ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាកុំឲ្យគេឮ «នៅ​តែ​យក​លុយ​ភាស៊ី​បេន​លើស​សៀវភៅ​បន្ទុក​១​គុណ​និង​៦​ដង»

9 ឆ្នាំ មុន

ជិត​១​ខែ​មក​ហើយ​ដែល​ក្រុម​អ្នក​រត់​តាក់ស៊ី​នៅ​ចំណត​ផ្សារ​ដើម​គ​ច្រើន​នាក់ បាន​រអ៊ូរទាំ ដោយសារ​តែ​លោក សេង សា​រ៉​ន ប្រធាន​ផ្សារ នៅ​តែ​យក​លុយ​ភាស៊ី​បេន​លើស​សៀវភៅ​បន្ទុក​១​គុណ​និង​៦​ដង

ជិត​១​ខែ​មក​ហើយ​ដែល​ក្រុម​អ្នក​រត់​តាក់ស៊ី​នៅ​ចំណត​ផ្សារ​ដើម​គ​ច្រើន​នាក់ បាន​រអ៊ូរទាំ ដោយសារ​តែ​លោក សេង សា​រ៉​ន ប្រធាន​ផ្សារ នៅ​តែ​យក​លុយ​ភាស៊ី​បេន​លើស​សៀវភៅ​បន្ទុក​១​គុណ​និង​៦​ដង ។ ទ​ង្វើ​នេះ​ធ្វើ​ឱ្យ​អ្នក​រត់​តាក់ស៊ី​ខកចិត្ត​យ៉ាង​ខ្លាំង ខណៈ​អាជ្ញាធរ​ខណ្ឌទួលគោក បាន​ប្រកាស​ថា អ្នក​រត់​តាក់ស៊ី​ត្រូវ​បង់លុយ​ភាស៊ី​បេន​តាម​សៀវភៅ​បន្ទុក និង​ព្រមាន​មន្ត្រី​មិន​ឱ្យ​យក​លុយ​បេន​លើស​សៀវភៅ​បន្ទុក​ជា​ដាច់ខាត ។

ក្នុង​សៀវភៅ​បន្ទុក​គឺ​រថយន្ត​តាក់ស៊ី​ប្រភេទ​ធំ​តួ​រី​ស​១៥​កៅអី ត្រូវ​កំណត់​យក​៣.០០០​រៀល ។ ប៉ុន្តែ​ប្រធាន​ផ្សារ​នេះ​កំណត់​ឱ្យ​បង់​ដល់​ទៅ​១៨.០០០​រៀល គឺ​១​គុណ​និង​៦​ដង ។ រីឯ​រថយន្ត​តាក់ស៊ី​ប្រភេទ​តូច​ម៉ាក​កាម​រី​វិញ​នោះ ក្នុង​សៀវភៅ​បន្ទុក​តម្រូវ​ឱ្យ​បង់​២.០០០​រៀល ប៉ុន្តែ​បែរជា​ត្រូវ​ប្រធាន​ផ្សារ​កំណត់​ឱ្យ​បង់​១៥.០០០​រៀល គឺ​១​គុណ​និង​ជាង​៧​ដង ។ ជាមួយ​នោះ ស្លាក​ដែល​មាន​សរសេរ​កំណត់​តម្លៃ​ភាស៊ី​តាក់ស៊ី ត្រូវ​គេ​មើលឃើញ​នៅ​មុខ​ទីស្នាក់ការ​ចំណតរថយន្ត​ជ្រងោ ក៏​ប្រធាន​ផ្សារ​ដើម​គ នៅ​តែ​មិន​អនុវត្ត​តាម ទំនង​មើល​អត់​ឃើញ ឬ​ព្រិល​ភ្នែក ។

ក្រុម​អ្នក​រត់​តាក់ស៊ី​បាន​បន្ត​ថា កាលពី​ពេល​ក្រុមហ៊ុន​ឯកជន​កាន់កាប់ គឺ​គេ​យក​តម្លៃលើស​សៀវភៅ​បន្ទុក​ដូច​ខាងលើ​ដែរ តែ​ដល់​ពេល​សាលា​រាជធានី​ភ្នំពេញ​ដកហូត​មក​កាន់កាប់​វិញ ក្រុម​អ្នក​រត់​តាក់ស៊ី​សង្ឃឹមថា​សាលា​រាជធានី​នឹង​យក​ត្រឹមត្រូវ​តាម​សៀវភៅ​បន្ទុក ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ តម្លៃ​នៅ​តែ​យក​លើស​សៀវភៅ​បន្ទុក​ដដែល​ជា​ដដែល ។ ឱ​!​ម្ចាស់​ថ្លើមថ្លៃ​អើយ​… លោក «​ក្រូច​» ដូច​លោក «​ពោន​»​មែន ៕