ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តមែសឺដែសស្ព័រ​បើក​លឿន​ដូច​ហោះ​រេចង្កូតបុក​រះ​រនាំង​ដែក​បាក់​អស់​១៣​ផ្ទាំង​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​មែសឺដែសស៊េរីទំនើប​មួយ​គ្រឿង​អ្នក​បើក​បរ​បើក​លឿន​ដូច​ហោះ​បាន​រេចង្កូត​ទៅ​បុក​រះ​រនាំង​ដែក​ពុះចែក​ទ្រូង​ផ្លូវ​បាក់​អស់​១៣ផ្ទាំង បណ្តាល​ឱ្យ​រថយន្ត​ដាច់​ការ​ឡេកង់មុខ​ខាង​ឆ្វេង​បើក​ទៅមុខ​លែង​រួច​ចំណែក​អ្នក​បើក​បរ​និង​អ្នក​រួម​ដំណើរ​មិន​មាន​រង​របួស​បាន​ទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល ។

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​មែសឺដែសស៊េរីស្ព័រ​​មួយ​គ្រឿង​អ្នក​បើក​បរ​បើក​លឿន​ដូច​ហោះ​បាន​រេចង្កូត​ទៅ​បុក​រះ​រនាំង​ដែក​ពុះចែក​ទ្រូង​ផ្លូវ​បាក់​អស់​១៣ផ្ទាំង បណ្តាល​ឱ្យ​រថយន្ត​ដាច់​ការ​ឡេកង់មុខ​ខាង​ឆ្វេង​បើក​ទៅមុខ​លែង​រួច​ចំណែក​អ្នក​បើក​បរ​និង​អ្នក​រួម​ដំណើរ​មិន​មាន​រង​របួស​បានបើក​​ទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល ។ ហេ​តុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង១ និង​២០​នាទី​រំលង​អាធ្រាត្រ​ឈានចូល​ថ្ងៃ​ទី២៤ មករា ឆ្នាំ២០១៥ នៅ​ចំណុច​មុខ​ហាង​កាត់ដេរ​សំលៀក​បំពាក់​យីហោវិមាន​ឯក​រាជ្យកាត់ដេរ​ តាមបណ្តោយ​ផ្លូវ​ព្រះ​សីហនុ ស្ថិត​ក្នុង​សង្កាត់បឹង​កេង​កង​១ ខណ្ឌ​ចំការមន ។​

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​មែសឺដែសស្ព័រ​មួយ​គ្រឿង ពណ៌ស អត់មាន​​ពាក់ស្លាក​លេខ​បើក​បរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​ដោយ​បុរស​ម្នាក់ទៀត​បាន​បើក​បរ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​តាម​ផ្លូវ​ព្រះ​សីហនុ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខណៈមក​ដល់​ចំណុច​កើត​ហេតុ​រថយន្ត​ក៏បាន​រេចង្កូត​ទៅ​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​១៣ផ្ទាំង បណ្តាល​ឱ្យ​​រថយន្ត​ដាច់​ការ​ឡេកង់មុខ​ខាង​ឆ្វេង​បើក​ទៅមុខ​លែង​រួច​ចំណែក​អ្នក​បើក​បរ​ និង​អ្នក​រួម​ដំណើរ​មិន​មាន​រង​របួស​បាន​បើក​ទ្វារ​រថយន្ត​រត់គេច​ខ្លួន​ បាត់ស្រមោល​ ។ នៅ​កន្លែង​កើត​ហេតុ​សមត្ថកិច្ច​មិន​ទាន់ស្គាល់អត្ត​សញ្ញាណ​អ្នក​បើក​រថយន្ត​បង្ក​នៅ​ឡើយ​ទេ ។

ក្រោយពេល​កើត​ហេតុ​សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត​បង្ក​ខាង​លើ​ទៅ​កាន់ការិយាល័យ​ចរាចរផ្លូវ​គោកនៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​រង​ចាំ​ម្ចាស់រថយន្ត​ចូល​ខ្លួន​មក​ដោះ​ស្រាយ​តាម​និតិវិធីច្បាប់ ។