ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ដឹកឈើ​និងម៉ូតូ​អ្នកដំណើរ​បុកគ្នា​ខ្លាំង បណ្តាលឱ្យ​មនុស្ស​​ម្នាក់ស្លា.ប់

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ម៉ូតូ​ដឹកឈើ​​ និង​ម៉ូតូ​​អ្នកដំណើរ​​បាន​បើក​បុក​គ្នា​យ៉ាងពេញទំហឹង​​ ​​បណ្តាលឱ្យ​​មនុស្ស​ម្នាក់​ស្លា.ប់​​យ៉ាង​អាណោច​
អា​ធ័​ម ​កាល​ពី​វេលា​ម៉ោង​០១ ​និង​១៥​នាទី​ថ្ងៃ​រសៀល​ថ្ងៃ​ទី​២៧

ខេត្តរតនគិរី ៖ ម៉ូតូ​ដឹកឈើ​​ និង​ម៉ូតូ​​អ្នកដំណើរ​​បាន​បើក​បុក​គ្នា​យ៉ាងពេញទំហឹង​​ ​​បណ្តាលឱ្យ​​មនុស្ស​ម្នាក់​ស្លាប់​​យ៉ាង​អាណោច​
អា​ធ័​ម ​កាល​ពី​វេលា​ម៉ោង​០១ ​និង​១៥​នាទី​ថ្ងៃ​រសៀល​ថ្ងៃ​ទី​២៧ ​ធ្នូ ​​២០១៤ ស្ថិតត្រង់​ចំណុច​ផ្លូវ​​ចុះ​ចំណោត ​​ក្នុងភូមិ​​ថ្ម​ដា សង្កាត់​​បឹង​កន្សែង ក្រុង​​បាន​​លុង ខេត្ត​រតន​គិរី ​។

​​ប្រភព​​បាន​ឱ្យ​ដឹង​​ថា ​ជន​រង​គ្រោះដែលស្លាប់​ឈ្មោះ​ឈៀង ឈា អាយុ​២៨​ឆ្នាំ ជា​កម្មករ​លើក​ដំឡូង (ជនជាតិ​ខ្មែរ) មាន​ទីលំនៅ​​ក្នុង​ភូមិ​​​ថា​​រ៉​ង​ជង ឃុំ​អូរ​​ជុំ ស្រុក​អូរ​ជុំ ​​ និង​មាន​ស្រុ​កំណើត​នៅ​ស្រុក​ស្រី​​សន្ធរ ខេត្តកំពង់ចាម​។

ប្រភពបន្តថា មុន​ពេលកើតហេតុ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​​ដឹកឈើ​ជា​ច្រើន​​ដុំ​ ជិះ​ពី​កើតមក​លិច​​ចូល​ក្រុង​​បាន​លុង ស្រប​ពេល​ដែល​ម៉ូតូ​​អ្នកដំណើរ​ជិះ​ម្នាក់ឯង​​មាន​ទិស​ដៅ​ពី​លិច ទៅ​កើត​ ក៏​ទៅ​ប៉ះ​និង​ម៉ូតូ​ដឹកឈើ​​ដែល​កំពុង​បើក​ល្បឿន​លឿន​ ក៏​ដួល​បោក​ក្បាល​​និង​ថ្នល់ ​បណ្តាល​ឱ្យ​របួស​ធ្ងន់ធ្ងរ​ ។​ ភ្លាម​ៗ​នោះ​ដែរ ​សមត្ថកិច្ច​មូលដ្ឋាន​​បាន​ទាក់ទង​ហៅរថយន្ត​របស់មន្ទីរពេទ្យ​​បង្អែក​ខេត្តរតនគិរី​ ដឹក​យកទៅ​សង្គ្រោះ​បន្ទាន់​ ។ ចំណែកឯ​អ្នក​ជិះ​ម៉ូតូ​ដឹកឈើ​ ក្រោយ​ពី​បុក​គ្នា​ហើយ​ដឹង​ថា ​ជន​រង​គ្រោះ​មានសភាព​ធ្ងន់ធ្ងរ ​ក៏​រត់គេច​ខ្លួន​បាត់​​តែ
​​ម្តង ។

​បើ​តាម​គ្រូពេទ្យ​​ឱ្យ​​ដឹង​ថា ​ជន​រង​គ្រោះ​ខាងលើ​​​ដួល​បោក​ត្រូវ​ក្បាល​និង​ថ្នល់ជាតិ​ធ្ងន់ធ្ងរពេក ​ប្រហែលជា​ស្លាប់​តាំងពី​​កន្លែង​កើតហេតុ​មក​ម្ល៉េះ​ ។    ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព