ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​បេតិកភណ្ឌ​វប្បធម៌​ជិត​300​កន្លែង​ខូចខាត​ដោយ​សង្គ្រាម​ស៊ី​រី

9 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា ចាប់តាំងពី​ស៊ី​រី​កើត​មាន​សង្គ្រាម​នៅ​ក្នុង​ឆ្នាំ​២០១១​មក តំបន់​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​នេះ​រង​ការ​ខូចខាត​ជិត​៣០០​កន្លែង ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គភាព​ជំនាញ​ផ្នែក​វប្បធម៌​របស់​អង្គការសហប្រជាជាតិ «​យូ​ណេ​ស្កូ​» ។

AFP កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា ចាប់តាំងពី​ស៊ី​រី​កើត​មាន​សង្គ្រាម​នៅ​ក្នុង​ឆ្នាំ​២០១១​មក តំបន់​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​នេះ​រង​ការ​ខូចខាត​ជិត​៣០០​កន្លែង ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គភាព​ជំនាញ​ផ្នែក​វប្បធម៌​របស់​អង្គការសហប្រជាជាតិ «​យូ​ណេ​ស្កូ​» ។

តំបន់​ដែល​ទទួល​រង​ការ​ខូចខាត​ធ្ងន់​ដោយសារ​សង្គ្រាមស៊ីវិល ដែល​អូស​បន្លាយ​រយៈពេល​ជាង​៣​ឆ្នាំ មាន​ដូច​ជា ទីក្រុង​អា​ឡេ​ប​ប៉ូ ជាទី​ក្រុង​បុរាណ មាន​អាយុ​ជាង​៧០០០​ឆ្នាំ និង​ក្រុង Palmyra ជាដើម ដែល​យូ​ណេ​ស្កូ បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

យូ​ណេ​ស្កូ បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ការ​លួច​ប្លន់ និង​បំផ្លិចបំផ្លាញ​ដោយ​ទម្លាក់​គ្រាប់​តាម​ផ្លូវអាកាស រួម​ទាំង​ដាក់​បំផ្ទុះ​ដោយ​វិធីសាស្ត្រ ផ្សេង​ៗ បាន​បង្កើត​ការ​ខូចខាត​ដ៏​អាក្រក់​ដល់ទី​តាំង​បុរាណ និង​វត្ថុ​បុរាណ​ជា​បេតិកភណ្ឌ​របស់​មនុស្សជាតិ ។

របាយការណ៍​នេះ​គឺ​បង្ហាញ​ការ​សិក្សា​ស្រាវជ្រាវ​ពី​ការ​ខូចខាត​ដែល​កើតឡើង​នៅ​តំបន់​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​ចំនួន​១៨​កន្លែង ដោយ​ចំនួន​នេះ​មាន​៦​កន្លែង បាន​បង្ហាញ​ក្នុង​បញ្ជី​របស់​យូ​ណេ​ស្កូ រួម​មាន​ក្រុង​បុរាណ អា​ឡេ​ប​ប៉ូ​, បូ​ស្រា​, ដា​មា​៉​កាស់ ក្រុង​នៃ​សេចក្តីស្លាប់​នៅ​ភាគ​ខាងជើង​ស៊ី​រី​, ក្រុង​ក្រា​ដេ​ស​សឺ​វា​៉​លី​យេ និង​ក្រុង​បា​៉​លមៃ​៉​រា​៉ ។

លទ្ធផល​ស្រាវជ្រាវ​យា​៉​ង​ល្អិតល្អន់​តាម​រយៈ​រូបថត​ពី​ផ្កាយ​រណបរ​បស់ទីតាំង​ចំនួន​២៩០​កន្លែង បាន​បញ្ជាក់​ថា មាន​កន្លែង​ទទួល​ការ​បំផ្លិចបំផ្លាញ​ចំនួន​២៤ និង​ខូចខាត​ធ្ងន់​ចំនួន​១០៤​កន្លែង ខូចខាត​មធ្យម​ចំនួន​៨៥​កន្លែង និង​មាន​និន្នាការ​នឹង​ខូចខាត​ចំនួន​៧៧​កន្លែង ។

អង្គការសហប្រជាជាតិ​បញ្ជាក់​ថា របាយការណ៍​នេះ​គឺជា «​ភស្តុ​តាង​ដែល​បង្ហាញ​ថា មានការ​ខូចខាត​កើតឡើង​ទៅ​លើ​តំបន់​បេតិកភណ្ឌ​វប្បធម៌​ដ៏​ល្បី​នៅ​ស៊ី​រី​» រួម​ទាំង​អំពាវនាវ​ឱ្យ​យក​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​ការពារ​ទីតាំង​សំខាន់​ទាំងនោះ​ឱ្យ​កាន់តែ​ខ្លាំង ។

រូបថត​ពី​ផ្កាយ​រណប គឺជា​ប្រភព​នៃ​អំណះអំណាង​ដ៏​សំខាន់ ដោយ​ផ្តល់​ទិន្នន័យ​ពី​អង្គការ​ផ្នែក​ភូមិសាស្ត្រ UNOSAT មាន​ស្នាក់​ការ​នៅ​ក្រុង​ហ្សឺ​ណែវ ។

លោក​អេ​ណា ប៊ី​យ័រ​ហ្គោ នាយក​របស់​អង្គការ UNOSAT ថ្លែង​ថា «​គឺជា​រឿង​គួរ​ឱ្យ​សោកសៅ​មួយ​សម្រាប់​ជនជាតិ​ស៊ី​រី និង​មនុស្ស​ទូទៅ​នៅ​លើ​ពិភពលោក ដែល​កើត​មានរឿង​រា​៉​វ​បែប​នេះ​» ៕