ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​កាសែត CHARLIE HEBDO តាម​រក​ចាប់ខ្លួន​ជនសង្ស័យ​2​នាក់​ទៀត

9 ឆ្នាំ មុន

ក្នុង​ការ​វាយប្រហារ​កាសែត CHARLIE HEBDO ជា​កាសែត​រូប​ត្លុក​និយម​ជេរ ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​ពុំ​ធ្លាប់​មាននៅ​បារាំង

ក្នុង​ការ​វាយប្រហារ​កាសែត CHARLIE HEBDO ជា​កាសែត​រូប​ត្លុក​និយម​ជេរ ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​ពុំ​ធ្លាប់​មាននៅ​បារាំង ចាប់តាំងពី​ជាង​៥០​ឆ្នាំ​មក​ហើយ បងប្អូន​២​នាក់​ត្រូវ​បូ​៉​លិ​ស​តាម​រក​យ៉ាង​សកម្ម​បំផុត ។ពួក​អ្នកលេង​អី​ុ​ន​ធើ​រ​ណេ​ត​ដែល​អះអាង​ថា ក្នុង​ចំណោម​ជនសង្ស័យ​៣​នាក់ ម្នាក់​ជា​មិត្ត​រួម​ថ្នាក់​របស់​ពួក​គេ​អះអាង​តាម TWITTER ថា ជន​នេះ​ឈ្មោះ MOURAD HAMYD ជា​អ្នករៀន​ជាមួយ​ពួក​គេ​ក្នុង​វិទ្យាល័យ​មួយ​ដោយ​ប្រើ​ពាក្យ​គន្លឹះ​ថា MOURAD HARMYDINNOCENT ។

ប៉ូលិស​បាន​ចេញផ្សាយ​នា​យប់​ថ្ងៃ​ទី​៧ មក​៨ មក​រា នូវ​រូបថត​របស់​បងប្អូន​២​នាក់​ដែល​តាម​រក​ក្នុង​ការ​សើ​ុ​ប​អង្កេត ។ ជន​ទាំង​២​នាក់​នោះ គឺ CHERIF អាយុ​៣២​ឆ្នាំ និង SAID KOUACHI អាយុ​៣៤​ឆ្នាំ ដែល​អាច​មាន​អាវុធ ហើយ​ជា​មនុស្ស​គ្រោះថ្នាក់​បំផុត ។ ប៉ូលិស​ក្រុងប៉ារីស​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​នេះ​ជា​កម្មវត្ថុ​នៃ​ដីកា​តាម​ចាប់ខ្លួន ។ មនុស្ស​ទាំងឡាយ​ណា​ដែល​ទទួល​បាន​ព័ត៌មាន​ពី​ជនសង្ស័យ​ទាំង​២ ស្នើ​រាយការណ៍​មក​លេខ​ទូរស័ព្ទ ០៨០៥០២១៧១៧ ។ ជន​ឈ្មោះ MOURAL HAMYD មាន​វ័យក្មេង​ជាងគេ​ក្នុង​ចំណោម​មនុស្ស​សង្ស័យ​៣​នាក់ កាលពី​យប់​ថ្ងៃ​ទី​៧ មក​រា បាន​បង្ហាញខ្លួន​ឯ​ស្នងការដ្ឋាន​ប៉ូលិស​ក្រុង CHARLEVILLE-MEZIERE ។ រូបគេ​ត្រូវ​ឃុំខ្លួន ។ តួនាទី​ជាយថាហេតុ​របស់​យុវជន​អាយុ​១៨​ឆ្នាំ​រូប​នេះ​ដែល​ប្រាប់​ថា គេ​គ្មាន​ផ្ទះសម្បែង​ពិតប្រាកដ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ ។

អត្តសញ្ញាណប័ណ្ណ​មួយ​ជ្រុះ​នៅ​កន្លែង​វាយប្រហារ​អាច​ឱ្យ​កងកម្លាំង​ប៉ូលិស​មាន​តម្រុយ​លើ​ជនសង្ស័យ​៣​នាក់​នេះ ។ អត្តសញ្ញាណ​ប័ណ្ណ​នេះ​ត្រូវ​បាន​ផ្សាយ​ភ្លាម​ៗ​តាម​បណ្តាញ​សង្គម​។ ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​របស់​បូ​៉​លិ​ស​ដើម្បី​ចាប់ខ្លួន​ពួក​ជនសង្ស័យ​កំពុង​ធ្វើ​នៅ REIMS STRASBOURG PANTIN និង​កន្លែង​ឯទៀត​ៗ ៕