ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្រវឹងស្រា​ដល់​ថ្នាក់​បើក​ម៉ូតូ​ទៅ​បុក​ដើម​ឈើ​ពេញទំហឹង របួសធ្ងន់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្តូកស្តឹង ខ​ណៈពេល​ស្រវឹងស្រា​ជោកជាំ ហើយ​បើក​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ មួយ​គ្រឿងក្នុង​ល្បឿន​លឿនទៅ​បុក​ដើម​ក្ងោក​១​ដើម​ពេញទំហឹង

រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្តូកស្តឹង ខ​ណៈពេល​ស្រវឹងស្រា​ជោកជាំ ហើយ​បើក​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ មួយ​គ្រឿងក្នុង​ល្បឿន​លឿនទៅ​បុក​ដើម​ក្ងោក​១​ដើម​ពេញទំហឹង កាល​វេលា​ម៉ោង​១​យប់​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​២៧ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ក្បែរ​ខារ៉ាអូខេ​នគរ​សំ​រិ​ទ្ឋ តាម​បណ្តោយ​ផ្លូវ​លេខ១៨២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​ ។ នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្ត​សញ្ញា​ជន​រង​គ្រោះ​ខាងលើ​នៅឡើយ​ទេ​ ។

យោង​តាម​ប្រភព​ព​ត៏​មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BU-5297 បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់ ​បាន​បើក​ម៉ូតូ​យ៉ាង​លឿន ​ហើយ​រេ​ចង្កូត​រក​បុក​គេ​បុក​ឯង​ពេញ​តែ​ផ្លូវ​១៨២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ដើម​ក្ងោក​១​ដើមចំ​ពីមុខ​ពេញទំហឹង ​បណ្តាល​អោយ​បុរស​អ្នក​បើក​ម៉ូតូ​ស្រវឹងស្រា​ជោកជាំ​នោះ​ ហោះ​ទៅ​បុក​ផ្ទុប​នឹង​ដើម​​ក្ងោក ​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្តូកស្តឹង ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​គ្លីនិក​ឯកជន​ គឹ​ម​សុង នៅ​ម្តុំ​ផ្សារ​ដេប៉ូ​ ។ ចំណែក​ម៉ូតូ​ត្រូវ​ប៉ូ​លី​ស​ធ្វើការ​វាស់វែង​យក​ទៅ​រក្សារ​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​រង​ចាំ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ខាងលើ​មក​ទទួលយក​ទៅ​ជួសជុល​ ៕