ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​សាលា​រាជធានីភ្នំពេញ​ទៅបំពេញទស្សនកិច្ច​នៅទីក្រុង​ចឹងចូវ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈប្រ​តិភូ​សាលា​រាជធានី​ភ្នំពេញ​ ដែល​ដឹកនាំ​ដោយ​​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គ​ណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ​បាន​អញ្ជើញ​ទៅ​​ទស្សនកិច្ច​នៅ​ទីក្រុង​​ចឹ​ង​ចូ​វ

រាជធានី​ភ្នំពេញ ៖ គណៈប្រ​តិភូ​សាលា​រាជធានី​ភ្នំពេញ​ ដែល​ដឹកនាំ​ដោយ​​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គ​ណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ​បាន​អញ្ជើញ​ទៅ​​ទស្សនកិច្ច​នៅ​ទីក្រុង​​ចឹ​ង​ចូ​វ ខេត្ត​ហឹ​ណា​ន សាធារណរដ្ឋ​ប្រជា​មា​និត​​ចិន​ ​ក្នុង​រយៈពេល​៥​ថ្ងៃ​ដោយ​​គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ​ដល់​២៨​ ធ្នូ ​​២០១៤​ ។

ដំណើរ​ទស្សនកិច្ច​នេះ​ ធ្វើ​ឡើង​ក្នុង​គោលបំណង​​ពង្រឹង​សម្ព័ន្ធ​​មេត្រីភាព និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​​អាទិ​ភាព​មួយ​​ចំនួន​រវាង​រាជ​ធានី​ភ្នំពេញ និង​ទីក្រុង​​ចឹ​ង​ចូ​វ ​រួម​មានវិស័យសេដ្ឋកិច្ច​,​ ពាណិជ្ជកម្ម​, ​វប្បធម៌​,​ អប់រំ​, ​កីឡា និង​ការ​គ្រប់គ្រង​រដ្ឋ​បាល​ទីក្រុង​ ។​ជាមួយ​គ្នា​នេះ ក៏​ជា​ការ​អនុវត្ត​ន៍​​តាម​កិច្ចព្រមព្រៀង​​ប្រគល់​​ទទួល​រថយន្ត​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ក្នុង​ក្រុង​ចំនួន​១០០​គ្រឿង​ ដើម្បី​បម្រើ​ឱ្យ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព