ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ​សម រង្ស៊ី​ ៖ លោក ជា វិជ្ជា ​ជាអ្នកនំាសេរីភាពជូនកម្មករ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ប្រធាន​គណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី ​បានមានប្រសាសន៍ថា​ អតីតប្រធាន​សហជីពសេរីកម្មករ​នៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ​គឺជាវីរជនរបស់កម្មករ​ និងជាអ្នកនំា​សេរីភាព​ជូនកម្មករមកដល់​ពេលនេះ ។

រាជធានីភ្នំពេញ ​៖ ប្រធាន​គណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី ​បានមានប្រសាសន៍ថា​ អតីតប្រធាន​សហជីពសេរីកម្មករ​នៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ​គឺជាវីរជនរបស់កម្មករ​ និងជាអ្នកនំា​សេរីភាព​ជូនកម្មករមកដល់​ពេលនេះ ។

ដោយចាត់ទុកលោក ​ជា វិជ្ជា ​ជាមិត្តភក្តិនិង​ធ្លាប់ធ្វើការជាមួយ​គ្នារយៈពេល៩ឆ្នាំ ​មេបក្សប្រឆាំងរូបនេះ​ ក៍បានទាមទារ​ឲ្យរកយុត្តិធ៌ម​ជូនលោក ជា វិជ្ជា ដែល​ត្រូវបាន​ជនមិនស្គាល់​អត្តសញ្ញាណបាញ់ស្លាប់ ​ខណៈលោកកំពុងអង្គុយ​អានកាសែតនៅតូបលក់កាសែត​​ខាងក្រោយវត្តលង្ការ​កាលពីព្រឹកថ្ងៃទី២២ មករា​ ២០០៤ ។

លោក សម រង្ស៊ី ​ថ្លែងខាងលើបែបនេះ​ បានធ្វើឡើង​ក្នុងឱកាសដែលលោក​ និង លោក កឹម សុខា ​បានដឹកនំាមន្រ្តីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​គោរពវិញ្ញាណក្ខន្ឋលោក ​ជា វិជ្ជា ​នៅរូបសំណាកលោក ​ជា វិជ្ជា ​ស្ថិតនៅចំណុចច្រមុះជ្រូក​ខាងលិចវិមានឯករាជ្យ​ នាព្រឹកថ្ងៃទី២២ ​មករា​ ២០១៥ ។

ដោយឡែក​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា​ បន្ទាប់ពីបញ្ចប់ការគោរពវិញ្ញាណក្ខន្ឋលោក ​ជា វិជ្ជា​នោះរួចមក លោក សម រង្ស៊ី​​និងលោក កឹម សុខា ​ក៍បានបន្ត​ដឹកនំាមន្រ្តីជាន់ខ្ពស់​របស់ខ្លួនទៅសួរសុខទុក្ខប្រជាពលរដ្ឋ​ដែលជាសកម្មជនដីធ្លី​និង​សកម្មជន​គណបក្ស​​សង្គ្រោះ​ជាតិ​ដែលកំពុង​ជាប់ពន្ឋនាគារ​ព្រៃ.ស ៕