ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Air China ចំណាយ​6​ពាន់​លាន​ដុល្លារ​ទិញ​យន្តហោះ​60​គ្រឿង

9 ឆ្នាំ មុន

ញូ​វ​យ៉​ក ៖ កាលពីដើម​ស​ប្តា​ហ៍​នេះ ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing របស់​សហរដ្ឋអាមេរិក បាន​ប្រកាស​ឱ្យ​ដឹង​ថា ខ្លួន​នឹង​លក់​យន្តហោះ​ម៉ូ​ដែល​៧៣៧ ទៅ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Air China របស់​ចិន​ក្នុង​តម្លៃ​ជាង​៦​ពាន់​លាន​ដុល្លារ ក្នុង​កិច្ចព្រមព្រៀង​លើ​មុខ​ជំនួញ​ដ៏​ធំ​និង​ថ្មី​មួយ​របស់​ខ្លួន​ជាមួយនឹង Air China

ញូ​វ​យ៉​ក ៖ កាលពីដើម​ស​ប្តា​ហ៍​នេះ ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing របស់​សហរដ្ឋអាមេរិក បាន​ប្រកាស​ឱ្យ​ដឹង​ថា ខ្លួន​នឹង​លក់​យន្តហោះ​ម៉ូ​ដែល​៧៣៧ ទៅ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Air China របស់​ចិន​ក្នុង​តម្លៃ​ជាង​៦​ពាន់​លាន​ដុល្លារ ក្នុង​កិច្ចព្រមព្រៀង​លើ​មុខ​ជំនួញ​ដ៏​ធំ​និង​ថ្មី​មួយ​របស់​ខ្លួន​ជាមួយនឹង Air China បន្ទាប់​ពី​សេដ្ឋកិច្ច​ងើប​ទ្បើ​ង​វិញ ។

ក្រុមហ៊ុន Boeing បាន​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​កិច្ចព្រមព្រៀង​ខាងលើ​នឹង​រាប់​បញ្ចូល​យន្តហោះ​ដឹក​អ្នកដំណើរ​ស៊េរី​ថ្មី​ម៉ូ​ដែល​៧៣៧ និង​៧៣៧ MAX របស់ Boeing ដែល​គេ​ទទួលស្គាល់​ថា ស៊ីសាំង​តិច ។ ចំណែក​អ្នក​កុម្ម​ង់​ទិញ Air China ឯណោះ​វិញ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​ចែកចាយ​ក៏​ដូច​ជា​កា​រប​ញ្ចូ​ន​មក​ដល់​ក្រុមហ៊ុន ត្រូវ​បាន​គេ​រំពឹង​ថា ស្ថិត​នៅ​ចន្លោះ​ឆ្នាំ​២០១៦ និង​២០២០​ខាង​មុខ ។

រីឯ​លោក Dennis Muilenburg នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Boeing បាន​លើក​ទ្បើ​ង​ថា កាលពី​ដើមខែ​នេះ កំណើន​នៃ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​នៅ​ក្នុង​ទីផ្សារ​ជា​ច្រើន​កំពុង​ងើប​ទ្បើ​ង​វិញ ដូច​ជា ចិន ឥណ្ឌា និង​ឥណ្ឌា​ណេ​ស៊ី​ជាដើម ដែល​គេ​រំពឹង​ថា​នឹង​កើន​ទ្បើ​ង ។

សូម​បញ្ជាក់​ថា គិត​មក​ទល់​នឹង​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០១៤ ក្រុមហ៊ុន Boeing បាន​ទទួល​ការ​បញ្ជា​ទិញ​សម្រាប់​ប្រភេទ​យន្តហោះ​ដឹក​អ្នកដំណើរ​ក្នុង​ឆ្នាំ​២០១៤ ចំនួន​១.៣១៧​គ្រឿង គឺ​គិត​ជាង​ឆ្នាំ​២០១៣ ដែល​មាន​ចំនួន​១.៣៥៥​គ្រឿង ។ ក្នុង​នោះ​មូ​៉​ដែល​៧៣៧ មានការ​ពេញ​និយម​ជាងគេ ដោយសារ​តែ​ភាព​សន្សំ​សំចៃ​របស់​វា ម្យ៉ាងទៀត មូ​៉​ដែល​៧៣៧​មាន​ច្រើន​ជាងគេ​ក្នុង​ការ​បញ្ជា​ទិញ​ទាំងអស់ គឺ​ប្រមាណ​១.០១៩​គ្រឿង ៕