ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍វ័យក្មេង១គូជិះម៉ូតូ​ដឹកគ្នា​ចេញពី​ធ្វើការ​​ត្រូវក្រុមចោរ​ស្ទាក់កា.ប់​រួចវាយ​នឹងស្នាប់​កាំភ្លើង​បែកក្បាល​តែប្លន់​យកម៉ូតូ​មិនបានសម្រេច

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ គូរស្នេហ៍វ័​យក្មេង១​គូ​បានជិះ​ម៉ូតូមួយ​​គ្រឿងដឹកគ្នាចេញ​ពីធ្វើការ​នៅខារ៉ាអូខេ​១កន្លែង ត្រ​ឡប់​ទៅផ្ទះវិ​ញ​តែពេល​ធ្វើ​ដំណើរ​តាមផ្លូវ​ក៏ត្រូវ​បាន​ចោរប្លន់១​ក្រុមមាន​គ្នា៤នាក់​ជិះម៉ូតូ​២គ្រឿង​ដែល​ល្បី​ឈ្មោះ​ខាង​ស្ទាក់កា.ប់នឹ​ងបា.ញ់ប្លន់​យក​​ម៉ូតូកក្រើករាជធានីភ្នំ​ពេញ​នោះ បានធ្វើ​សកម្មភាព​ស្ទាក់កា.ប់​នឹងភ្ជង់​ប្លន់យក​

រាជ​ធានី​ភ្នំពេញ ៖ គូរស្នេហ៍វ័​យក្មេង១​គូ​បានជិះ​ម៉ូតូមួយ​​គ្រឿងដឹកគ្នាចេញ​ពីធ្វើការ​នៅខារ៉ាអូខេ​១កន្លែង ត្រ​ឡប់​ទៅផ្ទះវិ​ញ​តែពេល​ធ្វើ​ដំណើរ​តាមផ្លូវ​ក៏ត្រូវ​បាន​ចោរប្លន់១​ក្រុមមាន​គ្នា៤នាក់​ជិះម៉ូតូ​២គ្រឿង​ដែល​ល្បី​ឈ្មោះ​ខាង​ស្ទាក់កាប់នឹ​ងបាញ់ប្លន់​យក​​ម៉ូតូកក្រើករាជធានីភ្នំ​ពេញ​នោះ បានធ្វើ​សកម្មភាព​ស្ទាក់កាប់​នឹងភ្ជង់​ប្លន់យក​ម៉ូតូ១​គ្រឿងពី​គូរស្នេហ៍​នោះ តែដោយ​សារបុរស​ជាសង្សារ​មិនខ្លាច​បានព្យា​យាមដក​យក​កូនសោ​ចេញ​ពីម៉ូតូ​ហើយ​រត់គេច​ពីរពួកក្រុម​ចោរទាំង​នោះ ធ្វើ​ឱ្យ​ក្រុម​ចោរទាំង​នោះ​ខឹងក៏​បានយក​ស្នាប់​កាំភ្លើង​ខ្លី១​ដើម​វាយ​ក្បាល​បុរស​ជា​សង្សារនោះ​បណ្តាល​ឱ្យ​បែក​ក្បាល​ហូរ​ឈាម​កក្លាក់​ស្រោច​ពេញ​ខ្លួន​ដើម្បី​ព្យាយាម​ដណ្តើម​យកកូន​សោ​ពីជនរង​គ្រោះ តែ​ដណ្តើម​យកកូន​សោ​ពីជនរង​គ្រោះ​មិនបាន​ហើយ​ឃើញ​ប្រជា​ពលរដ្ឋ​រត់ទៅ​ចោមរោ​មមើល​ច្រើនផង​​នោះ​ធ្វើ​ឱ្យ​ក្រុមចោរ​ទាំងនោះ​ភ័យស្លន់​ស្លោរ​រត់ឡើង​ជិះលើ​ម៉ូតូ​របស់​ពួកគេ​គេច​ខ្លួន​បាត់​អស់ទៅ ​នៅសល់​តែម៉ូតូរបស់​ជនរងគ្រោះ​ដែលក្រុម​ចោរទាំងនោះ​​ប្លន់យកមិនបាន​សម្រេច នឹងគូ​ស្នេហ៍​វ័យ​ក្មេងទាំង​២នាក់​ដែល​ខាងប្រុស​ត្រូវក្រុម​ចោរវាយ​នឹងស្នាប់​កាំភ្លើង​បែក​ក្បាល​ហូរឈាម​កក្លាក់​ស្រោច​ពេញ​ខ្លួន​ហើយ​ត្រូវបានរ​ថយន្តសាមុយ​ដឹកយក​ទៅសង្រ្គោះ​​បន្ទាន់នៅគ្លីនិក​ឯកជន​មួយ។ចំណែក​ម៉ូតូត្រូវ​បាន​ប៉ូលិ​ស​យកទៅ​រក្សាទុក​នៅអធិការ​ដ្ឋាននគរ​បាល​ខណ្ឌទួលគោក ។

ហេតុការ​ណ៍នេះកើត​ឡើងកាល​​ពីវេលាម៉ោង២នឹង៣០នាទី​រំលងអាធ្រាត្រ​ ឈានចូល​ថ្ងៃទី៣១​ ខែធ្នូ ​២០១៤ តាម​បណ្តោយផ្លូវ​ម៉ៅសេតុង ​ខាងត្បួង​ស្តុបទេពផ​នប្រមាណ១០០​ម៉ែត្រ ស្ថិ​តក្នុងសង្កាត់​ផ្សារដេ​ប៉ូ២ ខណ្ឌ​ទួល​គោក ។ គូរស្នេហ៍​​វ័យក្មេងរងគ្រោះទាំង​​២នាក់ ខាងប្រុស​ឈ្មោះប៉ាន ​​វិចិត្រ អាយុ២៤ឆ្នាំ ជាមន្រ្តី​យោធា​នៅ​អគ្គ​បញ្ជា​រការ​ផងនឹង​ជាបុគ្គលិក​បំរើការងារ​នៅក្នុងខារ៉ាអូ​ខេហ្ស៊ូម ​ចំណែក​ខាងស្រីឈ្មោះ ​ស៊ន ស្រីតូច អាយុ​២១​ឆ្នាំ ​បំរើការងា​រនៅក្នុង​ខារ៉ាអូខេរួម​គ្នា ស្នាក់​នៅក្នុងផ្ទះ​ជួលរួមគ្នា​នៅម្តុំពេទ្យ​ព្រះកុសមះ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ​ខណ្ឌសែនសុខ ។ ចំណែកម៉ូតូ​ដែលក្រុម​ចោរប្លន់យក​ទៅមិនបាន​សម្រេចនោះ​ម៉ាកឌ្រីម​សេ១២៥ ពណ៌​ខ្មៅ ពាក់ស្លាកលេខ​ ខ.ម02 1-5252 ។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​