ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ជា​ក្រុម​ភេរវ​ករ​មានទ្រព្យ​ស្តុកស្តម្ភ​បំផុត​នៅ​លើលោក

9 ឆ្នាំ មុន

បច្ចុប្បន្ន​ពួក​រដ្ឋ​អ៊ិ​ស្លា​ម បាន​ក្លាយជា​ក្រុម​ភេរវ​ករ​មានទ្រព្យ​ស្តុកស្តម្ភ​នៅ​លើ​ពិភពលោក ដោយ​ក្នុង​មួយ​ខែ​ទទួល​ចំណូល​ជា​ច្រើន​លាន​ដុល្លារ ពី​ការ​លក់​ប្រេង​ខុសច្បាប់ និង​ការ​ចាប់ជំរិត ។

បច្ចុប្បន្ន​ពួក​រដ្ឋ​អ៊ិ​ស្លា​ម បាន​ក្លាយជា​ក្រុម​ភេរវ​ករ​មានទ្រព្យ​ស្តុកស្តម្ភ​នៅ​លើ​ពិភពលោក ដោយ​ក្នុង​មួយ​ខែ​ទទួល​ចំណូល​ជា​ច្រើន​លាន​ដុល្លារ ពី​ការ​លក់​ប្រេង​ខុសច្បាប់ និង​ការ​ចាប់ជំរិត ។

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា លោក Marwan Muasher អនុប្រធាន​មូលនិធិ​សន្តិភាព​អន្តរជាតិ (CARNEGIE) បញ្ជាក់​ថា បច្ចុប្បន្ន​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ក្លាយជា​ក្រុម​ភេរវ​ករ​មានទ្រព្យ​ស្តុកស្តម្ភ​បំផុត​នៅ​លើ​ពិភពលោក ។

ការ​យល់​ឃើញ​នេះ ស្រប​នឹង​លោក​ដេ​វី​ដ កូ​ហេ​ន លេខាធិការ​ផ្នែក​សារព័ត៌មាន​ភេរវកម្ម​នៃ​សហរដ្ឋអាមេរិក បញ្ជាក់​ថា «​យើង​គ្មាន​ប្រាក់ គ្មាន​អាវុធ​សម្ងាត់​អ្វីមួយ ដើម្បី​ធ្វើ​ឱ្យ​ឃ្លាំង​ទ្រព្យ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ត្រូវ​បាត់បង់​ក្នុង​រយៈពេល​ខ្លី​បាន​ទេ គឺ​មាន​តែ​ការ​ប្រយុទ្ធ​តស៊ូ​ប្រើ​រយៈពេល​វែង ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ជំហាន​ដំបូង​» ។

លោក​ដេ​វី​ដ កូ​ហេ​ន មនុស្ស​ម្នាក់​នៅ​ក្នុង​មន្ត្រី​រដ្ឋាភិបាល​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ប្រយុទ្ធ​តស៊ូ​ជាមួយ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ដែល​កាន់កាប់ និង​គ្រប់គ្រង​ទីតាំង ធំ​ៗ​ទាំង​នៅ​អុ​ី​រ៉ា​ក់ និង​សុ​ី​រី បង្ហើប​ឱ្យ​ដឹង​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កំពុង​ស្ថិត​ក្រោម​ចំណាប់អារម្មណ៍​នៅ​លើ​ពិភពលោក ដោយសារ​តែ​ភាព​ឃោរឃៅ​ព្រៃផ្សៃ ប៉ុន្តែ​មានរឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយទៀត គឺ​ការ​មានទ្រព្យ​ស្តុកស្តម្ភ​» ។

លោក​ដេ​វី​ដ កូ​ហេ​ន បញ្ជាក់​ថា យុទ្ធសាស្ត្រ​នៃ​ការ​ប្រមូល​ទុន ដែល​មាន​ចំណូល​ជា​ច្រើន​លាន​ដុល្លារ​ក្នុង​ពេល​បច្ចុប្បន្ន គឺ​លក់​ប្រេង​ដែល​ពួក​គេ​លួច ការ​ចាប់ជំរិត និង​កេងប្រវ័ញ្ច​ពី​ពលរដ្ឋ រួម​ទាំង​ប្រាក់​បរិច្ចាគ​ពី​អ្នកគាំទ្រ​ក្រៅពី​ប្រទេស​សុ​ី​រី និង​អុ​ី​រ៉ា​ក់ ។

ការ​លួច​ប្រេង​ពី​រោងចក្រ​ដែល​ពួក​គេ​ចូល​កាន់កាប់​ក្នុង​មួយ​ថ្ងៃ​អាច​លក់​បាន​១​លាន​ដុល្លារ និង​អណ្តូងប្រេង​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ពួក​គេ​អាច​ផលិត​បាន​៥​មុ​ឺ​ន​ធុង ក្នុង​មួយ​ថ្ងៃ ។

ក្រៅពី​ប្រេង លោក​កូ​ហេ​ន បញ្ជាក់​ទៀត​ថា «​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​មាន​ចំណូល​ពី​ការ​ជំរិត​ទារប្រាក់ ពិសេស​ពី​អ្នក​សារព័ត៌មាន និង​ចំណាប់ខ្មាំង​ពី​អឺរ៉ុប ប្រហែល​២០​លាន​ដុល្លារ រួម​ទាំង​ជំរិត​ទារប្រាក់​លើ​អ្នកជំនួញ​ក្នុងស្រុក​នៅ​តាម​ទីក្រុង ផ្សេង​ៗ​ដែល​ពួក​គេ​ចូល​កាន់កាប់ ។

ចំពោះ​ប្រតិបត្តិការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេ​រិ​ក ដែល​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការ​ផលិត​ប្រេង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក គួរ​ផ្តោត​ជា​សំខាន់​លើ​ក្រុម​អ្នកទិញ​ប្រេង​ខុសច្បាប់​វិញ ។

យើង​គួរ​សំដៅ​ទប់ស្កាត់ មិន​ឱ្យ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ចូល​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ ដើម្បី​កាត់​បន្ថយ​លទ្ធភាព​ក្នុង​ការ​ប្រមូល​ទុន​ពី​បរទេស​របស់​សកម្មប្រយុទ្ធ​ក្រុម​នេះ​» ៕