ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​ប៉ះ​គ្នា​តិច​តួច​ដោះស្រាយ​គ្នា​ដោយ​កម្លាំង​បាយ​ភាគីម្ខាង​ចូល​ពេទ្យ ហើយ​ភាគី​ម្ខាង​ទៀត​ចូលប៉ុស្តិ៍ប៉ូលិស​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ផ្តើម​ចេញ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ពីរ​គ្រឿង​បើក​ប៉ះ​គ្នា​តិច​តួច​តែ​ភាគី​ទាំង​សង​ខាង​មិន​បាន​ដោះ​ស្រាយ​គ្នា​តាម​សម្រួល​ បែរ​ជា​ដោះ​ស្រាយ​គ្នា​ដោយ​កម្លាំង​បាយ​ទៅវិញ​ ។ លទ្ធផល​ចុង​ក្រោយ​ភាគី​ម្ចាង​រង​របួស​បែក​ក្បាល​ចូល​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ចំណែក​ភាគី​ម្ខាង​ទៀត​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​។​

រាជ​ធានី​ភ្នំ​ពេញ ៖ ផ្តើម​ចេញ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ពីរ​គ្រឿង​បើក​ប៉ះ​គ្នា​តិច​តួច​តែ​ភាគី​ទាំង​សង​ខាង​មិន​បាន​ដោះ​ស្រាយ​គ្នា​តាម​សម្រួល​ បែរ​ជា​ដោះ​ស្រាយ​គ្នា​ដោយ​កម្លាំង​បាយ​ទៅវិញ​ ។ លទ្ធផល​ចុង​ក្រោយ​ភាគី​ម្ខាង​រង​របួស​បែក​ក្បាល​ចូល​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ចំណែក​ភាគី​ម្ខាង​ទៀត​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​។​ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២ និង ២០​នាទី​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៦ ធ្នូ ២០១៤ នៅ​ចំណុច​មុខ​សកល​វិទ្យា​ល័យ​ភូមិន្ទភ្នំ​ពេញ តាម​បណ្តោយមហា​វិថី​សហព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុង​សង្កាត់ទឹក​ល្អក់​ទី១ ខណ្ឌ​ទួលគោក ។

ភាគី​រង​របួស​​ទី១.ឈ្មោះ សុទ្ធ ពិសី ភេទ​ប្រុស អាយុ​២១ឆ្នាំ ជាសិស្ស​រៀន​ភាសារកូរ៉េ ស្នាក់នៅ​សង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ រង​របួស​បែក​ក្បាល​ ,ទី២.ឈ្មោះ​ សូ រ៉ាវី ភេទ​ស្រី​ អាយុ​១៩ឆ្នាំ ជានិស្សិត​ជំនាញ​គ្រប់គ្រង​ឆ្នាំ​ទី២ ស្នាក់នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សី​កែវ  ភ័យ​សន្លប់នៅ​នឹង​កន្លែង ហើយ​អ្នក​ទាំង​ពីរ​ជា​សង្សារ​និង​គ្នា ។ ចំណែក​ភាគី​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ឈ្មោះ សូត្រ ឡេង​ហួត ភេទ​ប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ​សង្កាត់​ទឹក​ល្អក់២ ខណ្ឌ​ទួលគោក ។

