ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀតហើយ! Air Asia គាំង​ម៉ាស៊ីន មុន​ពេល​ចុះ​ចត

9 ឆ្នាំ មុន

Kuala Lumpur ៖ អ្នក​ដំណើរ​ជាច្រើន​នាក់​បាន​ភ័យ​ស្លន់​ស្លោរ​ ខណៈ​ដែល​ម៉ាស៊ីន​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន Air Asia មួយ​គ្រឿង បាន​គាំង​ម៉ាស៊ីន​ពេល​ចេញ​ពីព្រលាន​យន្តហោះ Juanda

Kuala Lumpur ៖ អ្នក​ដំណើរ​ជាច្រើន​នាក់​បាន​ភ័យ​ស្លន់​ស្លោរ​ ខណៈ​ដែល​ម៉ាស៊ីន​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន Air Asia  មួយ​គ្រឿង បាន​គាំង​ម៉ាស៊ីន​ពេល​ចេញ​ពីព្រលាន​យន្តហោះ Juanda ឆ្ពោះ​មក​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ Surabaya ប្រទេស​ឥណ្ឌូណេស៊ី ។ នេះ​បើ​យោង​តាម​គេហ​ទំព័រ​ Channel News Asia ផ្សាយ​នៅ​ប៉ុន្មាននាទី​​ រសៀល​ថ្ងៃទី​៤ មករា ២០១៥ នេះ ។

យន្ត​ហោះ Air Asia បាន​ហោះ​កម្ពស់​២​ទៅ​៣​ម៉ែត្រ ក្រោយមកបាន​ចុះចតភ្លាមៗ អ្នក​ដំណើរ​ទាំង​អស់​ត្រូវបាន​ប្តូរ​ជើង​ហោះ​ហើរ​ដែល​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Bandung ហើយ​​យន្ត​ហោះត្រូវបាន​ជួស​ជុល​ ។

អ្នកដំណើរ​ទាំងអស់​ដែល​មិន​ព្រម​ជិះ​បន្ត​ត្រូវ​បាន​ប្រកាស​ប្រគល់​លុយ​ថ្លៃ​ជិះ​យន្ត​ហោះ​វិញ ។