ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ប្រមូលសំរាម​នៅ​ទឹក​ដី​ថៃ​ត្រូវ​រថយន្ត​បុក ​​​គ្រូពេទ្យ​មើល​មិនជាបញ្ជូនមកស្រុ​កកំណើត​វិញ​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​មាន​​ជ័យ ​៖ ​ពលករ​​ម្នាក់​​ត្រូវ​រថយន្ត​​បុកឱ្យ​រង​របួសធ្ងន់​​នៅ​​ខេត្ត​​ឈុ​ន​បុ​រី​ ប្រទេស​ថៃ​ បាន​ដេកពេទ្យអស់​​ជា​ច្រើន​ថ្ងៃ​​មើល​មិន​

ខេត្ត​បន្ទាយ​​មាន​​ជ័យ ​៖ ​ពលករ​​ម្នាក់​​ត្រូវ​រថយន្ត​​បុកឱ្យ​រង​របួសធ្ងន់​​នៅ​​ខេត្ត​​ឈុ​ន​បុ​រី​ ប្រទេស​ថៃ​ បាន​ដេកពេទ្យអស់​​ជា​ច្រើន​ថ្ងៃ​​មើល​មិន​ជា ​ក៏​​ត្រូវ​គេ​​បញ្ជូនឱ្យ​សាច់ញាតិ​វិញ​​តាម​ច្រក​ទ្វារ​​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាល​ពី​​​​វេលា​ម៉ោង​០២​រសៀល​​ថ្ងៃ​ទី​២៣ មករា ​២០១៥​ ។​

ប្រភព​បាន​​ឱ្យ​ដឹងថា ជន​រង​​គ្រោះ​​​មាន​ឈ្មោះ​ហឿ​ង ​រិ​ន ​ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជា​កម្មករ​ប្រមូល​សំរាមឱ្យ​ក្រុមហ៊ុន​មួយ​​នៅ​ខេត្ត​ឈុ​ន​បុ​រី ​ប្រទេស​ថៃ មាន​ទីលំនៅ​​ក្នុង​ភូមិ​បេង​ ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​ ​​។

ប្រភព​បន្តថា ​ជន​​រង​គ្រោះ​រង​​របួសធ្ងន់​ស្ទើរ​ដង្ហើម​​ចុង​ក្រោយ​ទៅ​ហើយ ដោយ​ជើង​​ខាង​ស្តាំត្រូវ​បាន​​​កាត់ចេញ​ និង​សន្លប់​ស្ដូកស្ដឹង​​មិន​អាច​និយាយ​ស្ដី​បាន​ ព្រមទាំង​ភ្ជាប់​ទៅ​ដោយ​​ខ្យល់​អុក​ស៊ី​ហ្សែន​​ទៀត​ផង​ ។​

បើ​តាម​ស្ត្រី​ឈ្មោះ​អៀង ​ភឿ​ត​ អាយុ​៤៥​ឆ្នាំ​ ជា​ម្ដាយ​ជន​រង​គ្រោះ​​ប្រាប់​កោះសន្តិភាព​ថា​ កូនប្រុស​របស់​គាត់​​ត្រូវ​​រថយន្ត​តូច​​មួយ​គ្រឿង​បុកកាល​ពី​​វេលា​ម៉ោងជាង​០៨​ព្រឹក​ថ្ងៃ​ទី​២៨​ ​ធ្នូ​ ​២០១៤​ ខ​ណៈ​កូន​របស់​គាត់​កំពុងធ្វើការ​ប្រមូល​សំរាម​តាម​​ដងផ្លូវ ​ហើយ​រថយន្ត​បង្ក​​​បាន​បុក​​ពីក្រោយ​ ។​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព