ប៊ិចលីនចែកជូនដោយឥតគិតថ្លៃដល់សិស្សានុសិស្សទូទាំងរាជធានី
ដោយ ៖ អប្សរា
ថ្ងៃសុក្រ ទី១៩ ខែមិនា ឆ្នាំ២០១០ ម៉ោង ១៤:២១

កោះសន្តិភាព
ប៊ិចលីនចែកជូនដោយឥតគិតថ្លៃដល់សិស្សានុសិស្ស
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៧ មីនា ឆ្នាំ២០១០ សហគ្រាសហ្គូដហៀលកម្ពុជា ដែលជាភ្នាក់ងារចែកចាយផ្ដាច់មុខប៊ិចលីននៅកម្ពុជា បានរៀបចំយុទ្ធនាការចែកជូនប៊ិចលីនដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្សទូទាំងរាជធានីភ្នំពេញ ។តាមប្រសាសន៍របស់អ្នកតំណាងសហគ្រាសហ្គូដហៀលកម្ពុជា បានឱ្យដឹងថា ការបង្កើតឱ្យមានយុទ្ធនាការនេះឡើងគឺក្នុងគោលបំណងជំរុញឱ្យសិស្សានុសិស្សទទួល បានភាពសប្បាយរីករាយជាមួយនឹងការ សិក្សា និងជំរុញឱ្យពួកគាត់បានសាកល្បងប្រើប្រាស់ជាមួយសំភារសិក្សាដែលមានគុណភាពខ្ពស់ ជាក់ស្ដែងដូចជាប៊ិចលីននេះជាដើម។ នៅក្នុងយុទ្ធនាការនេះ ក្រុមការងារបានរៀបចំនូវកម្មវិធីដើម្បីជំរុញឱ្យប្អូនៗ សិស្សានុសិស្សបានបញ្ចេញនូវគំនិតច្នៃប្រឌិត និងភាពឆ្លាតវៃរបស់ពួកគាត់ ដោយព្យាយាមឆ្លើយសំនួរពីអត្ថប្រយោជន៍ផ្សេងៗនៃការប្រើប្រាស់ប៊ិចក្នុងការសិក្សា ។ ឧទាហរណ៍ប្អូនៗមួយចំនួនបានសរសេរថា “ខ្ញុំស្រឡាញ់ ប៊ិចលីន ពីព្រោះប៊ិចលីនងាយស្រួលក្នុងការ សរសេរ និងមានតំលៃសមរម្យ” ។
បន្ទាប់ពីពួកគាត់បានឆ្លើយសំនួរ ដោយបញ្ចេញពីអារម្មណ៍របស់គាត់ចំពោះប៊ិចលីននេះហើយ គាត់នឹងទទួលបានប៊ិចលីនដ៏ស្រស់ស្អាតដោយឥតគិតថ្លៃ ។គួររំលឹកផងដែរថា ថ្វីដ្បិតតែប៊ិចលីន ទើបនឹងមានវត្ដមាននៅក្នុងទីផ្សារប្រទេស កម្ពុជាក៏ពិតមែន ប៉ុន្ដែប៊ិចលីនទទួលបាននូវការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ជាច្រើន ។ កត្ដាដែលធ្វើឱ្យប៊ិចលីនទទួលបានការគាំទ្រ ដូច្នេះដោយសារតែប៊ិចលីន មានគុណភាពល្អងាយស្រួលក្នុងការសរសេរ ប្រើប្រាស់បានយូរ និងមានតំលៃសមរម្យសំរាប់អ្នកប្រើប្រាស់ ។ ជាងនេះទៅទៀតប៊ិចលីន តែងតែ ផ្ដួចផ្ដើមគំនិតបង្កើតនូវសកម្មភាពផ្សេងៗ ដែលជំរុញឱ្យប្អូនៗសិស្សានុសិស្សរីករាយជាមួយនឹងការសិក្សា ។ ជាក់ស្ដែងយុទ្ធនាការនេះ ជាសកម្មភាពលើកទី២ ដែលក្រុមហ៊ុនបានចែកជូនប៊ិច ដោយឥតគិតថ្លៃដល់ប្អូនៗសិស្សានុសិស្ស ។ គួរបញ្ជាក់ផងដែរថា យុទ្ធនាការនេះ ប្រព្រឹត្ដទៅបានយ៉ាងជោគជ័យដោយមានការគាំទ្រជាច្រើនពីសំណាក់ប្អូនៗ សិស្សានុសិស្ស ។
យុទ្ធនាការនេះធ្វើឡើង រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៧ រហូតដល់ ថ្ងៃទី១៩ មីនា ឆ្នាំ២០១០ ដែលសហគ្រាស ហ្គូដហៀល បានចំណាយប៊ិចប្រហែល ១០.០០០ដើម ដើម្បីចែកជូនដោយឥតគិតថ្លៃដល់សិស្សានុសិស្សចំនួន១២វិទ្យាល័យ ទូទាំងរាជធានីភ្នំពេញ ។ឆ្លៀតក្នុងឱកាសនេះផងដែរ សហគ្រាស ហ្គូដហៀលកម្ពុជា សង្ឃឹមយ៉ាងម៉ុតមាំថា យុទ្ធនាការនេះពិតជាអាចចូលរួមចំណែក បង្កើតភាពរីករាយដល់ប្អូនៗសិស្សានុសិស្ស ក្នុងការសិក្សា ។ ចំណុចដែលសំខាន់នោះ គឺក្រុមហ៊ុនចង់ជំរុញឱ្យប្អូនៗប្រើប្រាស់នូវសំភារសិក្សាដែលមានគុណភាពល្អ ។ក្នុងឱកាសនេះ សហគ្រាសហ្គូដហៀល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អតិថិជនដែលបានជាវប៊ិចលីន ទៅលក់បន្ដ និងជាពិសេសនោះ គឺអតិថិជនដែលតែងតែគាំទ្រ និងប្រើប្រាស់ប៊ិចលីនទាំងអស់ ដោយ ក្រុមហ៊ុនសូមសន្យាថា នឹងនាំយកស៊េរីប៊ិច ថ្មីៗរបស់ម៉ាកលីន ដែលមានគុណភាពល្អ សំរាប់បំពេញតំរូវការអ្នកប្រើប្រាស់ និងព្យា យាមបង្កើតកម្មវិធីផ្សេងៗទៀត ដើម្បីចូលរួមចំណែកជំរុញប្អូនៗសិស្សានុសិស្សបានស្គាល់ និងប្រើប្រាស់ប៊ិចលីនកាន់តែច្រើន ។