តកិច្ចជាច្រើន​ស្ថាប័នក្នុង​ខេត្តឧត្តរ​មានជ័យ​បានឲ្យដឹ​ងថាបន្ទាប់​ពីឈើទាំង​នេះមាន​ហាងឆេង​មកគេ​បានសង្កេត​ឃើញលោ​កវរសេនីយ៍​ទោ រស់ ជុក​នាយ​រងការិ​យាល័យ​ទី២​កងពល​តូច​ថ្មើជើង​លេខ៤២ ធ្លា​ប់តែរ​កស៊ីឈើ​គ្រញួង​ត្រូវបាន​ងាកមក​រកស៊ីប្រ​ភេទ​ឈើតា​សេក​ឈើធ្នង់​នឹងឈើ​ក្រំវិញ​លើស​ពី​នោះនូវ​មាន​ក្រុមឈ្មួញ​ជា​ច្រើន​ទៀត​ជាអ្នក​មាន​អំណាច​បាន​ចេញ​មុខរក​ស៊ី​ផង​ដែរ​។

សមត្ត​កិច្ចដ​ដែល​បាន​បញ្ចាក់​ថាបន្ទា​ប់ពីពួក​គេបាន​អះអាង​ថាមាន​ច្បាប់ (P.C) ដឹក​ចេញទៅ​កាន់ភូមិ​ស្ពាន​យោល ​ឃុំជ្រៃសីម៉ា ​ស្រុកសំពៅ​លូន ខេត្តបាត់​ដំបង​យក​ទៅ​លក់​ឲ្យចៅ​កែថៃ​ជាអ្នក​ទទួល​ទិញ​នៅមាត់​ច្រក​ទ្វារសំ​ពៅលូន​ក៍អាចថា​បានដែរ​ហើយ​សមត្ថ​កិច្ចក្នុង​ខេត្តមួយ​ចំនួន​បាននាំ​គ្នាឆ្ងល់​ថា(P.C) ដែល​ដឹកចេញ​ស្មើរ២០​ម៉ែត្រគូប​ដាក់ទៅ​ដល់៤០​ទៅ៥០ម៉ែត្រ​គូប​បង្ក​ឲ្យផ្លូវជាតិរ​ងការ​ខូចខា​តជាច្រើន​កន្លែងផងដែរ​។ហើយ​មាន​ពាក្យចរចាម​រាមជា​ច្រើនថាក្រុម​ហ៊ុនដី​សប្បទាន​ទន្លេស៊ូ​ហ្គើរ ដែល​រាជរដ្ឋា​ភិបាល​​បាននរាករណ៍​ចោល​ហើយបែរ​ជាលោក ម៉ៅ ​បរិមិន្ទ​ ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ក្រុង​សំរោង​យក​មកប្រើ​ប្រាស់​ដោយ​ចុះហត្ត​លេ​ខានឹង​ត្រា​នៅលើ​ក្រដាស​(P.C) នាំចេញ​ឈើទៅវិញ ​​។ ​ទាក់ទិន​នឹង​ហេតុការ​នេះនា​រសៀល​ថ្ងៃទី២៤ មករា ២០១៥ កោះ​សន្តិភាព​បានទូ​រស័ព្ទជួបលោ​កវរ​សេនីយ៍​ទោ រស់ ជុក ​​នាយ​រងកា​រិយា​ល័យ​ទី២​កងពល​តូច​ថ្មើរ​ជើង​លេខ៤២​ លោកបាន​ឆ្លើយ​បំភ្លឺតាម​លេខ​ទូរស័ព្ទ​ថា​លោក​ប្រមូល​ទិញឈើ​តាសេក​នេះ​គឺធ្វើឲ្យ​ក្រុម​ហ៊ុ​​នគ្រាន់​តែបា​នកំរៃ​ចំណេ​ញបន្តិចបន្ទួច​សម្រាប់​ចាយវាយ​ប៉ុណ្ណោះ ។

នារ​សៀល​ថ្ងៃទី២៤ មករា ២០១៥ លោក ម៉ៅ បរិមិន្ទ​​ នាយ​ផ្នែករដ្ឋ​បាលព្រៃ​ឈើសំរោង​បាន​បំភ្លឺតាម​រយះ​លេខ​ទូរស័ព្ទ​ថាក្រុម​ហ៊ុន​ព្រៃ​សប្ប​ទាន​ទន្លេ​ស៊ូហ្គើរ​នេះ​មិនទាន់​បានលុប​នោះទេ​ព្រោះ​លោក​មិន​ទាន់​បាន​ទទួល​ក្រដាស​ស្នាមណា​​មួយជាក់​លាក់​ហើយ​មិនដូច​ពាក្យចរ​ចាមថា​ឡើយ ។​​ ​ចំណែក​​លោកបា​នចុះហត្ថ​លេខា​នឹងត្រា​ដឹក​ទៅកាន់ភូមិ​ស្ពានយោល ​ឃុំជ្រៃសីម៉ា​ ស្រុកសំពៅ​លូន ខេត្ត​បាត់​ដំបងនោះ​គឺ​ឈើ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ស្រុក​តែដឹក​នាំទៅ​ប្រទេស​ក្រៅលោ​កមិន​មានសិទ្ធទេ ។​​

លោក ស ថាវី អភិបាល​ខេត្ត​ឧត្តរមានជ័យ​បានបញ្ជា​​ក់តាមទូរ​ស័ព្ទឲ្យ​កោះសន្តិភាព​ដឹងនារ​សៀលថ្ងៃ​ទី២៤ មករា ២០១៥ ថា​ឈើដែល​ក្រុមហ៊ុនទ​ន្លេស៊ូ​ហ្គើរ ដឹក​ចេញ​នេះ​គឺស្រប​ច្បាប់​ហើយមាន (P.C)​​ចំនួន២​ច្បាប់​ដែល​អាជ្ញាធរ​ខេត្តបានទ​ទួលគឺ​ច្បាប់ទី១​ដឹកយក​ទៅប្រើ​ប្រាស​នៅក្នុងស្រុក​ច្បាប់ទី២​ គឺដឹក​ចេញទៅ​ក្រៅស្រុក ។