ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹមខេត្ដមណ្ឌលគិរីចុះ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ឃាត់​បាន​ជន​សង្ស័យ​២នាក់​ពាក់​ព័ន្ធ​គ្រឿង​ញៀន

9 ឆ្នាំ មុន

ខេត្ដមណ្ឌលគិរី ៖ យុវជន​២នាក់ត្រូវ​​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ដមណ្ឌលគិរី​ឃាត់ខ្លួន​​ពាក់ព័ន្ធ​គ្រឿងញៀ.ន​ កាលពី​វេលា​ម៉ោង​៩​ និង​៤៥​ព្រឹក ថ្ងៃ​ទី​២២ ​មករា ​២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​៧៦

ខេត្ដមណ្ឌលគិរី  ៖ យុវជន​២នាក់ត្រូវ​​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ដមណ្ឌលគិរី​ឃាត់ខ្លួន​​ពាក់ព័ន្ធ​គ្រឿងញៀន​ កាលពី​វេលា​ម៉ោង​៩​ និង​៤៥​ព្រឹក ថ្ងៃ​ទី​២២ ​មករា ​២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​៧៦ ត្រង់​ចំណុចវាល​ម្រេច ស្ថិត​ក្នុង​ឃុំ​សែន​មនោ​រម្យ  ស្រុក​អូរ​រាំង ខេត្ដមណ្ឌលគិរី​។

លោក​វរសេនីយ៍ទោ ទុំ សួន បានឱ្យដឹង​ថា ​ជន​សង្ស័យ​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​ ខណៈ​ពេល​សមត្ថ​កិច្ច​ជំនាញកំពុង​ប្រតិបត្ដិការ​​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧៦​ ដោយ​ឆែក​ឆេរ​រក​ឃើញ សារ​ធាតុ​ញៀនមួយ​កញ្ចប់​តូច​​ក្នុង​រថយន្ដ​ដែលពួក​គេ​​កំពុង​ជិះ​។

លោក​បាន​បន្ដ​ថា ជនសង្ស័យ​ដែលសមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ម្នាក់​ឈ្មោះ ម៉​ន ម៉ី អាយុ​២៤​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ ឡា​ច់ ​ងិ​ត អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ដូចគ្នា អ្នក​ទាំង​២ ​រស់នៅ​ភូមិ​អូរ​អាម ឃុំស្រែ​ក្ទម្ព ស្រុក​កែវ​សីមា ខេត្ដ​មណ្ឌលគិរី ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ ត្រូវ​សមត្ថកិច្ច​ជំនាញ​អាវុធហត្ថ​ខេត្ដ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ​