ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ពូកែ​ឆបោក​​ម៉ូតូ​គេ​ ​ត្រូវ​នគរបាល​ដេញចាប់បាន ​ផ្អើល​ប្រជាពលរដ្ឋ​សុំ​កាត់ទោស​ក្រៅ​ប្រ​ព័ន្ធ​តុលាការ

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើងនៅម្តុំ​សាលារៀន​គំរូ​ក្រុង​កំពង់ឆ្នាំង កាល​ពី​​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក ​ថ្ងៃ​ទី ២២ ​មករា ​​២០១៥ ដោយសារ​តែ​គេ​ឃើញ​មន្ត្រី​នគរបាល​ជា​ច្រើន​នាក់

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើងនៅម្តុំ​សាលារៀន​គំរូ​ក្រុង​កំពង់ឆ្នាំង កាល​ពី​​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក ​ថ្ងៃ​ទី ២២ ​មករា ​​២០១៥ ដោយសារ​តែ​គេ​ឃើញ​មន្ត្រី​នគរបាល​ជា​ច្រើន​នាក់ បាន ដេញចាប់​ជនសង្ស័យ​យ៉ាង​ប្រសាច ខណៈ​ដែល​ជនសង្ស័យ​រូប​នេះ​ជា​មុខសញ្ញា​ចាស់​ខាង​លួច​ និងឆបោក​ម៉ូតូគេ​អស់ជា​ច្រើន​គ្រឿង ប៉ុន​ប៉ង​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង​នៅ​សាលា​គំរូ​ក្រុង​កំពង់ឆ្នាំង  ។

លោក ម៉ា យន់ នាយ​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​ថា ជនសង្ស័យ​ខាង​លើនេះមានឈ្មោះ ឈ​ន ឈឿ​ន អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។ លោកបាន​រំលឹកថា​ជន​នេះ​គ្រាន់តែ​យើង​ដឹង​តាម​ពាក្យបណ្តឹង មាន​៤​ករណី​ពី​បទ​ឆបោក​ម៉ូតូ​គេ ដោយ​ឈ្មោះនេះ​ធ្វើ​ជា​អ្នកទិញ​ម៉ូតូ ហើយ​ពេល​តថ្លៃ​គ្នា​ត្រូវបាន​សុំ​សាក ឬ​ជួនកាល​ថា សុំ​យក​ទៅ​ឱ្យ​គេ​មើល រួចក៏​ជិះ​ចេញ​ទៅ​បាត់​មិន​ត្រឡប់​មិន​វិញ​តែ​ម្តង ។

នៅ​មុន​ពេល​កើតហេតុ សមត្ថកិច្ច​របស់​លោក​បានឃើញជនសង្ស័យ​ខាងលើ​នេះ​ចូល​ក្នុង​សាលា​គំរូ​ក្រុង​កំពង់ឆ្នាំងទៅ​ឈរ​ជិត​កន្លែង​ម៉ូតូ​គេ ដោយ​មាន​បំណងលួច ពេល​នោះ​សមត្ថកិច្ច​បាន​លើកគ្នា​ដេញចាប់​តែ​ម្តង ។ ​ក្រោយ​ពេល​ចាប់​ជន​នេះ​បាន សមត្ថកិច្ច​បាន​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ដោយ​មានមនុស្ស​ចោមរោម​មើល​ជា​ច្រើន​នាក់ ខ្លះ​ស្រែក​សុំ​ឱ្យនគរបាល​លែង​ជន​នេះ​មក​ក្រៅ​ដើម្បី​សុំ​កាត់ទោសក្រៅ​ប្រ​ព​ន្ឋ័​តុលាការ តែ​សមត្ថ​កិច្ច​មិន​យល់ព្រម ។

នៅ​គ្រានោះ​ដែរ​មាន​ស្ត្រី​ម្នាក់​បាន​ស្ទុះ​ចូល​មក​វាយជនសង្ស័យ​ខាងលើ​នេះ​៣-៤​ដៃ ដោយ​ស្រែកយំថា «អញ​ក្ររហាម​ចឹ​ង​ហើយ​អ្ហែង​នៅ​ដាច់​ចិត្ត​យក​ម៉ូតូ​អញ​ទៀត» ។ ស្ត្រី​រួប​នោះ​បាន​យំ​រៀបរាប់ថា គាត់មាន​​​​ឈ្មោះ ហួ​ន រ៉េ​ន អាយុ​៣៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្តី​ត្នោត​ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។ កាលពី​ជាង​២០​ថ្ងៃមុន ជន​សង្ស័យ​ខាងលើ​បាន​មក​សុំ​ទិញ​ម៉ូតូ​របស់​គាត់ ពេល​នោះ​គាត់​ព្រម​លក់​ឱ្យ ជន​សង្ស័យ​បានសុំ​សាក ហើយក៏​ជិះ​ទៅ​បាត់​រហូតតែ​ម្តង ។

គាត់​ប្រាប់​ថា ម៉ូតូ​គាត់​ម៉ាកវ៉េវអ៊ី គាត់​បាន​ខ្ចីប្រាក់​អង្គការ​ទិញ​សម្រាប់ដឹក​កា​រ៉េម​លក់ ស្រាប់តែ​ឈ្មោះ​នេះ​មក​បោក​យក​ស្រស់​ៗ​តែ​ម្តង ។ អ្វី​ដែល​ជា​ការ​កត់សំគាល់​នោះ​ពេល​ជាប់​ខ្នោះ​នៅ​ដងទង់​ជាតិ​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង ជននេះ​គ្មាន​តក់ស្លុត​អ្វី​ទេ ថែម​ទាំង​សើច​ទៀត​ផង​ តែ​បាន​សារភាព​គ្រប់​រឿង​ពេល​សមត្ថកិច្ច​សួរ​ក្រៅផ្លូវការ ។

មន្ត្រី​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​អំពាវនាវ​ដល់​ម្ចាស់​ម៉ូតូ​ទាំង​៤​គ្រឿង​មក​ដាក់​ពាក្យ​ប្តឹង​នៅ​សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង ដើម្បី​ឱ្យជន​នេះ​មានទោស​ឱ្យ​បាន​យូរ​ឆ្នាំ​ ​។​ ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​​រឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្តរ​បញ្ជូន​ទៅ​តុលា​ការ​តាម​និ​តិ​វិធិ​ច្បាប់​៕ ​