ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​ណែនាំ​កុំព្យូទ័រ​អេ​ក្រង់​កោង​នៅ​ឆ្នាំ​2015

9 ឆ្នាំ មុន

គេហទំព័រ​បរទេស Telegraph ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បច្ចេក វិទ្យា​កូរ៉េ Samsung គ្រោង​ដំណើ​ការ​ផលិត​អេ​ក្រង់​កុំព្យូទ័រ​រាង​កោង​ទំហំ​៣៤​អុ​ី​ញ គឺ​ម៉ូ​ដែល SE790C ព្រមទាំង​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ព​រ័​ណ៍​ផលិតផល​អេ​ឡិច​ត្រូ​និក CES នៅ​ឆ្នាំ​២០១៥ ដោយ​

គេហទំព័រ​បរទេស Telegraph ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បច្ចេក វិទ្យា​កូរ៉េ Samsung គ្រោង​ដំណើ​ការ​ផលិត​អេ​ក្រង់​កុំព្យូទ័រ​រាង​កោង​ទំហំ​៣៤​អុ​ី​ញ គឺ​ម៉ូ​ដែល SE790C ព្រមទាំង​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ព​រ័​ណ៍​ផលិតផល​អេ​ឡិច​ត្រូ​និក CES នៅ​ឆ្នាំ​២០១៥ ដោយ​សង្ឃឹមថា អាច​ផ្តួល​ផលិតផល​របស់​ក្រុមហ៊ុន LG, HP និង Dell ដែល​ក្រុមហ៊ុន​ទាំង​អស់នេះ​សុទ្ធតែ​បាន​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និក​មាន​រាង​កោង ។

លក្ខណៈ​ពិសេស​របស់​អេ​ក្រង់​កុំព្យូទ័រ​រាង​កោង​នេះ មាន​កម្រិត​ពន្លឺ​ភ្លឺ​ច្បាស់ QHD ៣៤៤០ គុណ​នឹង ១៤៤០​ភិ​ច​ស៊ែ​ល និង​មាន​រូបភាព​ចលនា​រស់​រវើក 3D ទៀត​ផង ។ អេ​ក្រង់​កុំព្យូទ័រ​កោង​មួយ​នេះ​បង្កើត​ឡើង​ប្រកបដោយ​មុខងារ កម្សាន្ត​ៗ​ជា​ច្រើន​ប្រភេទ​ដូច​ជា ហ្គេ​ម​កម្សាន្ត និង​ការ​ទស្សនា​ភាពយន្ត ។ ក្រៅពី​នេះ​វា​ភ្ជាប់​ប្រព័ន្ធ PbP (Picture by Picture) ដែល​អនុញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​ទាក់ទង​ជាមួយ​ផលិតផល​អេ​ឡិច​ត្រូ​និក​ផ្សេង​ទៀត​ដូច​ជា ឧបករណ៍​ហ្គេ​ម ឡេ​ប​ថប និង​កុំព្យូទ័រ​លើ​តុ​ដែល​នឹង​បង្ហាញ​រូបភាព​លើ​ផ្ទៃ​អេ​ក្រង់​កុំព្យូទ័រ​រាង​កោង SE790C ។ ក្រុមហ៊ុន​សាំ​សុ​៊​ង​មិន​បាន​បញ្ជាក់​ពី​តម្លៃ​របស់​វា​ទេ ។

យោង​តាម​របាយការណ៍​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ទីផ្សារ​ស្រាវជ្រាវ​លើ​ផលិតផល​ទូរទស្សន៍ DispalySearch TV Design and Feature ឱ្យ​ដឹង​កាលពី​ខែមេសា​ថា ទូរទស្សន៍​រាង​កោង​របស់​ក្រុមហ៊ុន​សាំ​សុ​៊​ង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ស្ទើរតែ ៨០០.០០០ គ្រឿងក្នុង​ឆ្នាំ​២០១៤ ហើយ​ក្រុមហ៊ុន​រំពឹង​ថា ការ​នាំ​ចេញ​នឹង​កើនឡើង​៦​លាន​គ្រឿង​នៅ​ដំណាច់ឆ្នាំ ២០១៧ ។

ក្រុមហ៊ុន​សាំ​សុ​៊​ង​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៣៨​នៅ​ទីក្រុង​ដេ​ហ្គូ ប្រទេស​កូរ៉េ​ខាងត្បូង ដោយ​ស្ថាបនិក​ឆ្នើម​គឺ​លោក Lee Byung-chul ។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​សាំ​សុ​៊​ង​ឈរ​លំដាប់ថ្នាក់​ទី​១​ក្នុង​ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ផ្សេង​ទៀត​ទៅ​កាន់​ពិភពលោក ៕