ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ទួល​គោក​ចាប់​ផ្តើម​ប្រើ​ធម៌​ក្តៅ​បណ្តើរៗហើយ​លើ​អាជីវ​ករ​ និង​ម្ចាស់​ស្តង់​នៅ​ខាង​ជើង​ផ្សារ​ដើម​គរ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​​បាន​ចាប់​ផ្តើម​ប្រើ​ធម៌​ក្តៅ​បណ្តើរៗ​ហើយ​ទៅ​លើ​អាជីវករ និង​ម្ចាស់​ផ្ទះ​ រួម​ទាំង​ម្ចាស់​ស្តង់​នៅ​តាម​បណ្តោយ​ផ្លូវ​៣៣៦

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​​បាន​ចាប់​ផ្តើម​ប្រើ​ធម៌​ក្តៅ​បណ្តើរៗ​ហើយ​ទៅ​លើ​អាជីវករ និង​ម្ចាស់​ផ្ទះ​ រួម​ទាំង​ម្ចាស់​ស្តង់​នៅ​តាម​បណ្តោយ​ផ្លូវ​៣៣៦​ខាង​ជើង​ផ្សារ​ដើម​គរ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌ​ទួល​គោក​។

នៅ​ពេល​មុន​នេះ​បន្តិច​ កម្លាំង​ប្រជា​ការ​ពារ​សណ្តាប់​ធ្នាប់​ខណ្ឌ​ប្រមាណ​ជា​៣០​នាក់​បាន​ចុះ​ទៅ​ចាប់​ឆត្រ របស់​​អាជីវ​ករ​ម្ចាស់​ស្តង់​ ម្ចាស់​ផ្ទះដែល​មាន​លំនៅ​តាម​ផ្លូវ​លេខ​៣៣៦បាន​មួយ​ចំនួន​។

សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ទៀត​ថា កន្លង​មក​​អាជ្ញា​ធរ​បាន​ជំរាប​​ជូន​ដំណឹង​ដល់​អាជីវ​ករ និង​ប្រធាន​ផ្សារ​​កុំ​ឱ្យ​យក​ទ្រូង​ផ្លូវ​ធ្វើ​អាជីវ​កម្ម​ ប៉ុន្តែ​ទាំង​ប្រធាន​ផ្សារ និង​ម្ចាស់​ស្តង់​គាត់​មិន​ខ្វល់​ពីការ​កក​ស្ទះ​ចរាចរណ៍​ទេ គាត់​នៅ​តែ​បន្ត​លក់​ដដែល​។

គួរ​​បញ្ជាក់ផង​ដែរ​ថា ​​អភិ​បាល​រង​ខណ្ឌ​ទួល​គោក​បាន​ចុះ​ព្រមាន​ដល់​ប្រធាន​ផ្សារ​ជា​ច្រើន​ដង​ហើយ តែ​គាត់​មិន​ធ្វើ​តាម​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព