ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ជើងឆើត​ឆ្លងខេត្ត​មក​លួច​ម៉ូតូ​នៅ​ក្រុង​បា​វិត ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី ២០១០ របស់​ឈ្មោះ ជា យិ​ន ភេទ​ប្រុស អាយុ៣០​ឆ្នាំ នៅ​ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​បា​វិត ។

ខេត្តស្វាយរៀង ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី ២០១០ របស់​ឈ្មោះ ជា យិ​ន ភេទ​ប្រុស អាយុ៣០​ឆ្នាំ នៅ​ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​បា​វិត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង​៤៥​នាទីរសៀល ថ្ងៃ​ទី​២១ ​មករា ​​២០១៥  នៅ​ក្នុងភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

បើ​តាម​សម្តី​របស់​សមត្ថកិច្ច​ក្រុង​បា​វិត​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ ថា ថា​រ៉ា ភេទ​ប្រុស អាយុ៣១ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ចំការ​ចេក ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គលបុរី ខេត្តបន្ទាយ​មាន​ជ័យ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព