ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ចាន់ សាន តារា​ចំរៀង​សំលេង​រដឺន បង្ហាញភាព​ជោគ​ជ័យ​នៅបារាំង

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០១០ ម៉ោង ០៨:៤៨

ចាន់ សាន តារា​ចំរៀង​សំលេង​រដឺន

សារ៉ាយ

ចាន់ សាន តារា​ចំរៀង​សំលេង​រដឺន

រាជធានី​ភ្នំ​ពេញ​ ៖ លោក​ចាន់ សាន ជា​អ្នក​​ចំរៀងសំលេង​រដឺន​​ប្រចាំ​ភោជនីយ​ដ្ឋាន​តារា​ ពេល​​ចេញ​ទៅ​សំដែង​នៅ​ប្រទេស​បារាំង​កាល​ពី​ពេល​ថ្មីៗ​នេះ​​ទទួល​បានការ​គាំ​ទ្រ​​ច្រើន​​ដែល​លោក​នឹក​ស្មាន​ដល់​។ លោក​ចាន់​ សាន មាន​វ័យ​៣២​ឆ្នាំ ​បាន​និយាយ​ថា​ ពេល​ចេញ​ទៅ​សំដែង​នៅ​ប្រទេស​បារាំង​រូប​លោក​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​បង​ប្អូន​ខ្មែរ​រស់​នៅ​ទី​នោះ ​សំខាន់​ការ​គាំទ្រ​លើ​ទឹក​ដម​សំលេង​បែប​រដឺន​របស់លោក​​តែ​ម្តង​។ លោក​​ចេញ​ទៅ​សំដែង​នៅ​ប្រទេស​បារាំងនេះ​រួម​ជាមួយ​តារា​ចំរៀង​ និង​តារា​សំដែង​មួយ​ចំនួន​ទៀត​ដូចជា លោក​​សួស សង​វាចា លោក​ញ៉ែម សំអូន លោក​ហេង សារ៉េត កញ្ញា​លីន ដា​ កញ្ញា​អ៊ឹម លី​ដាលី កញ្ញា​វង់ ម៉ា​លីន និង​កញ្ញា​ធីតា​។

លោក​ចាន់ សាន និយាយ​ថា តាម​ពិត​ទៅ​ពេល​ចេញ​ទៅ​សំដែង​នៅ​ប្រទេស​បារាំង​គឺ​ទទួល​បាន​ជោគ​ជ័យ​ជា​ក្រុម​ តែ​ក្នុង​ចំណោម​នោះ​រូប​លោក​ត្រូវ​បាន​បង​ប្អូន​ខ្មែរ​​គាំ​ទ្រ​ច្រើន​ទៅ​លើ​សំលេង​រដឺន​​តែ​ម្តង​ ដែល​ទស្សនិក​ជន​តែង​តែ​សំណូម​ពរ​ឱ្យ​លោក​ឡើង​ច្រៀង​ជា​ច្រើន​បទ​ក្នុង​កម្ម​វិធី​សំដែង​ម្តងៗ។ លោក​មាន​ការ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ដូច្នេះ​ ហើយ​វាជា​ការ​លើក​ទឹក​ចិត្ត​ដល់​រូប​លោក​ឱ្យ​បង្កើន​សមត្ថ​ភាព​ និង​មាន​សង្ឃឹម​បន្ថែម​ទៀត​ក្នុង​ជីវិត​សិល្បៈ។
លោក​ចាន់ សាន មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង​ ។ លោក​​ឈាន​ជើង​ចូលប្រឡូក​ក្នុង​​វិស័យ​សិល្បៈ​ គឺ​មិន​ទទួល​បាន​ការបណ្តុះ​បណ្តាល​​ពី​សាលាសិល្បៈ​ទេ​ តែ​ផ្តើម​ចេញ​ពី​និស្ស័យ​​ និង​ការ​ហាត់​រៀន​ច្រៀង​តាម​កាស្សែត​ចំរៀង​របស់​តារា​ចំរៀង​សំ​លេង​មាស​ស៊ីន ស៊ី​សាមុត​។ លោក​ធ្លាប់​ប្រលង​ជាប់ចំណាត់​​ថ្នាក់​លេខ​៣ ក្នុង​កម្ម​វិធី​ប្រលង​ចំរៀង​របស់​ក្រុម​ហ៊ុន​បារី​ ម៉ាយសេវែន​។

ក្នុង​អាជីព​ចំរៀង​នេះ​លោក​ចាន់ សាន ធ្លាប់​ថតសំលេង​ឱ្យ​ផលិត​កម្ម​ជា​ច្រើន​ ដូចជា​ផលិត​កម្ម​ភ្នំពេញ​ រៃ​មាស​ តោ​មាស VIP SM សំពៅ​មាស​ និង​នាគ​ហោះ​ជា​ដើម​។ ​ចំពោះ​ការ​ចេញ​ទៅ​សំដែង​​នៅ​ក្រៅ​ប្រទេស​លោក​ធ្លាប់​ទៅ​​ប្រទេស​បារាំង​ ស្វ៊ីស​ អូ​ស្ត្រាលី ញូវ​ហ្សឺ​ឡែន​ ​និងប្រទេសមួយ​ចំនួន​​ទៀត​ ​។
អ្នក​​ចំរៀង​រដឺន​ចាន់​ សាន បច្ចុប្បន្ន​ច្រៀង​នៅ​ភោជនីយដ្ឋាន​តារាក្នុង​តំបន់​​ព្រែក​លៀប ហើយ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ភ្ញៀវ​គួរ​ឱ្យ​កត់​សំគាល់​ផង​ដែរ​។ ​ក្រៅ​ពី​អាជីព​ជា​អ្នក​ចំរៀង​លោក​​​មិនមាន​​មុខ​របរ​ផ្សេង​ទៀត​ឡើយ​។ លោក​​និយាយ​ថា​ ជីវ​ភាព​របស់​លោក​សព្វ​ថ្ងៃ​គឺ​សម​ល្មម​​នឹង​អាច​​រស់​បានប្រកប​​ដោយ​សុភមង្គល​ជា​មួយ​គ្រួសារ​​៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd