ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​ឆេះភ្នំ​ស្វាយ​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ភ័យ​ខ្លាច​ឆេះដល់​ផ្ទះ​សំបែង

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ អគ្គិភ័យ​ឆេះ​ភ្នំ​ស្វាយប​ណ្តាល​ឱ្យ​ប្រជា​ពល​រដ្ឋភ័យ​ខ្លាច​ឆេះ​ដល់​ផ្ទះសំបែង​ ដែល​ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ល្ងាច​ថ្ងៃទី២៥​ ធ្នូ​ ២០១៤ ស្ថិតនៅ​ក្នុងក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយ​មាន​ជ័យ ។

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ អគ្គិភ័យ​ឆេះ​ភ្នំ​ស្វាយប​ណ្តាល​ឱ្យ​ប្រជា​ពល​រដ្ឋភ័យ​ខ្លាច​ឆេះ​ដល់​ផ្ទះសំបែង​ ដែល​ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ល្ងាច​ថ្ងៃទី២៥​ ធ្នូ​ ២០១៤ ស្ថិតនៅ​ក្នុងក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយ​មាន​ជ័យ ។

ប្រជា​ពល​រដ្ឋដែល​​រស់នៅ​ជាប់​ជើង​ភ្នំស្វាយ​បាន​ប្រាប់​ថា​អគ្គិភ័យ​ដែល​ឆាប​ឆេះ​តាម​ចង្កេះ​ភ្នំស្វាយ​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ការភ័យខ្លាច​​រាលដាល​ឆាប​ឆេះ​ដល់ផ្ទះ​សំបែង​របស់​ពួកគាត់​ទើប​ប្រ​ជាពល​រដ្ឋខ្លះ​នាំគ្នា​ឡើង​លើ​ភ្នំ​យក​មេឃឈើ​ទៅវ៉ៃពន្លត់ ។​ ប្រជាពល​រដ្ឋបាន​បន្តថា​នៅពេល​អគ្គិភ័យ​ឆាបឆេះ​លើ​កំ​ពូល​ភ្នំ​ស្វាយ​​នេះ​មិន​ប៉ះ​ពាល់​ផ្ទះ​សំបែង​ប្រជាពលរដ្ឋ​ទេ​តែ​បណ្តាល​ឱ្យ​ឆេះ​ខ្ទម​ចាំ​ចម្ការ​និងឆេះ​​ខូចខាត​ដើមឈើ​ហូបផ្លែ​ដូចជា​ដើម​ខ្នុរ​និងដើ​មទៀបដែល​ប្រជាពល​រដ្ឋដាំតាម​ជើងភ្នំ ។ ហើយភ្លើង​ដែលឆេះ​ភ្នំស្វាយកើតឡើង​​ស្ទើរ​​​តែរាល់ឆ្នាំ ។

កម្លាំង​នគបាល​ពន្លត់​អគ្គិភ័យ​​ខេត្តបាន​ប្រាប់​ថា​មូលដែល​អគ្គិភ័យ​ឆេះភ្នំ​ស្វាយនេះ​គឺ​គេ​សន្និដ្ឋាន​ថា​​បណ្តាល​​មកពី​អ្នករកឃ្មុំព្រោះ​តែដុត​គប់ភ្លើងឬ​កន្ទុយបារី​សល់ពី​យកឃ្មុំចោល​ទៅលើ​រក្ខជាតិងាប់ៗ​ហើយ​នៅ​រដូវ​ប្រាំង​ហួត​ហែង​បណ្តាល​ឱ្យ​ឆេះរាលដាលតែម្តង ។សមត្ថកិច្ច​បាន​បាញ់​ទឹក​ពន្លត់ការ​ពារតាម​ចង្កេះ​ភ្នំការ​ពារមិន​ឱ្យ​រាល​ដាល​ឆេះដល់ផ្ទះ​សំបែងប្រជាពល​រដ្ឋដែល​រស់នៅតាម​ជើងភ្នំស្វាយ ។