ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​រី ៖ ពួក​ជី​ហា​ដ​ប្រមាណ​ជាង​1​ពាន់​នាក់​ស្លា.ប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ

9 ឆ្នាំ មុន

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ដែល​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​អះអាង​ថា ចាប់តាំងពី​៣​ខែ​កន្លង​មកនេះ ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​យ៉ាងច្រើន​លើ​បណ្តា​ទីតាំង​របស់​ពួក​ជី​ហា​ដ​នៅ​ស៊ី​រី ។ សរុប​ពួក​នេះ​ដល់​ទៅ​ជាង​១.០០០​ពាន់​នាក់​

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ដែល​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​អះអាង​ថា ចាប់តាំងពី​៣​ខែ​កន្លង​មកនេះ ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​យ៉ាងច្រើន​លើ​បណ្តា​ទីតាំង​របស់​ពួក​ជី​ហា​ដ​នៅ​ស៊ី​រី ។ សរុប​ពួក​នេះ​ដល់​ទៅ​ជាង​១.០០០​ពាន់​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​ទាំងនោះ ។

OSDH បន្ត​ថា តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​វាយប្រហារ​តាម​អាកាស​នៅ​ស៊ី​រី​ពី​ថ្ងៃ​ទី​២៣ កញ្ញា​មក សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​១.០៤៦​នាក់​ភាគច្រើន​ពុំ​មែន​ជនជាតិ​ស៊ី​រី​ត្រូវ​សម្លាប់ ។ យុទ្ធ​ជន​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​៧២​នាក់ និង​ជន​ស៊ី​វិល​៥២​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ។

ជាប់ចោទ​ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មាន​យុទ្ធ​ជន​ជា​ច្រើន​សិប​ពាន់​នាក់​។ ពួក​ជី​ហា​ដ​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​អំពើ​ចាប់រំលោភ សម្លាប់​មនុស្ស និង​ប្រព្រឹត្ត​អំពើ​សាហាវព្រៃផ្សៃ​ក្នុង​តំបន់​យ៉ាង​ធំ​ដែល​ពួក​គេ​ត្រួតត្រា​នៅ​ស៊ី​រី ក៏​ដូច​ជា​នៅ​អីុរ៉ា​ក់ ៕