ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តើរម៉ូតូអស់សាំងលើ​ចិញ្ចើម​ផ្លូវ​២​នាក់​ប្រពន្ធ​ ត្រូវ​ម៉ូតូ​១​គ្រឿង​ទៀត​បុក​រង​របួស​ធ្ងន់​២ស្រាល​១

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​កំពុង​បណ្តើរ​ម៉ូតូ​អស់សាំង​ជាមួយ​ប្រពន្ធ​លើ​ជ​ញ្ចើ​មផ្លូវ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​១នាក់ ​។

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​កំពុង​បណ្តើរ​ម៉ូតូ​អស់សាំង​ជាមួយ​ប្រពន្ធ​លើ​ជ​ញ្ចើ​មផ្លូវ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​១នាក់ ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១២​ និង​៣០នាទីរំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ៤៧ កែង​ផ្លូវលេខ៨២ មុខ​សាលារៀន​សុវណ្ណ​ភូ​មិ សង្កាត់ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​សំដី​ប្រពន្ធឈ្មោះ យី ស្រួ​ន អាយុ​២៦ឆ្នាំ​ បាន​ឲ្យ​ដឹង​ថា មុខ​ពេល​កើតហេតុ​ ប្តី​របស់​គាត់​មានឈ្មោះ អៀម ចេក អាយុ​៣១​ឆ្មាំ ស្នាក់​នៅ​សង្កាត់  គីឡូម៉ែត្រ​លេខ៦ ខណ្ឌឫស្សី​កែវ បាន​បណ្តើរ​ម៉ូតូម៉ាក​ស្ទេ​ប ព​ណ៏ខ្មៅលាយស ពាក់​ស្លាក​លេខ ភ្នំពេញ​1AC-9293 ដែល​អស់​សាំង នៅ​លើ​ចញ្ចើមផ្លូវ​លេខ​៤៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ដោយ​គោលបំណង​ចង់ទៅ​ចាក់​សាំង​នៅ​ក្បែរ​នេះ ក៏​ស្រាប់តែ​មាន​ម៉ូតូ​ស្កូ​ប​ពី​ ព​ណ៌ខៀវ​លា​យស​ ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-0892 ជិះ​គ្នា​២​នាក់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន​ ដោយ​មាន​សភាព​ស្រវឹង​ក៏​រេ​ចង្កូត​មក​បុក​ពួក​គាត់​ដែល​កំពុង​បណ្ដើរ​ម៉ូតូ​លើ​ចិញ្ចើម​​ផ្លូវ​យ៉ាង​ពេញទំហឹង​ បណ្ដាល​អោយ​រង​របួស​ទាំង​សងខាង​ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ និង​ជន​បង្ក​ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ខណ្ឌដូនពេញ រង់​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។