ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់បបួលមិត្តភក្តិ​ទៅ​វាយ​គូជម្លោះ​ដល់​ផ្ទះ​ត្រូវ​គូជម្លោះ​ចាក់២កូន​កន្រ្តៃចំខ្នង​រង​របួស​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ម្នាក់​ត្រូវ​យុវជន​ម្នាក់ទៀត​ចាក់ពីរ​កូន​កន្រ្តៃ​ចំខ្នង​បណ្តាល​ឱ្យ​រង​របួស​ បន្ទាប់យុវជន​រូប​នេះ​បបួល​មិត្ត​ភក្តិ​ជាង​១០​នាក់​មក​រក​វាយ​យុវជន​បង្ក​របួស​ស្នាម​ដល់​ក្នុង​បន្ទប់​ស្នាក់នៅ​ក្រោយពី​មាន​ជម្លោះ​គ្នា​ក្នុង​ពេល​ផឹកស៊ី​នាពេលកន្លង​មក ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ យប់ ថ្ងៃ​ទី២៥ ធ្នូ

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ម្នាក់​ត្រូវ​យុវជន​ម្នាក់ទៀត​ចាក់ពីរ​កូន​កន្រ្តៃ​ចំខ្នង​បណ្តាល​ឱ្យ​រង​របួស​ បន្ទាប់យុវជន​រូប​នេះ​បបួល​មិត្ត​ភក្តិ​ជាង​១០​នាក់​មក​​វាយ​យុវជន​បង្ក​របួស​ស្នាម​ដល់​ក្នុង​បន្ទប់​ស្នាក់នៅ​ក្រោយពី​មាន​ជម្លោះ​គ្នា​ក្នុង​ពេល​ផឹកស៊ី​នាពេលកន្លង​មក ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ យប់ ថ្ងៃ​ទី២៥ ធ្នូ ២០១៤ នៅ​ចំណុច​ផ្ទះ​ជួល​យុវជន​បង្ក​របួស​ស្នាម ស្ថិតក្នុង​ភូមិ​ព្រៃកំបុត សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែន​ជ័យ ។

យុវជន​បង្ក​​របួសស្នាម​​ឈ្មោះ ស្រី សាន​ អាយុ១៨​ឆ្នាំ ស្នាក់នៅ​ក្នុង​ភូមិ​- សង្កាត់កើត​ហេតុ  ។ ចំណែក​យុវជន​រង​គ្រោះ​មាន​ឈ្មោះ ឡូត ភារៈ អាយុ​២២ឆ្នាំ ស្នាក់នៅ​ក្នុង​ភូមិ​ព្រៃ​កី សង្កាត់ពង​ទឹក ខណ្ឌ​ដង្កោ​។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​មួយ​ថ្ងៃ​យុវជន​បង្ក និង​យុវជន​រង​របួស​បាន​ផឹកស៊ី​ជុំ​គ្នា ហើយ​បន្ទាប់​ពី​​ផឹក​ស៊ី​រួច​យុវជន​ទាំង​ពីរ​បាន​ឈ្លោះ​ប្រកែក​គ្នា​ ​រឿង​ម្នាក់ចេញ​លុយ​ច្រើន ម្នាក់​ចេញ​លុយ​តិច​ ដោយ​ភាគី​យុវជន​បង្ក​ចេញ​លុយ​ច្រើន ហើយ​ភាគី​យុវជន​រង​គ្រោះ​ចេញ​លុយ​តិចជាង​ ។ ពេល​កំពុង​ឈ្លោះ​ប្រកែកគ្នា​នោះ​ស្រាប់តែយុវជនរង​របួស​បាន​ហក់ទៅ​វាយ​កណ្តាល​មុខ​យុវជន​បង្ក​ពីរ​ទៅបី​ដៃ ។ រំលង​បាន​មួយ​ថ្ងៃ​យុវជន​រង​របូស​មិន​អស់ចិត្ត ក៏បាន​ដើរ​រក​យុវជន​បង្ក​ដល់បន្ទប់ជួល ហើយ​ពេល​ដែល​ដឹង​ថា​យុវជន​បង្ក​នៅ​ក្នុង​បន្ទប់ជួល​ម្នាក់ឯង យុវជន​រង​របួស​ក៏បាន​ដើរ​ត្រឡប់មក​ផ្ទះ​វិញ​បបួល​មិត្ត​ភក្តិជាង​១០​នាក់​លើក​គ្នា​ទៅ​វាយ​យុវជន​បង្ក​តែម្នាក់ឯង ។

ពេល​ទៅ​ដល់​បន្ទប់ជួល​យុវជន​បង្ក គឺយុវជន​រង​របួស​បាន​បើក​ទ្វារ​ដើរ​ចូល​ទៅ​វាយ​យុវជន​បង្ក​ ហើយ​​ដោយ​ឃើញ​​បក្ខពួក​យុវជន​រង​របួសចូលមក​តាម​ក្រោយជា​បន្តបន្ទាប់ ​​ដូច​នេះ​យុវជន​បង្ក​ក៏បាន​ទាញ​កូន​កន្រ្តៃដើម្បី​ការពារខ្លួន ​ចាក់ចំខ្នង​យុវជន​រង​របួស​ពីរ​កន្រ្តៃបណ្តាល​ឱ្យ​របួសតែម្តង​ ។

ក្រោយពេលកើតហេតុយុវជនរង​របួសត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកយុជនបង្ករបួសស្នាមត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ។