ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្ម​ជន​ដី​ធ្លី​កំពុង​ប្រមូល​ផ្តុំ​គ្នា​មុខ​ស្ថាន​ទូត​អាមេរិក​ដើម្បី​ហែ​ក្បួន​ទៅ​កាន់​ទី​លាន​ប្រជា​ធិបតេយ្យ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅវេលា​ម៉ោង​៨ និង​៤០នាទីព្រឹក​ថ្ងៃ​ទី​២០ មករា នេះសកម្ម​ជន​ដី​ធ្លី​​បាន​​​និង​កំពុងមក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថាន​ទូត​អាមេរិក​ ស្ថិត​ក្នុង​សង្កាត់

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅវេលា​ម៉ោង​៨ និង​៤០នាទីព្រឹក​ថ្ងៃ​ទី​២០ មករា នេះសកម្ម​ជន​ដី​ធ្លី​​បាន​​​និង​កំពុងមក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថាន​ទូត​អាមេរិក​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញដើម្បី​ហែ​ក្បួន​ទៅ​កាន់​ទី​លាន​ប្រជា​ធិបតេយ្យ​ ​ទោះ​បីជា​សាលា​រាជ​ធានីមិន​អនុញ្ញាត​​ក៏​ដោយ​។

​បាតុ​កម្ម​នេះ​ធ្វើ​ឡើង​ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការដោះ​លែង​សកម្ម​ជន​ដី​ធ្លីដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធ​នា​គារ​ព្រៃ.ស និង​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី។

គួរ​បញ្ជាក់​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ មករា សាលា​រាជ​ធានី​បាន​កោះ​អញ្ជើញ​សកម្ម​ជន​ដី​ធ្លី​មក​ប្រជុំ​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ធ្វើ​បាតុ​កម្ម​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​រយៈ​ពេល​១ខែ តែអាជ្ញា​ធរ​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ឡើយ៕