ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកតំណាង​រាស្ត្រ​ចុះ​ចែក​អំណោយ​ដល់​អ្នក​រង​គ្រោះ​អគ្គិភ័យ​២៨​គ្រួសារនៅ​ភូមិ​រកា​លើ

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ ដោយ​មើលឃើញ​នូវ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​មដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង​ចំនួន​១៣​ខ្នង និង​១៥​ខ្នង​ទៀត​ត្រូវ​រុះរើ​​នៅ​ភូមិ​រកា​លើ​ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ​នៅ​​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ២០១៤

ខេត្តកំពង់ចាម ​៖ ដោយ​មើលឃើញ​នូវ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​មដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង​ចំនួន​១៣​ខ្នង  និង​១៥​ខ្នង​ទៀត​ត្រូវ​រុះរើ​​នៅ​ភូមិ​រកា​លើ​ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ​នៅ​​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ២០១៤ លោក​ហ៊ុន ណេ​ង អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​ប្រធានកិត្តិយស​កាកបាទក្រហម​ខេត្ត  លោក​លន់ លឹ​ម​ថៃ អភិបាលខេត្ត​អមដំណើរ​ដោយ​ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត បាន​​នាំ​យក​អំណោយ​ចុះមក​ចែក​ជូនដល់​ប្រជាពលរដ្ឋ​ក្នុង​​ក្តី​អាណិតអាសូរ​បំផុត ។

​​អំណោយ​ដែល​នាំ​មក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​ផ្ទះ​ទាំងស្រុងចំនួន​១៣​ខ្នង​​ស្មើ​១៣​គ្រួសារ​ ​សម្រាប់អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ១​គ្រួសារ​ៗ​ទទួល​បាន ថវិកា១​លាន​រៀល សង្ក័សី​១៥​សន្លឹក អង្ក​៥០​គីឡូក្រាម មី​១​កេស ត្រីខ១០​កំប៉ុង ភួយ​១ មុង​១ សារុង​១ និង​ក្រមា​១ ។ ​​អំណោយ​របស់​អភិបាលខេត្ត ជូន​១​គ្រួសារ​ៗ ទទួល​បាន​ថវិកាចំនួន៤០​ម៉ឺន​រៀល ។ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ជូន​១​គ្រួសារ​ៗ ទទួល​បាន​ថវិកា៥​ម៉ឺន​រៀល  មី​១​កេស ត្រីខ​១០​កំប៉ុង ។ ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត ជូន​១​គ្រួសារ​ៗ​ទទួល​បានថវិកា​​១០​ម៉ឺន​រៀល រួម​ជាមួយនឹង​មន្ទីរ​ពាក់ព័ន្ធ​ផ្សេង​ៗ  បាន​បរិ​ច្ចាក​នូវ​ថវិកាជា​ច្រើន​ផង​ដែរ ។

សំរាប់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដែល​រុះរើ​ផ្ទះចំនួន​១៥​ខ្នង​ស្មើ​១៥​គ្រួសារ វិញ​​សម្រាប់អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ១​គ្រួសារ​ៗ ទទួល​បាន​ថវិកាចំនួន​៣០​ម៉ឺន​រៀល​ អង្ក​រ៥០​គីឡូក្រាម មី​១​កេស ត្រីខ ១០​កំប៉ុង ភួយ​១ សារុង​១ និង​ក្រ​មា១ ។ ​អំណោយ​របស់​លោក​អភិបាលខេត្ត ជូន​១​គ្រួសារ​ៗ​ទទួល​បាន​ថវិកាចំនួន២០​ម៉ឺន​រៀល​ផង​ដែរ។

គួរបញ្ជាក់​ថា កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ ធ្នូ នៅ​ភូមិ​រកា​លើ​ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម អគ្គិភ័យ​បាន​ឆាប​ឆេះ​លំនៅ​ឋាន​ដែល​សង់​ជាប់ៗគ្នា​អស់​ចំនួន​១៣​ខ្នង​ និង​១៥​ខ្នង​ទៀត​ត្រូវ​រុះ​រើ​​។

ភ្លើង​ដំបូង​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ឆេះ​ចេញ​ពី​ផ្ទះ​របស់​ឈ្មោះ សេន គ្រី​ហ៊ី​ម ភេទ​ប្រុស អាយុ​៣៦ឆ្នាំ  ដែល​បាន​ដាំបាយ​ចង្ក្រានហ្គាស​បើក​ហឹ​មតិច​ៗ រួច​បិទទ្វារ​ចាក់សោ​​ចេញ​ទៅ​សាមង​ក្រោយ​ផ្ទះក៏​បង្ក​ជា​អគ្គិ​ភ័យ​តែ​ម្តង៕

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព