ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CPP​ យល់ព្រមឲ្យព្រះសង្ឃ​បោះឆ្នោត តែហាមឃោសនា​បោះឆ្នោត

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ គណបក្សប្រជាជនកម្ពុជា​ (CPP)​បានឯកភាពឲ្យព្រះសង្ឃ​មានសិទ្ឋិចូលរួមបោះឆ្នោត​ ប៉ុន្តែហាមព្រះសង្ឃ​ចូលរួមឃោសនាបោះឆ្នោត ។

រាជធានីភ្នំពេញ ​៖ គណបក្សប្រជាជនកម្ពុជា​ (CPP)​បានឯកភាពឲ្យព្រះសង្ឃ​មានសិទ្ឋិចូលរួមបោះឆ្នោត​ ប៉ុន្តែហាមព្រះសង្ឃ​ចូលរួមឃោសនាបោះឆ្នោត ។

នេះបើយោងតាម​លោកឧបនាយករដ្ឋមន្រ្តី ​ប៊ិន ឈិន​ ប្រធានក្រុមការងារ​ចរចាខាងគណបក្សប្រជាជនកម្ពុជា ​ដែលថ្លែងបា្រប់ក្រុម​អ្នករាយការណ៍ព័ត៌មាន​នៅប៉ុន្មាននាទីមុននេះ ​បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា​ជាមួយក្រុមការងារ​ខាងគណបក្សសង្គ្រោះជាតិ​ (CNRP) ស្តីពីសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់បោះ ឆ្នោត ។

ចំណែកលោក​ គួយ ប៊ុនរឿន ​ប្រធានក្រុមការងារចរចា​ខាងគណបក្សសង្គ្រោះជាតិនោះវិញ​ បានបា្រប់ក្រុមអ្នកកាសែតនេះដែរ​ ក្នុងកិច្ចពិភាក្សា​​នៅល្ងាច​ថ្ងៃទី១៦​ មករា ២០១៥នេះ ​ខាងCNRP ​មិនចង់ឲ្យមន្រ្តីតុលា​ ប៉ូលិស ​និង យោធា ​ចូលរួមឃោសនាបោះឆ្នោត ​ប៉ុន្តែខាងគណបក្សប្រជាជនកម្ពុជាមិនទាន់ ឯកភាព​ ​ដោយលើកហេតុផលថា ​មន្រ្តីតុលា ប៉ូលិស និង​ យោធាអាចចូលរួមឃោសនា​បោះឆ្នោតបាន​ពេលបញ្ចប់ការងារ ។

យ៉ាងណាក៍ដោយ​ ការជជែកគ្នានៅល្ងាចថ្ងៃសុក្រនេះ ​ភាគីទំាងពីរបានពិភាក្សាចប់ជំពូកទី៧ក្នុង​ចំណោម១២ជំពូក​នៃ​សេចក្តីស្នើវិសោធនកម្ម​ច្បាប់​បោះ​ឆ្នោតហើយ ​ហើយនឹង​បន្ត​ពិភាក្សានៅថ្ងៃចន្ទ​ដើមសប្តាហ៍ក្រោយទៀត ៕