ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ជាងសំណង់​នៅ​ភ្នំពេញ ត្រឡប់​មក​ស្រុក​​​ត​ខ្សែភ្លើង​ឆក់​ស្លា.ប់

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ​៖ ​បុរស​ជាងសំណង​ម្នាក់​ក្រោយ​ពី​ត្រឡប់​ពី​ភ្នំពេញ​មក​ដល់​ផ្ទះ ​ខណៈ​ឃើញ​ផ្ទះបាយ​របស់​ខ្លួន​គ្មាន​ភ្លើងអគ្គិសនី​សម្រាប់​បំភ្លឺ​ក៏​យក​កន្ត្រៃ​ទៅ​កាត់​ខ្សែភ្លើង​ចាស់​ដែល​មាន​ស្រាប់​​ក្នុង​គោលបំណង​រៀបចំ​ប្រព័ន្ធ​ភ្លើង​ក្នុង​ផ្ទះបាយ​សាជា​ថ្មី

ខេត្តស្វាយរៀង ​៖ ​បុរស​ជាងសំណង​ម្នាក់​ក្រោយ​ពី​ត្រឡប់​ពី​ភ្នំពេញ​មក​ដល់​ផ្ទះ ​ខណៈ​ឃើញ​ផ្ទះបាយ​របស់​ខ្លួន​គ្មាន​ភ្លើងអគ្គិសនី​សម្រាប់​បំភ្លឺ​ក៏​យក​កន្ត្រៃ​ទៅ​កាត់​ខ្សែភ្លើង​ចាស់​ដែល​មាន​ស្រាប់​​ក្នុង​គោលបំណង​រៀបចំ​ប្រព័ន្ធ​ភ្លើង​ក្នុង​ផ្ទះបាយ​សាជា​ថ្មី តែ​ដោយសារ​ពេល​កាត់​នោះ​មិន​បាន​បិទបារ៉ែត​ក៏​បណ្តាល​ឱ្យ​ឆក់​ស្លាប់​ភ្លាម​ៗ ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៣​រសៀល ​ថ្ងៃ​ទី​២៤ ធ្នូ​ ​២០១៤ នៅភូមិ​រោ​ទិ៏ ឃុំ​ញរ ស្រុក​កំពង់​រោ​ទិ៏។ បើ​តាម​សម្តី​របស់​អ្នក​ជិតខាង​ម្នាក់​បានឱ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ​ខាំ ម៉ា​ន្នី​ អាយុ​៤៦​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​សុខ ច្រឡឹង អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​-ឃុំខាង​លើ​ មុខរបរ​ជា​ជាងសំណង់​នៅ​ទីក្រុង​ភ្នំពេញ ​ហើយ​ទើប​ត្រឡប់​មក​លេង​ផ្ទះ​បាន​រយៈពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ៕

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព