ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពុល​ឆ្កែ​ងាប់​៤​ក្បាល​យក​ក្របី​អស់​៣​ក្បាល​នៅ​ស្រុក​ភ្នំក្រវាញ

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ ​ក្រុម​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ ដាក់​ថ្នាំ​បំពុល​ឆ្កែ​ងាប់​អស់​ចំនួន​៤​ក្បាល ​ហើយ​ស្រាយ​យក​ក្របី​អ្នកស្រុក​ ពី​ចំណង​អស់​ចំនួន​៣​ក្បាល​

ខេត្តពោធិ៍សាត់​ ៖ ​ក្រុម​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ ដាក់​ថ្នាំ​បំពុល​ឆ្កែ​ងាប់​អស់​ចំនួន​៤​ក្បាល ​ហើយ​ស្រាយ​យក​ក្របី​អ្នកស្រុក​ ពី​ចំណង​អស់​ចំនួន​៣​ក្បាល​ កាលពី​វេលា​រំលង​អា​ធ្រា​ត​ឈាន​ចូល​ ថ្ងៃ​ទី​២២ ​ខែមករា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​សំរោង ​ឃុំ​សំរោង ​ស្រុក​ភ្នំក្រវាញ​ ។
    ​
ម្ចាស់​ក្របី​ឈ្មោះ​ឈួ​ន រុំ ​ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ក្របី​របស់​គាត់​ទាំង​៣​ក្បាល ​ដែល​ត្រូវ​ចោរលួច​នេះ​ ជាមេ​២​ក្បាល​ឈ្មោល​១​ក្បាល ​ចង​ឲ្យ​ដេក​ នៅ​ចំហៀង​ក្បែរ​ផ្ទះ​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​រៀង​រាល់​យប់​ ។ ​នៅ​យប់​ថ្ងៃ​ទី​២១ ​នោះ​ គាត់​ចង​ឲ្យ​ដេក​ដូច​រាល់ដង លុះ​វេលា​ម៉ោង​៣ ​និង​៣០​នាទី​ ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែមករា​ គាត់​ចុះ​ដី​នោម​ ស្រាប់តែ​បាត់​ក្របី​ទាំង​៣​ក្បាល ​របស់​គាត់​ពី​ចំណង ​ហើយ​ឃើញ​ឆ្កែ​ដេក​ងាប់​ចំនួន​៤​ក្បាល​ ជុំវិញ​ផ្ទះ​ ទើប​ដឹង​ថា ​ចោរលួច​ ។ ​ភ្លាម​ៗ​នោះ​គាត់​បាន​តាម​រក​ទាំង​យប់ ​តែ​មិនឃើញ​ ទាល់តែ​សោះ​លុះ​ព្រឹក​ឡើង ​ទើប​រាយ​រណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ដើម្បី​ជួយ​អន្តរាគមន៍ ​។
   
​ករណី​នេះ​សមត្ថកិច្ច​បាន​សហការ​គ្នា​តាម​ប្រមាញ់​ក្រុម​ចោរ​បំពុល​ឆ្កែ​យក​ក្របី​អ្នកស្រុក​ទាំងនោះ​ ដើម្បី​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ​៕​