ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ស៊ីណូ​ព្រៃ​​វ​ល្លិ៍​ចំនួន​៤​ ​បង្ហូរទឹក​ស្អុយ ​និង​ចោល​កាក​សំណល់​​ចូល​ប្រឡាយ​ប៉ះពាល់​បរិ​ស្ថាន​​ព្រំដែន

9 ឆ្នាំ មុន

ខេត្តស្វាយរៀង៖ កាស៊ីណូ​ចំនួន​៤ ​នៅ​ច្រក​ទ្វា​រព្រំដែន​​អន្តរជាតិ​​ព្រៃ​វ​ល្លិ៍​ បាន​បង្ហូរ​ទឹក​ស្អុយ​​ចេញពី​​ខាងក្នុង​​កាស៊ីណូ​​ ចូល​ក្នុង​ប្រឡាយ​ហូ​រចូល​ក្នុង​ព្រែក​​ជាប់​ព្រំដែន​ បណ្តាល​ឱ្យ​​ប៉ះ​​ពាល់​ដល់​បរិស្ថាន

ខេត្តស្វាយរៀង៖ កាស៊ីណូ​ចំនួន​៤ ​នៅ​ច្រក​ទ្វា​រព្រំដែន​​អន្តរជាតិ​​ព្រៃ​វ​ល្លិ៍​ បាន​បង្ហូរ​ទឹក​ស្អុយ​​ចេញពី​​ខាងក្នុង​​កាស៊ីណូ​​ ចូល​ក្នុង​ប្រឡាយ​ហូ​រចូល​ក្នុង​ព្រែក​​ជាប់​ព្រំដែន​ បណ្តាល​ឱ្យ​​ប៉ះ​​ពាល់​ដល់​បរិស្ថាន​ និង​ទឹក​យ៉ាង​ខ្លាំង ​មិនតែប៉ុណ្ណោះ​​បាន​យក​កាក​​សំណល់សំរាម​ក្នុង​​កាស៊ីណូ​ ទៅ​ដាក់​គរ​ចោល​​នៅ​ចំណុច​មាត់​ព្រែក​​អូរ​​ដាវ ក្នុងភូមិ​អូរ​ដាវ ​ឃុំ​ថ្មី​ ស្រុក​កំពង់​រោ​ទិ៍ ធ្វើ​​ឱ្យ​​រលួយ​ស្អុយ​​​ និង​ជះក្លិន​ស្អុយ​យ៉ាង​ខ្លាំង​​មក​ដល់​ថ្នល់​លេខ​៣១៤ ​។

​​នៅ​ដើម​ខែមករា ​២០១៥​នេះ ​រាជរដ្ឋាភិបាល​បា​ន​ផ្តល់​គម្រោង​​សាងសង់​ផ្លូវ​៣១៤​នេះ​ ជា​ផ្លូវជាតិ​ក្រាល​កៅស៊ូ​ចេ​ញ​​ផ្លូវជាតិ​លេខ​១ ​ត្រង់​ចំណុច​ផ្សារ​​ប្រ​សូត្រ ​ឃុំ​កណ្តៀង​រាយ​ ទៅ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​​ព្រៃ​វ​ល្លិ៍​ប្រវែង​២៧​គីឡូម៉ែត្រ ​ដើម្បី​ឱ្យ​​អ្នកដំណើរភ្ញៀវ​ជាតិ​-អន្តរ​ជាតិ​ធ្វើ​​ដំណើរ​ឆ្លងកាត់​​មក​ពី​ប្រទេស​វៀតណាម​ ចូល​មក​ព្រះរាជាណាចក្រ​​កម្ពុជា ដើរ​ទេសច​រណ៍កម្សាន្ត​រមណីដ្ឋាន​​​ក្នុង​​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​​។

​​ទាក់ទិន​​ករណី​ខា​ងលើ​នេះ​ដែរ ​លោក​ពេ​ជ ​សាវ៉ា​ន់​ អភិបាលស្រុក​កំពង់​រោ​ទ៌​​បាន​មាន​ប្រសាសន៍ថា​ លោក​បាន​សួរ​​ទៅ​ម្ចាស់​កាស៊ីណូ​ទាំង​៤​ខាងលើ​នេះ​ហើយ​ ក៏​ប៉ុន្តែ​មិន​ទាន់​អាច​ដោះស្រាយ​បាន​ គឺ​រង់ចាំ​ក្រុមហ៊ុន​កសាងផ្លូវជាតិ​លេខ​៣១៤​ ចាប់ផ្តើម​កធ្វើ​ផ្លូវ​ និង​សុំ​ឱ្យ​​ក្រុមហ៊ុន​ជួយ​​ធ្វើ​អាង​ចម្រុះ​ទឹក​ស្អុយ​ រួច​បង្ហូរទឹក​ស្អាត​ចូល​ព្រែក​ រីឯ​កាក​សំណល់​សំរាម​​​កំពុង​រក​ទីតាំង​ថ្មី​​​ ​ដោយ​សុំ​រង់ចាំ​ខែប្រាំង​​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព