ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេព្រៃ​ខេត្តព្រះវិហារ​ចាប់​ឡាន​ដឹកឈើគ្រញូ​ង​ ព្យាយាម​លាក់បាំង

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ សមត្ថ​កិ​ច្ច​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ​ព្រះ​វិហារ សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋ​កិ​ច្ច​ខេត្ត បាន​ចុះ​ស្ទាក់​ចាប់​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ស្ករ មួយ​គ្រឿង ដែល​ផ្ទុក​ឈើ​ប្រណីត ប្រភេទ​គ្រញូង​ចំនួន​១១០កំណាត់​ ដែល​ឈ្មួញ​ដឹក​ចេញពី​ស្រុក​ជាំ​ក្សាន្ត…

ខេត្តព្រះវិហារ ៖ សមត្ថ​កិ​ច្ច​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ​ព្រះ​វិហារ សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋ​កិ​ច្ច​ខេត្ត បាន​ចុះ​ស្ទាក់​ចាប់​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ស្ករ មួយ​គ្រឿង ដែល​ផ្ទុក​ឈើ​ប្រណីត ប្រភេទ​គ្រញូង​ចំនួន​១១០កំណាត់​ ដែល​ឈ្មួញ​ដឹក​ចេញពី​ស្រុក​ជាំ​ក្សាន្ត មក​ជ្រក​ក្នុង​ក្រុង​ព្រះ​វិហារ ប៉ុន្តែត្រូវ​បែកការ​ណ៏ ​ក៏​ត្រូវ​កម្លាំង​បរិស្ថាន ដេញ​ប្រផាប់​ចាប់​ប្រ​ភីង នៅ​ចំណុច​ម្លូរ​ព្រៃ ក្នុងស្រុក​ឆែប ពេល​នោះ​ម្ចាស់​ឈើ​គ្រញូង ​ក៏​បើកឡាន​ត្រឡប់​ក្រោយ​ចូល​ទៅ​ក្នុង​ព្រៃ ហើយបើកទ្វារ​រត់បាត់ បន្សល់​ទុក​រថយន្ត និង​ឈើ​គ្រញូង​១១០​កំណាត់ ​ស្មើនឹង​៦៣២​គីឡូក្រាម ។

នៅ​ក្នុង​ហេតុ​ការ​ណ៏​ស្ទាក់​ចាប់​រថយន្ត​ផ្ទុក​ឈើ​គ្រញូង​នេះ​ បាន​បើក​ប្រតិបត្តិការ​ដាក់​បា​រ៉ា​ស់​ស្ទាក់​ចាប់​យ៉ាងច្រើន​កន្លែង ចាប់ពី​ភូមិ​បុស្ស​ធំ រហូត​ដល់​មុខ​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ឆែប កាលពី​ម៉ោង​៧​ រហូត​ដល់​ម៉ោងជាង​៩​ព្រឹក ក្នុង​ថ្ងៃ​ទី​២០ មក​រា ឆ្នាំ​២០១៥ ទើប​សមត្ថកិច្ច​ចំរុះ ធ្វើការ​ស្ទាក់​ចាប់​បាន​ទាំង​រថយន្ត និង​ឈើ​គ្រញូង នៅ​ចំណុច​អូ​ពេ​ស ទើប​ប្រគល់​ឈើ​គ្រញូង រួម​ទាំង​រថយន្ត ​ទៅ​ឲ្យ​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះ​វិហារ និង​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ ដើម្បី​ចាត់ការ និង​ចងក្រង​ទៅ​តាម​និ​តិ​វិធី ។

មតិ​ប្រជាពលរដ្ឋ​ដែល​តាមដាន​សភាព​ការ​ណ៏ បាន​ធ្វើការ​ចាប់​អារម្ភ​លើ​ការ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​នៅ​ខេត្តព្រះវិហារ បាន​ខ្សឹប​ដាក់​ត្រចៀក​ថា «សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រភេទ​ប្រណីត​កំពុង​និង​បន្ត​កើត​ពេញបន្ទុក ដោយ​ដឹក​តាម​រថយន្ត​ទំនើប​តូច​ធំ ដូច​ភ្លៀងរលឹម ប៉ុន្តែ​បែរជា​សមត្ថកិច្ច​ជំនាញ មេព្រៃ​នៅ​ខេត្តព្រះវិហារ គ្មាន​ឆន្ទៈ​បង្ក្រាប និង​ទប់ស្កាត់ បទល្មើស​ព្រៃឈើ​បន្តិច​សោះឡើយ ! បើ​ចាប់ ​ទាល់តែ​ចរចា​គ្នា​មិន​ត្រូវ ​ទើប​ចាប់​យក​ស្នាដៃ» ។

គួរ​បញ្ជាក់​ផង​ដែរ ជា​ទម្លាប់​មេព្រៃ នៅ​ខេត្តព្រះវិហារ ចាប់ពី​ថ្នាក់​សង្កាត់​រដ្ឋបាល​ព្រៃឈើ ដល់​ថ្នាក់​ខណ្ឌ ពេល​មាន​បទល្មើស​ព្រៃឈើ​ឆ្លងកាត់ គឺ​មិន​ចេះ​លើក​ទូរស័ព្ទ​អ្នកកាសែត​ឡើយ គួរ​ណាស់​លោក ឆេ​ង គឹ​ម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​នាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ​កម្ពុជា ល្មម​ហៅ​មក​រៀនសូត្រ​នៅ​ភ្នំពេញ​ម្តង​ហើយ​ទាន​…! ៕