ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តយីឌុប​ដឹក​ក្រដាស​សំពីង​សំពោង​បើក​គេច​រថយន្ត​បើកច្រាស់គ្នា​ បណ្តាល​ឱ្យ​ក្រឡាប់នៅ​គល់ស្ពាន​ព្រះមុនីវង្ស​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្តម៉ាក​ហ៊ីយ៉ាន់ដាយ​ធុន​ធំមួយ​ដឹក​ក្រដាស់​អេតចាយ​សំពីង​សំពោង​ បាន​បើក​គេច​រថយន្ត​មួយ​គ្រឿង​ច្រាស់ទិសគ្នា​​បណ្តាល​ឱ្យ​ក្រឡាប់​រថយន្ត​ចាក់​ក្រដាស់​រាយ​ពាស​ពេញ​ថ្នល់ តែសំណាង​ល្អមិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១១ និង ៤០​

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្តម៉ាក​ហ៊ីយ៉ាន់ដាយ​ធុន​ធំមួយ​ដឹក​ក្រដាស់​អេតចាយ​សំពីង​សំពោង​ បាន​បើក​គេច​រថយន្ត​មួយ​គ្រឿង​ច្រាស់ទិសគ្នា​​បណ្តាល​ឱ្យ​ក្រឡាប់​រថយន្ត​ចាក់​ក្រដាស់​រាយ​ពាស​ពេញ​ថ្នល់ តែសំណាង​ល្អមិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១១ និង ៤០​នាទី​យប់ ថ្ងៃ​ទី​២៦ ធ្នូ ២០១៤ នៅ​ចំណុច​គល់​ស្ពាន​ព្រះ​មុនីវង្ស​ចាស់ត្រើយ​ខាង​កើត​ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ​។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​យីឌុប​ធុន​ធំមួយ​គ្រឿង​ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ3B-4139 បើក​បរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ដោយ​ព្រូម្នាក់​ផង​ បានបើក​បរ​ដឹក​ក្រដាស​អេត​ចាយសំពីង​សំពោង​ពេញ​រថយន្ត​ ។ រថយន្ត​ដឹក​ក្រដាសខាង​លើ​បាន​បើក​បរ​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ជាតិ​លេខ​១ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈមក​ដល់​ចំណុច​គល់​ស្ពាន​ព្រះមុនី​វង្ស​ចាស់​ត្រើយ​ខាង​កើត​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ក្រដាស​បម្រុង​បើក​ឡើង​ស្ពាន ស្រាប់​តែមាន​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​ឆ្ល​ង​ស្ពាន​ក្នុង​ទិសដៅ​បញ្រ្ចាសគ្នា ស្រប​ពេល​នោះ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹកក្រដាស​បាន​កា​ច់ចង្កូត​គេច​រថយន្ត​ដែល​បើក​មក​បញ្រ្ចាសគ្នា​នោះ​ក៏បណ្តាល​ឱ្យ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ក្រដាប់នៅ​នឹង​គល់ស្ពាន​តែម្តង ដោយ​ចាក់​ក្រដាស់​អេតចាយ​រាយ​ពេញ​ផ្លូវ តែសំណាង​ល្អ​ដោយ​សារ​តែពុំ​មាន​យាន​យន្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់ទើប​ពុំ​មានមមនុស្ស​រង​របួស រួម​ទាំង​តៃកុង​ និង​ព្រូរថយន្តបាន​នាំ​គ្នា​ធាក់​បំបែក​កញ្ចក់រថយន្ត​រួច​ហៅ​ម៉ូតូ​ឌុប​ជិះ​គេច​ខ្លួន​បាត់ ។

ក្រោយពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​ចុះ​មក​ពិនិត្យ​កន្លែង​កើត​ហេតុ និង​បាន​យក​រថយន្ត​ក្រឡាប់ខាង​លើ​ទៅ​កាន់ការិយាល័យ​ចរាចរ​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​គ្នា​ និង​កុំ​ឱ្យ​ស្ទះ​ចរាចរណ៍ ។

គួរបញ្ជាក់​ផងដែរ​ថា​នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ដែរ​រថយន្ត​ប្រ​ភេទ​ធុន​ធំ​បើក​ក្រ​ឡាប់នៅ​ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស ហើយ​អ្វី​ដែរ​ធ្វើ​ឱ្យ​មាន​ការ​ចាប់អារម្មណ៍​ទៀត​នោះ​គឺ​រថយន្ត​ខាង​លើ​បាន​ដឹក​សំពីង​សំពោង​គ្មាន​សណ្តាប់​ធ្នាប់ ដែលជាហេតុ​​ធ្វើ​ឱ្យ​រថយន្ត​ខាង​លើ​ពេល​បើក​គេច​នឹង​អ្វី​មួយ​ងាយ​និង​ក្រឡាប់ ។ នេះ​សំណាង​ហើយ​ពេល​ដែល​កើត​ហេតុ​គ្មាន​រថយន្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រសិន​បើមាន​រថយន្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​នោះ​ប្រកដ​ជា​មាន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​មនុស្ស ជាក់​ជាមិន​ខាន ។ មហា​ជន​បាន​ធ្វើការរិះគន់ចំពោះ​រថយន្តដែល​ដឹក​សំពីង​សំពោង​ដែល​តែង​តែបង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ ថា​​គួរ​តែគិត​គូររៀប​ចំ​ទុក​ដាក់​សម្ភារដែល​ត្រូវ​ដឹក​ជញ្ជូន​ឱ្យ​បាន​ល្អ ដើម្បី​ជៀសវៀង​កុំ​ឱ្យ​មាន​ករណី​ផ្សេង​ៗកើត​ឡើង​ប៉ះ​ពាល់​ដល់សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ដំណើរ​ទាំង​ខ្លួន​ឯង និង​អ្នក​ដ៍ទៃ ។