ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកម៉ូតូលឿនដូចហោះទៅបុករ៉ឺម៉កដឹកគ្រែ ស្លា.ប់២នាក់

9 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ យុវជន​​​ពីរនាក់បានស្លា.ប់​ភ្លាមៗ​នៅនិង​កន្លែង​កើតហេតុ បន្ទាប់​​ពី​​ពួកគេ​បើកម៉ូតូ​លឿន​ដូច​ហោះ​ទៅ​បុកនិង​រ៉ីម៉កដឹក​គ្រែដែល​ធ្វើដំណើរ​បញ្ច្រស​ទិសគ្នា​យ៉ាងពេញ​ទំហឹង ​កាលពី​វេលា​ម៉ោង​៣​និង២០​នា​ទី​រសៀល​ថ្ងៃទី២៥​ ខែធ្នូ ​២០១៤ នៅចំណុច​ភូមិ​ព្រែក​អង្គុញ​ ឃុំសៀមរាប​ ស្រុក​កណ្តាលស្ទឹ​ង​ ។

ខេត្ត​កណ្តាល ៖  យុវជន​​​ពីរនាក់បានស្លាប់​ភ្លាមៗ​នៅនិង​កន្លែង​កើតហេតុ បន្ទាប់​​ពី​​ពួកគេ​បើកម៉ូតូ​លឿន​ដូច​ហោះ​ទៅ​បុកនិង​រ៉ីម៉កដឹក​គ្រែដែល​ ធ្វើដំណើរ​បញ្ច្រស​ទិសគ្នា​យ៉ាងពេញ​ទំហឹង ​កាលពី​វេលា​ម៉ោង​៣​និង២០​នា​ទី​រសៀល​ថ្ងៃទី២៥​ ខែធ្នូ ​២០១៤ នៅចំណុច​ភូមិ​ព្រែក​អង្គុញ​ ឃុំសៀមរាប​ ស្រុក​កណ្តាលស្ទឹ​ង​ ។

ប៉ូលិស​ស្រុកក​ណ្តាលស្ទឹ​​ងបានឱ្យ​ដឹងថា ​យុវជនជន​ដែលរង​​គ្រោះបាត់ជីវិត​ទាំងពីរនាក់​នោះ​ម្នាក់ ឈ្មោះ​ ​ឃុន ភត្រា ​ អាយុ១៨​ឆ្នាំ ​មានទីនៅ​ភូមិតាដោល​ពី ​ឃុំអំពៅ​ព្រៃ ​ស្រុកកណ្តាល​ស្ទឹ​ង ​​ជាអ្នកបើកម៉ូតូ ។ រីឯជន​រង​គ្រោះ​ម្នាក់​​​ទៀតមានឈ្មោះ​ សាំង ​បញ្ញារិទ្ធ ​ភេទប្រុស ​ អាយុ១៨​ឆ្នាំ ​មានទីលំ​នៅភូមិ​បឹងខ្យាង ​ឃុំបឹងខ្យា​ង ស្រុក​កណ្តាលស្ទឹង​ អ្នករួមដំណឹរ ។

ប៉ូលិ​សបាន​ឱ្យដឹង​ទៀត​​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឱ្យ​ជនរង​គ្រោះ​ពីរនាក់​បាត់​បង់ជីវិត​នេះ​គឺ​បង្ក​ឡើង​ដោយ​យុវជន​​ពីរនាក់បើកបរ​​ម៉ូតូម៉ាកស៊ុយ​ស៊ូគីលែត​ ពណ៌​ស  ពាក់​ស្លាក​លេខ​កណ្តាល​1R-1319 បាន​បើក​បរមិន​ប្រកាន់ស្តាំ​ រួចជ្រុល​ទៅបុក​ជាមួយ​និងរ៉ីម៉កដឹក​គ្រែ ដែល​ធ្វើដំណើរ​បញ្រ្ចាស់​ទិសគ្នា ដែល​អ្នក​បើក​បរមិនស្គាល់​ឈ្មោះ ​។

បើតាម​សាក្សី​នៅកន្លែង​កើតហេតុ ​បាននិយាយថា​ មុនពេល​កើតហេតុ ​គេបាន​ឃើញ​ម៉ូតូម៉ាក​ស៊ុយ​ស៊ូគី​លែត​ ពណ៌ស ជិះឌុប​គ្នាពីរ​នាក់បាន​ធ្វើដំណើរ​លើ​កំណាត់​ផ្លូវជាតិ២​ពីទិ​សដៅ​ពី ត្បូង​មក​ជើង​ដោយ​​មាន​ល្បឿន​យ៉ាង​លឿន ពេល​មក​​ដល់​ចំណុច​​កើត​ហេតុ​ខាងលើ​ក៏បាន​ទៅបុក​រ៉ឺម៉ក​ដឹកគ្រែ​យ៉ាង​ពេញ​ទំហឹង​ត្រង់​ខាង​ចំ​ហៀង​បណ្តាលឱ្យ​ដួល​​​បោកក្បាលជាមួយ​ថ្នល់ជាតិ​ស្លាប់​ភ្លាមៗ​មួយរំពេច ​។ ​សាក្សីបាន​បញ្ជា​ក់ទៀត​ថា ភ្លាម​ៗ​អ្នក​​ដំណើរ និង ​ប្រជាពល​រដ្ឋបានជួយ​អន្តរាគមន៍​​ហៅសមត្ថកិច្ច​​ដើម្បីចុះមកធ្វើការ​ពិនិត្យវា​ស់វែង ។