ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ !​ ខ្សែ​អើយ…

9 ឆ្នាំ មុន

នៅ​ភ្នំពេញ​ក៏​ដូច​នៅ​តាម​បណ្តា​ខេត្ត​នានា គេ​នាំ​គ្នា​និយាយ​ពេញមាត់ ពី​មួយ​ទៅ​មួយ​… ​ពី​រឿង​«​ខ្សែកាប​»​នានា ។ ទោះជា​ធ្វើ​ល្អ ក៏​ដូច​ជា​ធ្វើ​អាក្រក់​ដែរ​…​គេ​និយាយ​តែ​ពី​ខ្សែ​…​

នៅ​ភ្នំពេញ​ក៏​ដូច​នៅ​តាម​បណ្តា​ខេត្ត​នានា គេ​នាំ​គ្នា​និយាយ​ពេញមាត់ ពី​មួយ​ទៅ​មួយ​… ​ពី​រឿង​«​ខ្សែកាប​»​នានា ។ ទោះជា​ធ្វើ​ល្អ ក៏​ដូច​ជា​ធ្វើ​អាក្រក់​ដែរ​…​គេ​និយាយ​តែ​ពី​ខ្សែ​…​ខ្សែ​ឯកឧត្តម​នេះ​…​ខ្សែ​ឯកឧត្តម​នោះ​…​ខ្សែ​លោក​ជំទាវ​…​ខ្សែ​សម្តេច​នេះ​…​ខ្សែ​សម្តេច​នោះ​…​។​ល​។

ពិសេស​នោះ គឺ​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ឬ​អ្នក​ដែល​គេ​មើលទៅ​ឃើញ​ថា​មាន​កំហុស​…​គេ​បួ​ញ​មាត់​ថា មិន​បាន​ទេ ខ្សែ​ឯកឧត្តម​…​អូ​ហ៍ ! មិន​បាន​ទេ​…​ខ្សែ​សម្តេច​…​កុំ​ប៉ះ​មិន​បាន​ទេ​វ៉ើយ​…​មិន​ងាយ​ធ្លាក់​ទេ​…​។ នេះ​សម្រាប់​បក្ស​ដែល​កាន់​អំណាច ។

ចំណែក​នៅ​ខាង​បក្ស​ផ្សេង​ទៀត ដែល​អត់​មាន​អំណាច​កាន់ ក៏​គេ​និយាយ​ដូច​គ្នា​ដែរ​…​ខ្សែ​ខាង​មេ​…​ខ្សែ​ខាង​មេ​រង​…​ខ្សែ​ខាង​អគ្គ​…​ខ្សែ​ឯកឧត្តម​នេះ​…​
 ។​ល​។ ព្រោះតែ​ខ្សែ​ហ្នឹងហើយ បានជា​គេ​មានមុខ មាន​តួនាទី​…​ចាំតែ​ឡើង ! ឯ​យើង​អ្នក​អត់​ខ្សែ​ចាំតែ​គេ​លួង​ប្រើ​…រឿង​ខ្សែ​…​វា​មិនមែន​កើត​មាន​តែ​នៅ​ក្នុង​សម័យនេះ​ទេ ប៉ុន្តែ​វា​បាន​កើតឡើង​តាំង​តែ​ពី​សម័យ​មុន​មក​ម្ល៉េះ ។ ខ្សែ​សម័យ​មុន​ដែល​ពូជ​បារាំង​ទុក​ឱ្យ​ខ្លាំង​ជាង​ខ្សែ​សម័យ នេះ​ឆ្ងាយ​ណាស់ ។

ខ្សែ​ជំនាន់​មុន​…​គ្រាន់តែ​ឃើញ ទោះបី​ខុស​ប៉ុន​ភ្នំ​ក៏​ត្រូវ​តែ​ក្រាប​មុខ​ខ្សែ​នោះ​ដែរ​…​ខ្លាំង​ជាងគេ​ខ្សែ​ហៅ​ថា​ព្រះ​អង្គ​ម្ចាស់ ។
ណ្ហើយ​ខ្លី​ៗ​ប៉ុណ្ណឹង​បាន​ហើយ​…​កុំ​និយាយ​ច្រើន​ពេក​………….អា​ឡេវ ៕​