ប្រ​ភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ភាគី​រង​របួស​ដែល​ជា​គូ​សង្សារ​និង​គ្នា​បាន​ជិះ​ម៉ូតូ​កូន​ទា មួយ​គ្រឿង​ពណ៌លឿង ពាក់ស្លាក​លេខ​ភ្នំ​ពេញ 1CU-6883  បើក​ឌុប​គ្នា​ ចេញ​ពី​​ក្លិប​ធ្វើ​ដំណើរ​ត្រឡប់ទៅ​កន្លែង​ស្នាក់នៅ​ក្នុង​សង្កាត់ទឹក​ថ្លា ។ ខណៈធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏បាន​បើក​ម៉ូតូ​ទៅ​ប៉ះ​គ្នា​ជា​មួយ​ម៉ូតូ​គុប​ ពណ៌ទឹកប៊ិច មួយ​គ្រឿង ជិះ​ដោយ​យុវជន​ប្រុស-ស្រី ៣​នាក់​ ។ ដោយ​គិតថា​មិន​មាន​អ្នក​ណា​រង​របួស​ក្នុង​ករណី​គ្រោះ​ថ្នាក់ចរាចរណ៍​នេះ​ ភាគី​ខាង​ម៉ូតូ​កូន​ទារ​បាន​សុំ​ទោស​ទៅ​ភាគី​ខាង​ម៉ូតូ​គុប ហើយ​ក៏​លើក​ម៉ូតូ​ជិះ​ចេញ​ទៅ​ តែត្រូវ​បាន​ភាគី​ខាង​ម៉ូតូ​បគុប ពណ៌ទឹកប៊ិច​មិន​ព្រម​ក៏ហៅ​ឱ្យ​ភាគី​ខាង​ម៉ូតូ​កូន​ទារ​ឈ​ដើម្បី​សង​សំណង​មក​ខ្លួន ប៉ុន្តែ​ភាគី​ម៉ូតូ​កូន​ទាមិន​បាន​ឮ​ក៏បាន​បើកម៉ូតូ​ទៅ​មុខ​ធម្ម​តា ។

បន្ទាប់មក​ភាគី​ម៉ូតូ​កូន​ទារបាន​បើក​ម៉ូតូ​ឌុប​គ្នា​មក​ដល់ចំណុច​គល់​ស្ពាន​អាកាស​៧មករា ក៏ត្រូវ​បាន​យុវជន​មួយ​ក្រុម​ទៀត​ដែល​ជាមិត្ត​ភក្តិ​របស់​ភាគី​ម៉ូតូ​គុបបាន​ ជិះ​ម៉ូតូ​ពីរ​គ្រឿង ដែល​​មួួ​យគ្រឿងម៉ាក​ស្គូពី ពណ៌ស ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1AM-4227 ជិះ​គ្នា​ពីរ​នាក់ និង​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១១០ ជិះ​គ្នា​២នាក់​ ដោយ​ក្នុង​ដៃ​ប្រ​ដាប់ដោយ​ខ្សែ​ក្រវ៉ាត់ បាន​មក​ស្ទាក់ដេញ​វាយ​ភាគី​ខាង​ម៉ូតូ​កូន​ទា បណ្តាល​ឱ្យ​បុរស​ដែលជិះ​ម៉ូតូ​កូន​ទា​រង​របួស​បែកក្បាល ចំណែក​ឯនារីជា​សង្សារ​ឃើញ​សង្សារ​បែក​ក្បាល​ហូរ​ឈាម ក៏​ភ័យ​សន្លប់នៅ​នឹង​កន្លែង ។ ភ្លាម​ៗ សមត្ថកិច្ច​បាន​ចុះ​មក​អន្តរាគមន៍​ចាប់ឃាត់ខ្លួន​ជន​បង្ក​របួស​ស្នាម​បាន​ម្នាក់ ហើយ​ច្រើន​នាក់ទៀត​បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន​អស់ ។

ក្រោយពេលកើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរពេទ្យ​ ហើយ​យុវជន​បង្ក​របួស​ស្នាម​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​ទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា។​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​បង្ក​របួស​ស្នាម​បាន​ឆ្លើយ​ថា​មូលហេតុដែល​គេព្រួតគ្នា​វាយ​ទៅលើ​ភាគីរង​គ្រោះ​ដោយ​សារ​ខឹង​បើក​ម៉ូតូ​បុក​ម៉ូតូ​មិត្តភក្តិ​របស់គេ ហើយ​បើក​គេច​មិន​ព្រម​ដោះ​ស្រាយ ។