ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ឯក​មួយ​រូបគ្រាន់តែ​ចូល​ហាត់ប្រាណ​យក​គ្រឿងអលង្ការ​តម្លៃ​ដល់​ទៅ​១៤​ម៉ឺន​ដុល្លារ​តាម​ខ្លួន ត្រូវ​ចោរលួច​អស់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃបាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ប​ញ្ជេ​ញ​ឈ្មោះឱ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍ឯក សៀ​ក សុ​ជាតិ នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ

រាជ​ធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃបាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ប​ញ្ជេ​ញ​ឈ្មោះឱ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍ឯក សៀ​ក សុ​ជាតិ  នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជានា​យក​ទីចាត់ការ​ការងារ​ព្រំដែន​នៃ​អគ្គ​បញ្ជាការដ្ឋាន​កងយោធពលខេមរភូមិន្ទ ត្រូវ​បានជន​សង្ស័យ​​ពីរ​នាក់​ជា​បុគ្គលិក​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា លួច​គ្រឿងអលង្ការ​មាន​តម្លៃ​ចំនួន​១៤​ម៉ឺន​ដុល្លារ ខណៈ​លោក​ឧត្តមសេនីយ៍ឯក​ដ៏​ហ៊ឺហារ​រូប​នេះចូល​ហាត់ប្រាណ ស្ទី​ម និង​សូ​ណា ក្នុង​សណ្ឋាគារ​មួយ​នេះ ។

សមត្ថកិច្ចបន្ត​ថា ហេតុការណ៍​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ​មករា ​​២០១៥ ក្នុង​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។ មន្ត្រី​តុលាការ​បាន​លួច​បង្ហើប​ឱ្យ​ដឹងថា ជន​សង្ស័យ​​​​ពីរ​​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ​មករា ​២០១៥ ។

មន្ត្រី​តុលាការ​ដដែលបាន​បញ្ជាក់​ថា ជនសង្ស័យ​ទី​១​-ឈ្មោះ សំ​រិ​ទ្ឋ រស្មី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​គ្រូបង្ហាត់​ហែល​ទឹក​ក្នុង​សណ្ឋាគារ​សូ​ហ្វី​តែ​ល និងទី​២​-ឈ្មោះ នុ​ត សា​រ៉េ​ត ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​មេការ​ក្នុង​សណ្ឋាគារ​នេះ ។

នៅ​ដំណាក់កាល​នេះ លោក​ព្រះរាជអាជ្ញា​រង កែវ សុ​ជាតិ បាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ទាំង​ពីរ​នាក់ពី​បទ​ «លួច» រួច​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ប្រភព​ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា លោកស្រី​ចៅក្រម ម៉ុង មុនី​សោភា បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់ដាក់​ព​ន្ធនាគារ​បណ្តោះអាសន្ន​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២១ ​មករា ​​២០១៥ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ត​ទៀត ៕ ​