ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌចំការមន​ចាប់​គ្រឿងញៀ.ន​បាន​កន្លះ​គីឡូក្រាម​ដកហូត​បាន​ប្រាក់​១០០០​ដុល្លារ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​ម៉ូតូ​អត់​ស្លាក​លេខ​២​គ្រឿង ​ឃាត់​សាកសួរ​ និង​ឆែកឆេរ​រក​ឃើញ​សារធាតុ​ញៀន​កន្លះ​គីឡូក្រាម ​និង​ប្រាក់​១០០០​ដុល្លារ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​ម៉ូតូ​អត់​ស្លាក​លេខ​២​គ្រឿង ​ឃាត់​សាកសួរ​ និង​ឆែកឆេរ​រក​ឃើញ​សារធាតុ​ញៀន​កន្លះ​គីឡូក្រាម ​និង​ប្រាក់​១០០០​ដុល្លារ នៅ​មុខ​វត្ត​មហាមន្ត្រី តាម​មហាវិថី​ព្រះ​សីហ​នុ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​២ ​​​និង​១៥​នាទី ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែមករា ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ម៉ា​កវី​វ៉ា ពណ៌​ប្រផេះ អត់​ស្លាក​លេខ ម៉ូតូ​ស៊ុ​យ​ស៊ូ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1C 3419 និង​ម៉ាក PCX ពណ៌​ស អត់​ស្លាក​លេខ ក្នុង​ចំណោម​ម៉ូតូ​៣​គ្រឿង ​មាន​ម៉ូតូ​២​គ្រឿង​អត់​ស្លាក​លេខ ធ្វើ​ឲ្យ​សមត្ថកិច្ច​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​គួរ​ឲ្យ​សង្ស័យ​ បាន​ធ្វើការ​ឃាត់​សាកសួរ និង​ឆែកឆេរ ស្រាប់តែ​ជនសង្ស័យ​ ដែល​ជិះ​ម៉ូតូ​ស៊ុ​យ​ស៊ូ​គី​និ​ច មាន​គ្នា​២​នាក់​បាន​ព្យាយាម រត់គេច​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​តាម ​ជនសង្ស័យ​បាន​យក​ថ្នាំ​ញៀន​បាច​តាម​របង​វត្ត​ ទើបសមត្ថកិច្ច​ដេញ​តាម​ឃាត់ខ្លួន ​ដកហូត​បាន​សារធាតុ​ញៀន​ ចំនួន​កន្លះ​គីឡូក្រាម និង​ប្រាក់១០០០​ដុល្លារ ក្នុង​នោះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំងអស់​៤​នាក់ និង​ដកហូត​បាន​ម៉ូតូ​៣​គ្រឿង ​យក​ទៅ​សាកសួរ ​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ។

សូមបញ្ជាក់ថា ពេល​ទៅ​ដល់​អធិការដ្ឋាន​ខណ្ឌ​ភ្លាម សមត្ថកិច្ច​បិទទ្វារ​របង​មិន​ឲ្យ​អ្នក​យក​ព័ត៌មាន​ចូល​ទៅ​យក​ព័ត៌មាន​ទេ ដោយ​និយាយថា «ប្រញាប់​ថត​​យក​ទៅ​ណា» ទុក​ចាំ​ស្អែក​សាកសួរ​ និង​ដោះ​លែង​ជន​ដែល​មិន​ពាក់ព័ន្ធ​ហើយសិន ​ទើប​ឲ្យ​ថត​តាម​ក្រោយ​ទៀត ៕