ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ ​CPP ​និង CNRP ​បន្តជជែកគ្នា​រឿងសេចក្តី​ស្នើវិសោធនកម្ម​ច្បាប់បោះឆ្នោត

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមការងារចរចារ​វាងគណបក្សប្រជាជនកម្ពុជា​ CPP​ និង គណបក្សសង្គ្រោះជាតិ​ CNRP ​បានបន្តការពិភាក្សា​គ្នាលើសេចក្តី​ស្នើ​វិសោធនកម្ម​នៃច្បាប់បោះឆ្នោត ។

រាជធានីភ្នំពេញ ៖ ក្រុមការងារចរចារ​វាងគណបក្សប្រជាជនកម្ពុជា​ CPP​ និង គណបក្សសង្គ្រោះជាតិ​ CNRP ​បានបន្តការពិភាក្សា​គ្នាលើសេចក្តី​ស្នើ​វិសោធនកម្ម​នៃច្បាប់បោះឆ្នោត ។

ការពិភាក្សាប្រព្រឹត្ត​ទៅនៅម៉ោង៣រសៀលថ្ងៃទី១៦ ​មករា ២០១៥ ​នៅវិមានរដ្ឋសភា​ ដែលខាងគណបក្សប្រជាជន​កម្ពុជាដឹកនំា​ដោយលោក​ឧបនាយក​រដ្ឋមន្រ្តី ​ប៊ិន ឈិន​ និង ខាងគណបក្សសង្គ្រោះជាតិ​ ដឹកនំាដោយលោក​តំណាងរាស្រ្ត ​គួយ ប៊ុនរឿន ។

កាលពីថ្ងៃចន្ទទី១២​មករាដើមសបា្តហ៍នេះ ​ភាគីទំាងពីរបានជជែកគ្នា​ដល់មាត្រាទី១៤ ​ក្នុងចំណោម២៤​មាត្រានៃជំពូកទី៧ ​នៃច្បាប់បោះឆ្នោត​ ប៉ុន្តែមិនទាន់​បានឯកភាព​លើការកំណត់​ពេលឃោសនាបោះឆ្នោត ​អ្នកចូលរួមបោះឆ្នោត ​និង ​ចំនួនថ្ងៃឃោសនា​បោះឆ្នោតជាដើម ៕