ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2014 ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វ័​យ​ត​ក្រុងព្រះសីហនុ​កើនឡើង​13,67%

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក អ៊ុ​ក តុ​មេធី ប្រធាន​ការិយាល័យ​ស្ថិតិ និង​ទំនាក់ទំនង​នៃ​កំពង់​ផែ​ស្វ័​យ​ត​ក្រុងព្រះសីហនុ មាន​ប្រសាសន៍​ថា តាម​ការ​កត់សម្គាល់​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​គិត​ពី​ខែមករា

ខេត្ត​ព្រះ​សីហ​នុ ៖ លោក អ៊ុ​ក តុ​មេធី ប្រធាន​ការិយាល័យ​ស្ថិតិ និង​ទំនាក់ទំនង​នៃ​កំពង់​ផែ​ស្វ័​យ​ត​ក្រុងព្រះសីហនុ មាន​ប្រសាសន៍​ថា តាម​ការ​កត់សម្គាល់​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​គិត​ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០១៤ ឃើញ​ថា មានដំណើរ​ការ​ល្អ បើ​ទោះបី​មាន​សកម្មភាព​មមាញឹក​បែប​ណា​ក្តី ខាង​កំពង់​ផែ​នៅ​តែ​ផ្តល់​សេវា​ជូន​អតិថិជន​បាន​ទាន់​ពេលវេលា ។​ជាក់ស្តែង​លទ្ធផល​ដែល​យើង​ទទួល​បាន​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ ចំពោះ​បរិមាណ​ទំនិញ​ឆ្លងកាត់​កើនឡើង​ជិត​១៤% លើស​ផែនការ​ប្រចាំឆ្នាំ​ប្រមាណ​៦% ។ ការ​កើនឡើង​នេះ​ដោយសារ​ប្រទេស​យើង​មាន​អំណោយផល​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ​ល្អ​ធ្វើ​ឲ្យ​ការ​បញ្ជា​ទិញ​មានការ​កើនឡើង ។

លោក​បន្ត​ថា ក្នុង​ឆ្នាំ​២០១៤​កន្លង​មក ការ​ដឹក​ទំនិញ​ជា​កុងតឺន័រ​តាម​ផ្លូវ​រថភ្លើង​គឺ​នៅ​មាន​ភាព​រអាក់រអួល​ខ្លះ ព្រោះតែ​កំពង់​ផែ​មិន​ទាន់​មាន​ទីលាន​ផ្ទេរ​ទុក​ទំនិញ​មាន​លក្ខណៈ​ស្តង់ដា​។ ទោះបី​យ៉ាងណា ថ្មី​ៗ​នេះ​យើង​បាន​បញ្ចប់​ការ​សាងសង់​ទីលាន​មួយ​សម្រាប់​ផ្ទេរ​ទុក​ទំនិញ ដោយ​សង្ឃឹមថា នៅ​ពេល​ខាង​មុខការ​ដឹក​ទំនិញ​តាមរ​ផ្លូវ​រថភ្លើង​នឹង​មានដំណើរ​ការ​ល្អ ។

យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​កំពង់​ផែ​ស្វ័​យ​ត​ក្រុងព្រះសីហនុ​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ បរិមាណ​ទំនិញ​ឆ្លងកាត់​មាន​ចំនួន​៣.៤២៣.៩១៩​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៣​មាន​ចំនួន​៣.០១២.២១៧​តោន កើនឡើង​ប្រមាណ​១៣,៦៧% ។ ក្នុង​នោះ​ទំនិញ​ជា​កុងតឺន័រ​កើនឡើង​១៧,១២% ទំនិញ​ទូទៅ​កើនឡើង​១៣,៨៧% ទំនិញ​ជា​ប្រេង​កើនឡើង​៦,៨២%​។ ចំណែក​មុខទំនិញ​នាំ​ចូល​មក​កម្ពុជា​ដូច​ជា សម្ភារ​ផ្សេង​ៗ​ធ្លាក់​ចុះ​២៦,៣២% គ្រឿងចក្រ​ធ្លាក់​ចុះ​៧,៦៦% លោហៈធាតុ​ធ្លាក់​ចុះ​៣២,៩៩% ធ្យូងថ្ម​កើនឡើង​៦៧,៤៥%​។ ដោយឡែក​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ដូច​ជា​គ្រឿងចក្រ​កើ​ឡើង​២៦,៧៤% ដំឡូង​មី​កើនឡើង​១៥៤,៦៦% អង្ករ​ដាក់​ក្នុង​កុងតឺន័រ​ធ្លាក់​ចុះ​១១,១៩% ចំនួន​ទូ​កុងតឺន័រ​ឆ្លងកាត់​កើនឡើង​១៦,២២% នាវា​ចូល​ចត​កើនឡើង​១១,៦៤% នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៣ ៕