ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យឆក់កាបូបម្នាក់​ក្នុង​ចំណោម​២នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនបានក្រោយធ្វើ​សកម្ម​ភាព​

9 ឆ្នាំ មុន

រា​ជធានី​ភ្នំ​ពេញ ៖ ​​ជន​សង្ស័យ២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់អត្តសញ្ញាណ​បើក​ឌុប​គ្នា​មក​ធ្វើ​សកម្ម​ភាព​ឆក់​កា​បូប​ពី​ស្រ្តីជន​បរទេស​ម្នាក់ដែល​កំពុងដើរ​តាម​ផ្លូវ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​ចេញ​មក​អន្ត​រា​គមន៍​ឃាត់ខ្លួន​បាន​ជន​សង្ស័យ​ម្នាក់ ហើយ​ជន​សង្ស័យ​ម្នាក់ទៀត​បើក​ម៉ូតូ​គេច​ខ្លួន​បាត់ស្រមោល ។ ហេតុការ​

រា​ជធានី​ភ្នំ​ពេញ ៖ ​​ជន​សង្ស័យ២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់អត្តសញ្ញាណ​បើក​ឌុប​គ្នា​មក​ធ្វើ​សកម្ម​ភាព​ឆក់​កា​បូប​ពី​ស្រ្តីជន​បរទេស​ម្នាក់ដែល​កំពុងដើរ​តាម​ផ្លូវ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​ចេញ​មក​អន្ត​រា​គមន៍​ឃាត់ខ្លួន​បាន​ជន​សង្ស័យ​ម្នាក់ ហើយ​ជន​សង្ស័យ​ម្នាក់ទៀត​បើក​ម៉ូតូ​គេច​ខ្លួន​បាត់ស្រមោល ។ ហេតុការ​ណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩ និង​៥០​នាទី យប់ ថ្ងៃ​ទី២៤ មករា ឆ្នាំ២០១៥ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​198E0  ភូមិ៧ ផ្លូវលេខ១៩ ស្ថិត​ក្នុង​សង្កាត់ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ ។

ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់ខ្លួន​បាន​មាន​ឈ្មោះ ស៊ុនឌី រតនះ ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​កដ​ស្នាក់នៅ​ផ្ទះ​លេខ​2E0 ភូមិ១០ សង្កាត់ផ្សារ​ថ្មី១ ខណ្ឌ​ដូន​ពេញ ។

ដោយ​យោង​ទៅ​តាម​កំណត់ហេតុ​របស់​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ស្រ្តីរង​គ្រោះ​ដែលជា​ជន​បរទេស​បាន​ដើរ​តាម​ផ្លូវ​តែម្នាក់ឯង​ ក្នុង​ទិសដៅពី​ជើង​ទៅ​ត្បូង ខណៈមក​ដល់​ចំណុច​កើត​ហេតុ​ក៏មាន​ជន​សង្ស័យ​២នាក់ ជិះ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ បាន​បើក​ម៉ូតូ​ឌុប​គ្នា​មក​ក្បែរ​ស្រ្តីរង​គ្រោះ​ បន្ទាប់មក​ជន​សង្ស័​យ​ជិះ​ពីក្រោយ​បាន​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​ស្រ្តីរង​គ្រោះ​ តែត្រូវ​បាន​ស្រ្តីរង​គ្រោះ​ទាញ​មក​វិញ​បណ្តាល​ឱ្យ​ជន​សង្ស័យដែលជិះ​ពី​ក្រោយ​ធ្លាក់ពី​លើ​ម៉ូតូ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច​ចុះ​មក​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជន​សង្ស័យ​ម្នាក់ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​បាន​បើក​ម៉ូតូ​គេច​ខ្លួន​បាត់ស្រមោល ។

ក្រោយពេល​កើត​ហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ដែលបាន​ឃាត់ខ្លួន​ខាង​លើ​ទៅ​កាន់ប៉ុស្តិ៍នគរ​បាល​រដ្ឋបាល​ជ័យ​ជំនះ​ដើម្បី​ធ្វើ​ការ​សាក​សួរ ។ ចំណែក​ស្រ្តីបរទេសដែលជា​ជន​រង​គ្រោះ​មិន​បាន​ដាក់ពាក្យបណ្តឹង​ទេដោយ​មាន​អារម្មណ៍​ភ័យ​ខ្លាច ។