ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបក្សប្រឆាំងទំាងពីររូបចុះសំណេះសំណាលជាមួយសកម្មជននៅខេត្តរតនគិរី ស្ទឹងត្រែង និង ខេត្តកំពត

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ ​លោក សម រង្ស៊ី និង លោក កឹម សុខា បាននិងកំពុង​ចុះសំណេះសំណាល​ជាមួយ​សកម្មជន​​​​​និងក្រុមអ្នកគំាទ្រ​ដាច់ដោយឡែក​ពីគ្នា​​នៅក្នុងខេត្តរតនគិរី​ ស្ទឹងត្រែង ​និង ​ខេត្តកំពត ​នៅថ្ងៃទី២៥ មករា ២០១៥ ។

បើតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់​គណបក្សសង្គ្រោះជាតិ​បានបញ្ជាក់ទៀតថា​ នៅព្រឹកថ្ងៃអាទិត្យនេះ​ លោក សម រង្ស៊ី​ ចុះទៅ​សំណេះសំណាលនៅ​ក្រុង​បានលុង ​ខេត្តរតនគិរី​ ( ព្រលានយន្តហោះខេត្ត) ​ហើយនៅពេលរសៀល​ថ្ងៃ​ដដែលនេះ​នឹងចុះទៅសំណេះសំណាលនៅខេត្តស្ទឹងត្រែង (ទីលាន​ក្រហម​ ទល់មុខសាលា​ខេត្តស្ទឹងត្រែង) ។

ចំណែក ​លោក កឹម សុខានោះវិញ ​នៅព្រឹកថ្ងៃទី២៥មករានេះ ​ចុះទៅសំណេះសំណាល​នៅខេត្តកំពត ​(វត្តជតិមុន្នីមានជ័យ​ ស្ថិតក្នុងភូមិអូរប្ញស្សី ឃុំស្រែ​ជា​ខាងត្បូង ​ស្រុកដងទង់​ ) និង នៅពេល​រសៀលថ្ងៃដដែលនេះ​ នឹងចុះទៅសំណេះសំណាល​នៅក្នុងភូមិត្រែងពក​ ឃុំស្រែក្នុង​ ស្រុកជុំគិរី ៕