ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​រាជ​អាវុធ​ហត្ថ​ចាប់ខ្លួន​​​ប្តី​-ប្រពន្ធ​២​នាក់ ​តាម​ដីការបស់​ចៅក្រមសាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​លួច​លក់​​អចលនវត្ថុ​​​ប្អូន​ថ្លៃ

9 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ កម្លាំង​​កង​​រាជ​អាវុធ​​ហត្ថ​រាជ​ធានី​ភ្នំពេញ ដោយ​មានការ​​សហការ​ជាមួយ​​អាវុធ​ខណ្ឌ​សែន​សុខ កាលពី​​វេលា​ព្រឹក​​ថ្ងៃ​ទី​២៧ ធ្នូ ២០១៤ នេះ ​បាន​ធ្វើការ​ចាប់ខ្លួន​តា​​​យាយ​ប្តី​ប្រពន្ធ​២​នាក់​

​រាជធានីភ្នំពេញ ៖ កម្លាំង​​កង​​រាជ​អាវុធ​​ហត្ថ​រាជ​ធានី​ភ្នំពេញ ដោយ​មានការ​​សហការ​ជាមួយ​​អាវុធ​ខណ្ឌ​សែន​សុខ កាលពី​​វេលា​ព្រឹក​​ថ្ងៃ​ទី​២៧ ធ្នូ ២០១៤ នេះ ​បាន​ធ្វើការ​ចាប់ខ្លួន​តា​​​យាយ​ប្តី​ប្រពន្ធ​២​នាក់​តាម​ដីកាបង្គាប់​ឱ្យ​​ចាប់ខ្លួន និង​ឃុំខ្លួនរបស់​លោក​​​ចៅក្រម​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ ពាក់​ព័ន្ធ​​លួច​លក់​​អចលនវត្ថុ​របស់​អ្នក​ដទៃ ។

ប្រភពបានឱ្យ​ដឹងថា លោកតា​ឈ្មោះ​ព្រំ អាង អាយុ​៦០​​ឆ្នាំ និង​​យាយ​ឈ្មោះ​ឆាយ សា​រឹម អាយុ​៥០​​ឆ្នាំ ស្នាក់​​នៅផ្ទះ​​លេខ​​១៨ ផ្លូវ​​លេខ​១៦ ក្នុងសង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​​សមត្ថ​កិច្ច​ចាប់ខ្លួន​​​តាយាយទាំង២នាក់ ត្រូវ​​​លោក​ចៅក្រម​បញ្ជាឱ្យ​​នាំ​ទៅ​ឃុំ​​នៅ​ពន្ធនាគារ​ព្រៃ.ស​​ជា​បណ្តោះអាសន្ន ​។ គួរ​បញ្ជាក់​ថា លោក​ម៉ុង មុនី​សោ​ភា ចៅក្រម​ជំនុំ​ជម្រះ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ​ធ្នូ ២០១៤ បាន​ចេញ​ដីកា​ទៅ​សមត្ថ​កិច្ចបង្គាប់ឱ្យ​​ចាប់ខ្លួន និង​ឃុំខ្លួនតា​​-​យាយ​ដូច​មានឈ្មោះ​ខាងលើនេះ​ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​នោះ​ គឺជា​ការ​អនុ​វត្តន៍​​តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​ ដែល​បាន​សម្រេច​ដូច​ខាងក្រោម​នេះ ១-ផ្តន្ទាទោស​លើ​ជនជាប់ចោទ១-​​ឈ្មោះ​ព្រំ អាង ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ និង២-​​ឈ្មោះ​ឆាយ សា​រឹម ភេទ​ស្រី ​អាយុ៥០​ឆ្នាំ ដាក់​ពន្ធ​នាគារ​​កំណត់​រយៈពេល​ម្នាក់​២​ឆ្នាំ ពី​បទ​លួច​លក់​អចលនៈវត្ថុ​អ្នក​ដទៃ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព