ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត រឹបអូស​ឱសថ​ហួស​កាលបរិច្ឆេទ​ចំនួន​២០៧៩​គ្រាប់

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រមទាំង​មន្ទីរ​សុខាភិបាល​ខេត្ត​ បាន​ចូលរួម​សហ​ការណ៍​គ្នា​ ធ្វើការ​ត្រួតពិនិត្យ​

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រមទាំង​មន្ទីរ​សុខាភិបាល​ខេត្ត​ បាន​ចូលរួម​សហ​ការណ៍​គ្នា​ ធ្វើការ​ត្រួតពិនិត្យ​ និង​ឈាន​ដល់​ធ្វើការ​ឆែកឆេរ​រក​ឃើញ​នូវ​ប្រភេទ​ឱសថ​ហួសការ​បរិច្ឆេទ​ ចំនួន​៤១​មុខ ស្មើនឹង​២០៧៩​គ្រាប់ អត់​ចុះបញ្ជី ដែល​ម្ចាស់​ទុក​សម្រាប់​យក​មក​លក់​ និងឲ្យ​អ្នកជម្ងឺ​ដែល​មក​ព្យាបាល​នៅ​ក្នុង​គ្លីនិក​នេះ ប៉ុន្តែ​គ្លីនិក​យីហោ (គុណធម៌​) នេះ​ គឺគ្មាន​ច្បាប់​ពិនិត្យ​ព្យាបាល​ត្រឹមត្រូវ ​ថែម​ទាំង​មិន​ទាន់​បាន​ចុះបញ្ជី​ការពី​ក្រសួងសុខាភិបាល​ទេ បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ត្រួតពិនិត្យ​រក​ឃើញ​បែប​នេះ​ ក៏​បាន​នាំ​យក​វត្ថុ​តាង ​មក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​តែ​ម្តង ​។
            
ការ​ចុះ​បង្ក្រាប​ឈាន​ដល់​ឆែកឆេ​រនេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែមក​រា ឆ្នាំ២០១៥ ​នៅ​ក្នុងផ្ទះ​គ្លីនិក​ឯកជន​​យីហោ គុណធម៌​ ​ស្ថិត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ។  

លោក​វរសេនីយ៍ឯក សឿន សេន បានឲ្យដឹង​ថា បច្ចុប្បន្ន​ម្ចាស់​គ្លីនិក​ឯកជន​យីហោ ​គុណធម៌​ នេះ ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ផ្អាក​ពិន័យ ​ចំនួន​៥​លាន​រៀល​ ទៅ​តាម​ច្បាប់​អន្តរ​កាល ដែល​មិន​ទាន់​បាន​ចុះបញ្ជី​ការ ​​ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ ​ដើម្បី​កុំ​ឲ្យ​អ្នកលក់​ឱសថ ឬ​អ្នក​ព្យាបាល​ផ្សេង​យក​គំរូ​តាម​គ្លីនិក​មួយ​នេះ​ទៀត​ ។ លោក​បាន​បន្ត​ទៀត​ថា កម្លាំង​ជំនាញ​បាន​ប្រគល់​វត្ថុ​តាង​ទាំងអស់​ទៅ​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ ដើម្បី​ធ្វើការ​ដុត​កំទេច​ចោល​ ៕