ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់ខ្លួនជន​ដៃ​ដល់​ម្នាក់​​​ប្លន់​សម្លា.ប់​អ្នក​រត់​ម៉ូតូឌុប​នៅ​ស្រុក​ភ្នំព្រឹក​កាលពី​ចុងឆ្នាំ​២០១៤

9 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ ជន​ម្នាក់​ក្នុង​ចំណោម​២​នាក់ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ​មក​រា នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង បន្ទាប់​ពី​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​សម្លា.ប់​ស្ត្រី​ម្នាក់​

ខេត្តបាត់ដំបង​ ៖ ជន​ម្នាក់​ក្នុង​ចំណោម​២​នាក់ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ​មក​រា នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង បន្ទាប់​ពី​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​សម្លាប់​ស្ត្រី​ម្នាក់​ជា​អ្នក​រត់​ម៉ូតូឌុប កាលពី​ចុងខែ​ធ្នូ​ ២០១៤ កន្លង​ទៅ​នៅ​ស្រុក​ភ្នំព្រឹក​។

លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​ដែល​ដឹកនាំ​កម្លាំង​តាម​បំបែកសំណុំរឿង​នេះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ផល សុ​ថា អាយុ​២៨​ឆ្នាំ​ ជា​កម្មករ រស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ​។ ជន​នេះ​ និង​ប​ក្ប​ពួក​ម្នាក់​ទៀត​ឈ្មោះ​សែន អាយុ​២៨​ឆ្នាំ បាន​ធ្វើ​សកម្មភាព​ប្លន់​ស្ត្រី​ម្នាក់​ឈ្មោះ​ខែ​ន វ​ណ្ណា ហៅ​វិ​ន អាយុ​៤៦​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប និង​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ដែរ ខណៈ​ជន​ទាំង​២​នាក់​ជួល​ឲ្យ​ស្ត្រី​រង​គ្រោះ​ឌុ​ប​ពី​ស្រុក​កំ​រៀង​ឆ្ពោះទៅ​កាន់​ស្រុក​ភ្នំព្រឹក កាលពី​ថ្ងៃ​ទី​២៤ ​ធ្នូ​ ២០១៤​ កន្លង​ទៅ​។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ជន​ដៃដល់​បាន​ប្រើ​ខ្សែ​​គោ​រឹត.​ក​ស្ត្រី​រង​គ្រោះ​សម្លាប់ រួច​អូស​សាកសព​យក​ទៅ​ចោល​ក្នុង​ចំការ​មួយ​កន្លែង​ក្បែរ​ជើងភ្នំ ស្ថិត​ក្នុងភូមិ​អូរ ឃុំ​ពេជ្រ​ច​ន្តា ស្រុក​ភ្នំព្រឹក ហើយ​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ រហូត​ដល់​ថ្ងៃ​ទី​១ ​មក​រា​ ២០១៥ ទើប​គេ​ប្រទះ​ឃើញ​សាកសព​ស្ដ្រី​រង​គ្រោះ​ដែល​ស្អុយរលួយ​កប់​នៅ​ក្នុង​ស្មៅ ។ ចំណែក​ជន​ដៃ​ដល់​ ​ភ្លេចខ្លួន​លួច​ចូល​ស្រុក​វិញ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង តែ​ម្នាក់​ទៀត​រត់​រួច​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព