ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​របួស​ធ្ងន់​ស្រាល​៣​នាក់នៅ​ស្រុក​សំរោង​ទង​

9 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ មនុស្ស​៣នាក់​​​​រង​របួស​ធ្ងន់​ស្រាល​បន្ទាប់​​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​​កាល​ពី​វេលា​ម៉ោង​៤ និង ៣៥ឆ្នាំ​រសៀល ថ្ងៃ​ទី​២៧ ធ្នូ ២០១៤ ។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ចំណុច​​មុខ​ផ្សារ​ព្រៃ​ផ្តៅ ​តាម​ផ្លូវ​ជាតិលេខ​៤ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ ​ស្រុក​សំរោង​ទង ។​

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ ពណ៌​ខ្មៅ មួយ​គ្រឿង ពាក់ស្លាក​លេខ​1F-1822 ជិះ​ដោយ​មនុស្ស​ពីរ​នាក់​មិន​ស្គាល់អត្ត​សញ្ញាណ​បើក​ឌុប​គ្នា​ចេញ​ពី​ធ្វើ​រោង​ចក្រ​​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិលេខ​៤ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈមក​ដល់​ចំណុច​កើត​ហេតុ​ក៏បាន​បត់ឆ្វេង​ឆ្លង​ផ្លូវ ហើយ​ត្រូវ​បាន​ម៉ូតូ​វ៉េវ អាល់​ហ្វា ពណ៌ខ្មៅ អត់ស្លាក​លេខ​មួយ​គ្រឿង​ជិះ​ដោយ​បុរស​ម្នាក់​​ក្នុង​ទិសដៅ​ច្រាស់​គ្នា​បាន​បើក​មក​បុក​ម៉ូតូ​ហុង​ដា​ឌ្រីម ពេញ​ទំហឹង​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម រង​របួស​ធ្ងន់ទាំង​ពីរ​នាក់ ចំណែក​បុរស​ជិះ​ម៉ូតូ​វ៉េវ​រង​របួស​ស្រាល ។

ក្រោយពេល​កើត​ហេតុ​បុរស​រង​រ​បួស​ស្រាល​បាន​រត់គេច​ខ្លួន​ចោល​ម៉ូតូ​នៅ​នឹង​កន្លែង​កើត​ហេតុ ចំណែក​អ្នក​រង​របួស​ធ្ងន់​ត្រូវ​បាន​សមត្ថ​កិច្ច​ហៅរថយន្ត​សាមុយ​មកដឹក​យក​ទៅ​សង្រ្គោះ នៅ​មន្ទីរ​ពេទ្យ ហើយ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​សំរោង​ទង ។